How To Protect Yourself From Hacker

វិធីសាស្ត្រក្នុងការការពារខ្លួនអ្នកពីសំណាក់អ្នកវាយប្រហារ

នៅរៀងរាល់ ៦វិនាទីម្តង កុំព្យូទ័រផ្ទាល់ខ្លួនមួយគ្រឿងត្រូវបានគេហេគចូល។ ជាការពិត ៨០ភាគរយនៃកុំព្យូទ័រត្រូវបានគេហេគ។ ដោយសារតែការវាយប្រហារ កំពុងតែ មានការកើនឡើងជាលំដាប់នោះ វាគឺជាការចាំបាច់ណាស់ក្នុងការអប់រំខ្លួនអ្នក ដើម្បីកុំឲ្យក្លាយទៅជាជនរងគ្រោះ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រ ១០យ៉ាង ដើម្បីការពារខ្លួនអ្នកពីការវាយប្រហារ៖

១. ចូរធ្វើការរក្សានូវព័ត៌មានផ្ទាល់ខ្លួនឲ្យមានលក្ខណៈឯកជន ​(private)

ឧទាហរណ៍នៅក្នុងបណ្តាញទំនាក់ទំនងសង្គមដូចជា ​Facebook និង Twitter ចូរកុំធ្វើការបង្ហោះនូវឈ្មោះក្រុមគ្រួសាររបស់អ្នកទាំងអស់ ដោយសារតែវាអាចត្រូវបានប្រើប្រាស់ដើម្បីទស្សទាយនូវ secret questions ឬក៏ទាញជាពាក្យសម្ងាត់របស់អ្នក។ ជាមួយគ្នានោះផងដែរ សូមកុំធ្វើការបង្ហោះនូវឈ្មោះសាលាដែល អ្នកបានសិក្សា ទីកន្លែងកំណើតដែលអ្នកកើត ឬក៏ទីកន្លែងដែលអ្នកធ្វើការ។ វាត្រូវបានប្រើប្រាស់ជាទូទៅ ដើម្បីធ្វើការឆ្លើយទៅនឹងសំណួរសម្ងាត់ (secret question) នៅពេលដែលអ្នកភ្លេច។

២. មាននូវគណនីអ៊ីម៉ែលច្រើន

សូមធ្វើការប្រើប្រាស់នូវគណនីអ៊ីម៉ែលផ្សេងៗគ្នា សម្រាប់សេវាបណ្តាញទំនាក់ទំនងសង្គម ធនាគារ សេវាហិរញ្ញវត្ថុ កាតឥណទាន ការទិញទំនិញ online និងគណនី របស់កូនអ្នក។

៣. ទិញទំនិញតាមអ៊ិនធឺណិតដោយឆ្លាតវៃ

ដើម្បីជាការការពារមួយដ៏ប្រសើរ សូមធ្វើការទិញនូវកាតបង់ប្រាក់ជាមុន (prepaid card) ដើម្បីធ្វើការទិញទំនិញតាមអ៊ិនធឺណិត។ បើសិនជាគណនីរបស់អ្នក ត្រូវបានគេហេគចូល ពួកឧក្រិដ្ឋជននឹងអាចលួចយកតែប្រាក់ដែលមានក្នុងកាត prepaid បន្តិចបន្តួចប៉ុណ្ណោះ។

៤. ការពារពាក្យសម្ងាត់របស់អ្នក

 

ចូរការពារដោយពាក្យសម្ងាត់ចំពោះទូរស័ព្ទចល័តរបស់អ្នក។ បើសិនជាអ្នកធ្លាប់បានបាត់ ឬលួច ពួកឧក្រិដ្ឋជនអាចធ្វើការចូលទៅកាន់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយងាយស្រួល។ ពួកគេក៏អាចធ្វើការទាញយកនូវរាល់ព័ត៌មានដែលបានលប់ ចេញពីក្នុង ​SIM card ឬទូរស័ព្ទរបស់អ្នកផងដែរ ។

៥. បិទកុំព្យូទ័ររបស់អ្នកនៅពេលដែលមិនប្រើប្រាស់

បើសិនជាកុំព្យូទ័ររបស់អ្នកត្រូវបានបិទ មិនមាននរណាម្នាក់អាចធ្វើការហេគចូលកុំព្យូទ័រអ្នកបានឡើយ។

