Presentation – Secure System Development Proposal

កិច្ចការស្រាវជ្រាវរបស់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយស្តីអំពី “ការសាងសង់ប្រព័ន្ធសុវត្ថិភាពបណ្តាញ”

នាពេលបច្ចុប្បន្នកាលវិស័យបច្ចេកវិទ្យាព័ត៌មាន មានការលូតលាស់យ៉ាងឆាប់រហ័សពីមួយថៃ្ងទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំទៀត ។ អ្នកព័ត៌មានវិទ្យា តែងតែស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីយកមកប្រើប្រាស់ ដើម្បីបំពេញនូវតម្រូវការរបស់មនុស្ស ដែលកើតមានឡើងនោះ ។ មិនថាផ្នែកសេដ្ឋកិច្ចក្តី សង្គមកិច្ចក្តី យោធាក្តី សុខាភិបាលក្តី ឧស្សាហកម្មក្តី អប់រំក្តី ផ្នែកផ្សេងៗទៀតជាច្រើនក្ដី សុទ្ធតែត្រូវការបច្ចេកវិទ្យាមកជួយសម្រួលការងារ ។ ផ្នែកទាំងអស់នោះហើយ ជាកត្តាជំរុញឱ្យអ្នកព័ត៌មានវិទ្យារិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយនៅការលំបាកនោះៗឱ្យវាមានការធូរស្រាល និងឱ្យល្អប្រសើរឡើងជាងមុន ។ ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ វាជាវិស័យមួយ ដែលមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សនាសម័យបច្ចុប្បន្នកាលនេះ ដើម្បីយកទៅប្រើប្រាស់នៅក្នុងវិស័យផ្សេងៗទៀត ។

សូមអានលំអិតដូចខាងក្រោម៖

Exit mobile version