GeneralSecurity News

ប្រព័ន្ធបោះឆ្នោតអនឡាញរុស្សីរងការវាយប្រហារដោយ DDoS

ISAC Cambodia (InfoSec)

ប្រព័ន្ធបោះឆ្នោតអនឡាញនៅក្នុងប្រទេសរុស្សីបានទទួលរងគ្រោះដោយការវាយប្រហារក្នុងទម្រង់ DDoS កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ដែលអាស័យអាយភី ​(IP addresses) ចុះបញ្ជីនៅក្នុងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអ៊ុយក្រែន – នេះបើតាមការឱ្យដឹងពីក្រសួងអភិវឌ្ឍន៍កិច្ចការឌីជីថល ទំនាក់ទំនង និងមេឌា របស់រដ្ឋាភិបាលរុស្សី (Russian Ministry of Digital Development, Communicaitons and Mass Media)។

ក្រសួងបាននិយាយថា ការវាយប្រហារចែកចេញជាពីរលើកធំៗ ដែលលើកទី១ មានគោលដៅទោលើកប្រព័ន្ធឃ្លាំមើលការបោះឆ្នោត ​(election monitoring system) ដែលបានចាប់ផ្តើមនាម៉ោង ៨:០០នាទីព្រឹក ម៉ោងក្នុងប្រទេសរុស្សី និងលើកទី២ មានគោលដៅទៅលើប្រព័ន្ធផ្ទៀងផ្ទាត់សិទ្ធបោះឆ្នោត (voting authentication system) ដែលបានចាប់ផ្តើមនាម៉ោង ១០:៣៦នាទីព្រឹក ម៉ោងក្នុងស្រុកផងដែរ។

មានការអាក់េសសច្រើនជាង ៥០ភាគរយ ត្រូវបានប្រើប្រាស់ជាការវាយប្រហារនេះប្រើប្រាស់បច្ចេកទេស ​DDoS ដើម្បីរំខានទៅលើសេវាបោះឆ្នោតអនឡាញ ហើយមានអាស័យដ្ឋានអាយភីមកពីសហរដ្ឋអាមេរិក ច្រើនជាង ២៥ភាគរយ មកពីអាល្លឺម៉ង់ និង ៥%ភាគរយទៀតមកពីអ៊ុយក្រែន។ ក្រសួងមិនបានបញ្ចេញប្រភពអាស័យដ្ឋានអាយភីដទៃទៀតទេ ដែលស្ថិតនៅពីក្រោយការវាយប្រហារ DDoS មួយនេះ តែបានលើកឡើងថា នេះគឺជារៀបចំទុកជាមុនក្នុងគោលបំណងរារាំងដល់ដំណើរការបោះឆ្នោតនៅក្នុងប្រទេសរុស្សី។

ក្រសួងបានថ្លែងបញ្ជាក់ទៀតថា ខ្លួនបានដោះស្រាយបញ្ហានេះដោយជោគជ័យ។ មិនមានការរំខាន ឬបង្អាក់ដំណើរការនៃសេវាបោះឆ្នោតនោះឡើយ។ ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់គឺទទួលបានការការពារ។

ប្រទេសរុស្សីកំពុតតែធ្វើតេស្តទៅលើប្រព័ន្ធបោះឆ្នោតអនឡាញ ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា blockchain ចំនួនពីរ កំពុងតែប្រើប្រាស់នៅក្នុងការសាកល្បងនេះនៅតំបន់ចំនួន ៦ និងក្នុងទីក្រុងម៉ូស្គូ។ ប្រព័ន្ធទាំងនេះប្រើប្រាស់កូដនីយកម្មផ្សេងៗគ្នា និងវិធីសាស្ត្រផ្ទៀងផ្ទាត់ដោយ blockchain ហើយប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធទាំងពីរនេះ អាចអនុញ្ញាតឱ្យអ្នកបោះឆ្នោតធ្វើការបោះឆ្នោតសារឡើងវិញ ប្រសិនបើពួកគេផ្លាស់ប្តូរការជ្រើសរើស។

ការបោះឆ្នោតទូទៅក្នុងឆ្នាំ២០២១ នៅក្នុងប្រទេសរុស្សីនេះ គឺត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែកញ្ញា ដើម្បីកាត់បន្ថយការតំរង់ជួរ និងអនុញ្ញាតឱ្យមានការកាត់បន្ថយគំលាតសង្គមនៅក្នុងស្ថានីយ៍បោះឆ្នោត ក្នុងពេលមានការរាតត្បាតនៃមេរោគកូវីដ-១៩៕

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button