ISAC Cambodia (InfoSec)
GeneralSecurity News

FBI: មិនមានព័ត៌មានអ្វីឡើយនៅក្នុងទូរស័ព្ទភេរវករ

អស់រយៈពេលពីរសប្តាហ៍មកហើយ ដែល FBI បានដោះសោរ iPhone របស់ភេរវករ ហើយក្នុងពេលេនះ FBI មិនរកបានព័ត៌មានអ្វីឡើយពីក្នុងទូរស័ព្ទនោះ – នេះបើតាមការឲ្យព័ត៌មានពីភ្នាក់ងារមានសមត្ថកិច្ច។

អង្គភាព FBI មានសង្ឃឹមជឿជាក់កាលពីពេលមុនថា ខ្លួននឹងរកបាននូវព័ត៌មាននានាដែលអាចនាំឲ្យដឹងអំពីភេរវករបរទេសនៅក្នុងទូរស័ព្ទ iPhone 5C របស់ភេរវជន Syed Farook ដែលបានសម្លាប់មនុស្សចំនួន ១៤នាក់នៅក្នុងខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ នៅ San Bernardino, California ។

Screenshot 2016-04-16 18.13.50

កាលពីសប្តាហ៍កន្លងទៅនេះ នាយក FBI លោក James Comey បាននិយាយនៅឯ Ohio’s Kenyon College ថា “សម្រាប់ភ្នាក់ងារ FBI ធ្វើការសើុបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយទៅលើការសម្លាប់ទ្រង់ទ្រាយធំដែលបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក, យើងជឿជាក់ថា យើងបានប្រើប្រាស់នូវរាល់ឧបករណ៍ផ្លូវច្បាប់ទាំងអស់ដើម្បីស្វែងរកនូវភស្តុតាងនានានៅក្នុងទូរស័ព្ទនោះ ដែលវាអាចបន្ថែមពន្លឺទៅលើអ្វីដែលភេរវជនទាំងពីរនាក់នោះបានប្រព្រឹត្ត” ។

ប៉ុន្តែ ភ្នាក់ងារមានសមត្ថកិច្ចបានប្រាប់ដល់ទីភ្នាក់ងារ CBS កាលពីថ្ងៃពុធថា មិនមានព័ត៌មានពាក់ព័ន្ធបន្ថែមទៀតឡើយដែលត្រូវបានរកឃើញដោយភ្នាក់ងារ FBI ។

គោលបំណងដំបូងគឺថា ទូរស័ព្ទដែលជាប់នូវលេខសម្ងាត់ ​(passcode-protected) អាចមាននូវព័ត៌មានអំពីភេរវជន ឬផែនការវាយប្រហារផ្សេងៗទៀត ដែលកត្តានេះ បានក្លាយទៅជាសង្គ្រាមផ្លូវច្បាប់មួយដ៏ចម្រូងចម្រាសរវាង FBI និងក្រុមហ៊ុន Apple កាលពីដើមឆ្នាំនេះ ។ FBI បានព្យាយាមបង្ខំឲ្យក្រុមហ៊ុនយក្សមួយនេះ បង្កើតនូវកម្មវិធីតូចមួយដើម្បីឲ្យខ្លួនអាចអាក់សេស (access) ទៅកាន់ទូរស័ព្ទនោះ ហើយដែល Apple បានប្តេជ្ញាប្រឆាំងនូវដីការបញ្ជារហូតដល់តុលាការកំពូល ក្នុងគោលដំណងដើម្បីការពារនូវឯកជនភាពរបស់អតិថិជនខ្លួន។

ក្តីក្តាំផ្លូវច្បាប់មួយនេះ បានឈានដល់ទីបញ្ចប់នៅចុងខែមីនាកន្លងទៅនេះ នៅពេលដែល FBI បានធ្វើការប្រកាសថា ខ្លួនអាចអាក់សេស (access) ទៅកាន់ iPhone 5C របស់ភេរវជនដោយមានជំនួយពីភាគីទីបី (ដែលមិនត្រូវបានបង្ហាញអត្តសញ្ញណឡើយ) ដែលមិនមែនជា Apple ។

បច្ចេកទេសដែលត្រូវបានប្រើប្រាស់ក្នុងការចូលទៅកាន់ iPhone 5C នោះមិនត្រូវបានគេបង្ហាញជាសាធារណៈឡើយ ឬប្រាប់ទៅដល់ Apple ឡើយ ហើយប្រហែលជាមិនអាចជារៀងរហូត ។

ប្រភព៖ RT / ប្រែសម្រួល៖ SecuDemy.com

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button