Offensive Computer Security 2014 [44 Parts]
វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខកុំព្យូទ័រ ២០១៤
គោលបំណងចំបងនៃអ្នកវាយប្រហារក្នុងការជ្រៀតចូល (exploit) ទៅក្នុងចំណុចខ្សោយ (vulnerability) គឺដើម្បីសម្រេចបានមកវិញនូវការប្រឹងប្រែងរបស់ខ្លួន (return on investment) ដែលជាទូទៅគឺពេលវេលារបស់ពួកគេ។ ការទទួលបានអ្វីមួយមកវិញនោះ គឺមិនមែនសំដៅតែទៅលើប្រាក់មួយមុខប៉ុណ្ណោះទេ អ្នកវាយប្រហារអាចមានការចាប់អារម្មណ៍ ក្នុងការទាញយកទិន្នន័យ អត្តសញ្ញាណ ឬក៏អ្វីផ្សេងទៀតដែលមានប្រយោជន័ដល់ពួគគេ។
ជំនាញក្នុងការធ្វើតេស្តវាយប្រហារ (penetration testing) រួមមាននូវសិទ្ធិស្របច្បាប់ក្នុងការធ្វើសវនកម្ម និងជ្រៀតចូលទៅក្នុងប្រព័ន្ធ ក្នុងការភ្ជាប់ចូលទៅកាន់សន្តិសុខប្រព័ន្ធជាក់ស្តែង ក្នុងគោលបំណងស្វែងរកយុទ្ធសាស្ត្រទប់ស្កាត់ពីការវាយប្រហារ។ ដើម្បីឲ្យអ្នកមាន លទ្ធភាពធ្វើដូច្នេះបាន គឺអ្នកត្រូវមានចំណេះដឹង ទៅលើចំណុចខ្សោយទាំងនោះ ហើយនឹងវិធីសាស្ត្រក្នុងការជ្រៀតចូលចំណុចខ្សោយទាំងនោះ។
នៅក្នុងខ្សែវិដេអូបណ្តុះបណ្តាលខាងក្រោមនេះ គឺផ្តល់ឲ្យអ្នកនូវការណែ ប៉ុន្តែវានឹងគ្របដណ្តប់ យ៉ាងលំអិតទៅលើវិធីសាស្ត្រជាមូលដ្ឋាន ជំនាញ បញ្ហាច្បាប់ និងកម្មវិធីដែលត្រូវបានប្រើប្រាស់នៅក្នុងការធ្វើតេស្ត និងធ្វើឲ្យប្រព័ន្ធមានសុវត្ថិភាព (security)។
នេះគឺជាវគ្គបណ្តុះបណ្តាលនៅ The Florida State University! សូមសិក្សាទាំងអស់គ្នា!