ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

Protect Your Personal Information Online in this 10 Ten Ways

វិធីសាស្ត្រធំៗ ១០យ៉ាង ដើម្បីការពារព័ត៌មានអ្នកនៅលើអ៊ិនធឺណិត

មាននូវធនធានជាច្រើននៅលើអ៊ិនធឺណិត មានវិធីសាស្ត្រជាច្រើនក្នុងការភ្ជាប់ជាមួយមិត្តភ័ក្ត្រ និងទំនាក់ទំនងសង្គម ហើយជារៀងរាល់ថ្ងៃគឺមានអ្វីៗថ្មីជាច្រើន ដែលអ្នកត្រូវស្វែងយល់បន្ថែម។ ដោយឡែក ឧក្រិដ្ឋជនក៍បានធ្វើការស្វែងរកនូវតម្លៃនៃពិភពអ៊ិនធឺណិត។ ពួកគេធ្វើការកំណត់គោលដៅ ចំពោះជនទាំងឡាយណា ដែលមិនបានការពារខ្លួនត្រឹមត្រូវ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រចំនួន ១០យ៉ាងក្នុងការ ការពារព័ត៌មានរបស់អ្នកពីការគំរាមគំហែងនានា ហើយនឹងចំនុចខ្សោយដែលធ្វើឲ្យអ្នក គ្រួសារអ្នក និងការងាររបស់អ្នកស្ថិតក្នុងគ្រោះថ្នាក់។

កុំព្យូទ័ររបស់អ្នក

១. ចូរធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរបស់អ្នក (Operating System) រាល់កម្មវិធីទាំងអស់ដែលអ្នកបានបញ្ចូលក្នុងកុំព្យូទ័រ ហើយដែលសំខាន់បំផុតនោះ គឺកម្មវិធីកំចាត់ និងទប់ស្កាត់មេរោគ (antivirus software)។ បើកឲ្យមានមុខងារបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ ហើយអនុញ្ញាតឲ្យកុំព្យូទ័ររបស់អ្នក ធ្វើបច្ចុប្បន្នភាពដោយខ្លួនឯង។ ចូរធ្វើការ boot កុំព្យូទ័រឡើងវិញបើសិនជាវាត្រូវការ ។

២. លុបចោលនូវកម្មវិធីទាំងឡាយណាដែលអ្នកមិនប្រើ។ កម្មវិធីដែលហួសសម័យកាល ជាទូទៅគឹមានបញ្ហាសន្តិសុខជាច្រើន ហើយបើសិនជាអ្នកមិនធ្វើការ ប្រើប្រាស់វា ហេតុអ្វីមិនធ្វើការលុប (uninstall) វាចោលទៅ ដើម្បីឲ្យ hard drive របស់អ្នកមានទំហំទំនេរ ហើយក៍ធ្វើឲ្យកុំព្យូទ័ររបស់អ្នក មានសន្តិសុខមួយកម្រិតទៀត។

៣. ចូរដាក់មុខងារ screen-saver ដែលមានពាក្យសម្ងាត់ដើម្បីធ្វើការបើកកុំព្យូទ័របស់អ្នក។ ជារឿយៗ (មាននៅក្នុងមជ្ឈដ្ឋានចែករំលែកជាមួយមិត្តរួមបន្ទប់ ឬមិត្តរួមការងារ) ដែលមិត្តភ័ក្ត្ររបស់អ្នកអាចធ្វើការផ្ញើរអ៊ីម៉ែលចេញពីកុំព្យូទ័របស់ ឬក៍ធ្វើការទាញយកនូវកម្មវិធីមិនសមរម្យផ្សេងៗដោយចែដន្យ។

៤. បើសិនជាអ្នកមាននូវ Laptop សូមដំណើរការមុខងារបំលែងទិន្នន័យក្នុង hard disk (disk encryption)។ វានឹងអាចធ្វើការការពារទិន្នន័យនៅក្នុង Laptop របស់អ្នក បើសិនជា laptop របស់អ្នកត្រូវបានគេលួច។ ជាមួយគ្នានេះដែរ សូមទិញនូវខែ្សចាក់ ​(cable lock) ដើម្បីចាក់ laptop របស់អ្នក ទៅនឹងតុ។