៦. ជៀសវាងការប្រើប្រាស់កុំព្យូទ័រនៅទីតាំងសាធារណៈ

វារួមមានទាំងនៅក្នុងអាកាសយានដ្ឋាន អូតែល និងហាងកាហ្វេរ ដែលមានកុំព្យូទ័រទុកឲ្យប្រើប្រាស់ជាសាធារណៈ។ អ្នកវាយប្រហារ អាចបញ្ចូលនូវ spyware នៅក្នុងកុំព្យូទ័រនោះ ឬក៏មានកម្មវិធីនៅក្នុងកុំព្យូទ័ររបស់ពួកគេដែលអាចឃ្លាំមើលនូវចរាចរទិន្នន័យដែលឆ្លងកាត់នៅទីតាំងនោះ។ សូមជៀសវាងធ្វើការ log-in ចូលទៅ ក្នុងគណនីរបស់អ្នក។

៧. ចូរកុំប្រើប្រាស់កុំព្យូទ័ររបស់សង្សារអ្នក

បើសិនជាអ្នកទុកចិត្តគ្នាទៅវិញទៅមកនោះមិនមានបញ្ហាទេ ប៉ុន្តែសង្សារអ្នកអាចធ្វើការបញ្ចូលនូវកម្មវិធីតាមដាននៅក្នុងកុំព្យូទ័រនោះ ដើម្បីធ្វើការប្រមូលយកនូវពាក្យ សម្ងាត់នៅពេលដែលអ្នកចូលទៅកាន់គណនីអ៊ីម៉ែល ហេ្វសប៊ុក ឬគណនីផ្សេងៗទៀត។

៨. ជៀសវាងប្រើប្រាស់ ​WiFi ដែលមិនស្គាល់

អ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃនូវ ​open WiFi របស់អ្នកជិតខាង ប៉ុន្តែសូមប្រយ័ត្នវាអាចជាអន្ទាក់។ នៅពេលដែលអ្នកភ្ជាប់ទៅកាន់ WiFi របស់អ្នកដទៃ ពួកគេអាចធ្វើការចាប់យកនូវរាល់ usernames និង passwords ឬក៏អាចធ្វើការចូលទៅកាន់ hard drive និង download នូវដាតាបេសរបស់អ្នក ទាំងមូល។ នៅពេលដែលអ្នកធ្វើការតំឡើង WiFi សូមជ្រៀសវាងនូវការបង្ហាញឈ្មោះ SSID (ឈ្មោះរបស់ WiFi) ជាសាធារណៈ ហើយមិនត្រូវប្រើប្រាស់ WEP ឡើយ។ ត្រូវជ្រៀសវាងដំណើរការមុខងារ WPS ដែលអាចអនុញ្ញាតឲ្យគេជ្រៀតចូលប្រើប្រាស់ WiFi របស់អ្នកបាន។

អានបន្ថែម >> Disable Your Wi-Fi Protected Setup (WPS) Now! 

៩. ចូរយកកុំព្យូទ័ររបស់អ្នកទៅជួសជុលតែនៅជាមួយក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្អ

ចូរមានការប្រុងប្រយ័ត្ន នៅពេលដែលអ្នកយកកុំព្យូទ័រអ្នកទៅឲ្យជនចំលែកធ្វើការជួសជុល ដោយរួមមានទាំងជាងជួសជុលមកពីក្រុមហ៊ុនធំៗផងដែរ។ មាននូវករណី ជាច្រើនរួចមកហើយដែល ជាងជួសជុលបានបញ្ចូលនូវកម្មវិធីឃ្លាំមើលនៅក្នុងកុំព្យូទ័របស់អ្នក ដើម្បីតាមដាន ឬលួចព័ត៌មានរបស់អ្នក។

១០. ចូរធ្វើការ format នូវរាល់ hard drive នៅលើកុំព្យូទ័រណាដែលអ្នកចង់ឲ្យទៅគេ

វាមិនធានាបាន ១០០ភាគរយនោះទេ ប៉ុន្តែវាបានជួយទប់ស្កាត់ដល់មនុស្សប្រមាណជា ៩៩ភាគរយ ដែលមិនដឹងអំពីវិធីសាស្ត្រក្នុងការទាញយកមកវិញនូវព័ត៌មាន ដែលត្រូវបាន format ហើយ។

 

Exit mobile version