EventGeneralOther EventsSecurity News

រកឃើញអ្នកឈ្នះការប្រកួត ​Cambodia CTF Challenge 2022

ISAC Cambodia (InfoSec)

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៏ ២កើត ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២០២២ (Cambodia CTF Challenge 2022) ក្រោមអធិបតីភាព លោក អ៊ូ ផាន់ណារិទ្ធ អ្នកស្រាវជ្រាវសន្តិសុខសាយប័រនៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology – CADT) និងជាប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយដោយ SalaCyber និងក្រុមហ៊ុន Technovage  ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង CADT ក្នុងគោលបណងដើម្បីជំរុញលើកកម្ពស់បញ្ជ្រាបការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋភិបាលក្នុងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដោយកម្មវិធីមួយនេះត្រូវបានប្រារព្ធឡើងពេញមួយថ្ងៃ និងមានបេក្ខជនចូលរួមប្រកួតប្រជែងចុងក្រោយជាង ១០០នាក់ ដែលត្រូវបានជ្រើសរើសក្នុងការជម្រុះក្នុងចំណោមបេក្ខជន ៣០០នាក់។

ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញមួយថ្ងៃពេញ កម្មវិធីក៏បានរកឃើញបេក្ខជនជាប់ជ័យលាភី៣រូប គឺលេខ១ បានទៅលើបេក្ខជន ហាក់ វិទូ លេខ២ បានទៅលើបេក្ខជន សាម៉ាន់ សុខពិសិទ្ធិ និងជ័យលាភីលេខ៣ បានទៅលើបេក្ខជន ដួង កែវពិទូ៕

រូបភាពសកម្មភាព

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button