វិបសាយរបស់អ្នក

៥. ចូរមានការប្រុងប្រយ័ត្ននូវអ្វីដែលអ្នកបានបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គម នូវព័ត៌មានអំពីខ្លួនអ្នក មិត្តភ័ក្ត្រ ក្រុមគ្រួសារ និងមិត្តរួមការងារ និងការងាររបស់អ្នក។ ចូរចងចាំថា នៅលើដែលឡើងនៅលើអ៊ិនធឺណិតហើយ គឺវានៅតែនៅលើអ៊ិនធឺណិត ជាពិេសសនោះគឺរូបភាព។

៦. ចូរប្រើប្រាស់ពាក្យសម្ងាត់សម្រាប់វិបសាយដែលមានភាពលំបាក ប៉ុន្តែងាយស្រួលសម្រាប់អ្នកចងចាំ។ បើសិនជាអាច ចូរប្រើប្រាស់នូវ passphrase ជាជាង password ។ ឧក្រិដ្ឋជនដឹងនូវពាក្យសម្ងាត់ដែលពេញនិយមប្រើប្រាស់ ហេតុដូច្នេះហើយអ្នកត្រូវតែជៀសវាងការប្រើប្រាស់ពាក្យសម្ងាត់ដូចជា “123456” ឬ “Password1″។ បន្ថែមជាមួយគ្នានេះដែរ ចូរប្រើប្រាស់នូវ ​user IDs និង passwords ផ្សេងៗគ្នា សម្រាប់វិបសាយផ្សេងៗគ្នាដែរ។ ហេតុដូច្នេះហើយ បើសិនជាជនអាក្រក់ធ្វើការលួចបានពាក្យសម្ងាត់នៅក្នុងវិបសាយមួយ គណនីរបស់អ្នកនៅក្នុងវិបសាយផ្សេងទៀតមិនប៉ៈពាល់ឡើយ។

៧. ចូរធ្វើការផ្តោតចំណាប់អារម្មណ៍ទៅលើសកម្មភាពរបស់អ្នកនៅលើអ៊ិនធឺណិត។ វិបសាយប្រភេទ Phishing ជាច្រើនមើលទៅហាក់ដូចជាស្របច្បាប់ តែបើសិនជាអ្នកមើលទៅក្នុង Address bar ឲ្យបានច្បាស់បន្តិចទៀតនោះ អ្នកនឹងឃើញថាអ្នកមិនមែននៅក្នុងវិបសាយពិតប្រាកដនោះទេ។ ចូរគិតឲ្យបាន ពីរដងមុនពេលដែលអ្នកវាយបញ្ចូលព័ត៌៎មានផ្ទាល់ខ្លួននៅក្នុងវិបសាយ។

ព័ត៌មានរបស់អ្នក

៨. ចូរមានការប្រុងប្រយ័ត្នជាមួយនឹងកម្មវិធី peer-to-peer ឬក៏ file-sharing។ កម្មវិធីទាំងនោះមិនគួរបញ្ចូលវានៅក្នុងកុំព្យូទ័រការិយាល័យឡើយ ហើយបើសិនជាអ្នកបញ្ចូលវានៅក្នុងកុំព្យូទ័រនៅផ្ទះ ចូរចាប់អារម្មណ៍ទៅលើឯកសារណាដែលអ្នកបានចែករំលែកនៅក្នុង hard drive របស់អ្នក។

៩. នៅពេលដែលអ្នកចុចទៅលើ “reply to all” នៅក្នុងអ៊ីម៉ែល ចូរត្រួតពិនិត្យលើរាល់អាស័យដ្ឋានអ៊ីម៉ែលនិមួយៗ​ ដើម្បីប្រាកដថា អ្នកដឹងថាអ៊ីម៉ែលរបស់អ្នកនឹងទៅណា។ ជាមួយគ្នានេះផងដែរ ចូរមានការប្រុងប្រយ័ត្នខ្ពស់ បើសិនជាអ្នកធ្វើការឆ្លើយតបចេញពី online group។ ការឆ្លើយតបរបស់អ្នក អាចទៅដល់ក្រុមទាំងមូល មិនមែនបុគ្គលដែលអ្នកចង់ឆ្លើយឡើយ។

១០. ពេលមានបញ្ហាផ្សេងៗ ត្រូវដឹងថាតើត្រូវទូរស័ព្ទទៅអ្នកណាដែលអាចជួយអ្នកបាន។ បន្ថែមជាងនេះទៅទៀត ចូរធ្វើការចម្លងទុកនូវរាល់ព័ត៌មាន (passwords, credit card numbers, bank account information, etc.) ដោយសរសេរវាទុកក្នុងក្រដាស ហើយចាក់សោរវាទុក នៅក្នុងទូររបស់អ្នក។

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button