GeneralKnowledgeSecurity NewsSecurity Tips

សុវត្ថិភាពចំពោះទិន្នន័យ និងគណនីនៅលើទូរស័ព្ទរបស់អ្នក

ISAC Cambodia (InfoSec)

ទូរស័ព្ទម៉ូដែលថ្មីភាគច្រើន បានភ្ជាប់ជាមួយអ៊ីនគ្រីបសិន (Encryption) នៅពេលអ្នកបង្កើតលេខកូដសម្ងាត់នៅលើ​អេក្រង់ទូរស័ព្ទ។ អ្នកទាំងអស់គ្នាត្រូវចងចាំថា ទោះបីអ្នកមានលេខកូដសម្ងាត់នៅអេក្រង់ទូរស័ព្ទក៏ដោយឱកាសក្នុងការចំលងទិន្នន័យ ពីក្នុងទូរស័ព្ទរបស់អ្នកក៏នៅតែមានផងដែរ ក្នុងករណីទូរស័ព្ទរបស់អ្នកត្រូវបានភ្ជាប់ជាមួយនឹងកុំព្យូទ័រជាដើម។ សុវត្ថិភាពទិន្នន័យ នៅក្នុងទូរស័ព្ទរបស់អ្នក ក៏ពាក់ព័ន្ធជាមួយបញ្ហាអីុនធឺណែតផងដែរ។

ជា​ការ​ពិត​ណាស់​ ទូរស័ព្ទ​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ការ​ ទំនាក់​ទំនង​គ្នា​តាម​រយៈការ​ហៅ​ចេញ​ ហៅ​ចូល​ និង​ ការ​ផ្ញើ​សារ​ជា​ដើម​។ វិធី​សាស្ត្រ​ទាំង​នេះ ​កំពុង​ប្រឈម​មុខ​ពី​ការ​លួច​ស្តាប់​ពី​បុគ្គល​ទី​៣​។ ដូច​នេះ​អ្នក​គួរ​តែ​ងាក​មក​ប្រើ​ប្រាស់​ កម្ម​វិធី​ទំនាក់​ទំនង​មួយ​ចំនួន​ ដែល​ភ្ជាប់​ជា​មួយ​អុីនធឺណែត​វិញ​។ ប៉ុន្តែ​អ្នក​គួរ​តែ​ពិចារណា​​ថា​​កម្ម​វិធី​មួយ​ចំនួន​ដូច​ជា​ Skype​ ឬ​ Facebook​ Messenger​ អាច​ជួយ​ការ​ពារ​អ្នក​ពី​ការ​លួច​យក​ទិន្ន​ន័យ​របស់​អ្នក​ ផ្ទុយ​ទៅ​វិញ​ ទិន្ន​ន័យ​របស់​អ្នក​ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ server​ របស់​ក្រុម​ហ៊ុន​ទាំង​នោះ​។

នេះ​មូល​ហេតុ​ ដែល​ធ្វើ​ឲ្យ​ឯក​ជន​ភាព​របស់​អ្នក​ត្រូវ​បាន​បាត់​បង់​។ ដូច​នេះ​ មាន​កម្ម​វិធី​មួយ​ចំនួន​ ដែល​ភា្ជប់​នឹង​បច្ចេក​វិទ្យា​ អ៊ីន​គ្រីប​សិន(Encryption)​ ដែល​អាច​ធា​នា​ឲ្យ​អ្នក​មាន​សុវត្ថិភាព​ និង​ឯក​ជន​ភាព​។កម្ម​វិធី​នោះ​រួម​មាន​ Signal​ ដែល​បង្កើត​ឡើង​ ដោយ​ Open​ Whisper​ Systems​ ដោយ​កម្ម​វិធី​នេះ ​មាន​មុខ​ងារ​ ក្នុង​ការ​ហៅ​ចេញ​ ហៅ​ចូល​ជា​សម្លេង​ និង​វីដេអូ​ ការ​ផ្ញើ​ឯកសារ​ និង​រូប​ភាព​ជា​ដើម​។ លើស​ពី​នេះ​ទៀត​ ដើម្បី​ការ​ពារ​នូវ​សុវត្ថិភាព​ចរាចរណ៍​នៅ​លើអុីនធឺណែត​ និង​ផ្លាស់ប្តូរទីតាំង​នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ អុីនធឺណិត អ្នក​អាច​ប្រើ​ប្រាស់​កម្ម​វិធី​ VPN​ នៅ​ទូរស័ព្ទ​របស់​អ្នក​។ Psiphon ​គឺ​ជា​កម្ម​វិធី​ VPN​ មួយ​ដែល​បង្កើត​ឡើង​សម្រាប់​សកម្មជន​ដើម្បី​ការ​ពារ​កុំ​ឲ្យ​ជន​ទី​៣​ ដឹង​ពី​ទី​តាំង​របស់​ពួក​អ្នក​បាន​នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ អុីនធឺណែត។

ទូរស័ព្ទ​របស់​អ្នក​ ក៏​អាច​ឲ្យ​អ្នក​ការ​ពារ​ គណនី​ Facebook​ ឬ​ Gmail​ របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព​ផង​ដែរ​។ ដោយ​អ្នក​គ្រាន់​តែ​ បើក​ដំណើរ​ការ​កម្ម​វិធី​មួយ​ឈ្មោះ​ថា​ Two​ Factor​ Authentication​ នៅ​លើ​គណនី​អ្នក​។​ រួច​ហើយ​ លោក​អ្នក​នឹង​ទទួល​បាន​សារ​ជា​លេខ​សម្ងាត់​មួយ​រាល់​ពេល​ឧបករណ៍​ថ្មី​ព្យា​យាម​ចូល​ក្នុង​គណនី​របស់​អ្នក​។

ដូច​នេះ​ទោះ​បី​ Hacker​ មាន​លេខ​កូដ​សម្ងាត់​របស់​អ្នក​ក៏​ដោយ​ ពួក​គេ​ក៏​មិន​អាច​ចូល​ក្នុង​គណនី​របស់​អ្នក​បាន​ដែរ​។ ករណី​លោក​អ្នក​ធ្វើ​ដំណើរ​ ទៅ​ក្រៅ​ប្រទេស​ ជា​រឿយៗ​អ្នក​អាច​តម្លើង​កម្មវិធី​មួយ​ឈ្មោះ​ថា​ Authenticator​ App​ ដើម្បី​ជំនួស​ឲ្យ​ការ​ផ្ញើ​សារ​វិញ​។ កម្ម​វិធី​ Authenticator​ App​ នេះ​អាច​បង្កើត​លេខ​កូដ​ដល់​អ្នក​បាន​ ទោះ​បី​អ្នក​នៅ​ទី​ណា​ក៏​ដោយ​ ហើយ​អ្នក​មិន​ត្រូវ​ការអីុនធឺណែត​សម្រាប់​បើក​កម្ម​វិធី​នេះ​ទេ​៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button