GeneralSecurity News

របៀបដាក់ពាក្យបណ្ដឹងបទល្មើសបច្ចេកវិទ្យា តាមរយៈអនឡាញ (មានវីដេអូ)

ISAC Cambodia (InfoSec)

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្កើតវីដេអូណែនាំខ្លីមួយ ដើម្បីសម្រួលក្នុងការដាក់ពាក្យបណ្ដឹងតាមរយៈអនឡាញ។

ដោយអនុវត្ដ តាមសារាចរណែនាំលេខ ០១សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងសេចក្ដីណែនាំលេខ ០០២ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសម្រួលនីតិវិធីក្នុងការទទួលពាក្យបណ្ដឹងតាមរយៈអនឡាញដូចខាងក្រោម ៖

១. សូមបំពេញពាក្យបណ្ដឹង ដែលលោកអ្នកអាចទាញយកពីតំណភ្ជាប់ https://bit.ly/ACCPKH

២. ភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន និងសូមថតរូបផ្ទាល់ជាមួយឯកសារនេះ

៣. សូមភ្ជាប់មកជាមួយនូវរូបភាព Screenshot ទាក់ទងនឹងការបោកបញ្ឆោត។ 

បន្ទាប់ពីលោកអ្នកបានប្រមូលឯកសារទាំង 3 លោកអ្នកអាច ផ្ញើមកនាយកដ្ឋានតាមរយៈ អុីមែល
accd.police@cyber.police.gov.kh ឬ Messenger រួចក្រុមការងារយើងខ្ញុំនឹងពិនិត្យហើយឆ្លើយតបក្នុងរយៈពេលសមស្រប។

ប្រសិនបើលោកអ្នកត្រូវការជំនួយក្នុងការដាក់ពាក្យបណ្ដឹង ឬព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងនាយកដ្ឋាន តាមរយៈទូរសព្ទលេខ ០២៣ ៧២៦ ៨២២ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី​ ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤:៣០នាទី​ ដល់ម៉ោង១៧:៣០នាទី៕

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button