How to Check If Your Gmail Is Being Tracked

UGLY EMAIL — DETECT EMAIL TRACKERS

ដោយត្រូវបានគេហៅថា “Ugly Email” ដែលជា ​Chrome entention ថ្មីមួយ ដែលអាចមានលទ្ធភាពក្នុងការព្រមានអ្នក នៅពេលដែលអ៊ីម៉ែល ដែលអ្នកទទួលបាននៅក្នុង Gmail inbox មាននូវលទ្ធភាពក្នុងការ តាមដាន (track) អ្នក។

ការតំឡើងកម្មវិធី Ugly Email គឺវាសាមញ្ញ និងងាយស្រួលបំផុត។ នៅពេលដែលតំឡើងរួចរាល់ហើយ អ្នកនឹងឃើញនូវរូបសញ្ញា “ភ្នែក” តូចមួយ ស្ថិតនៅជាប់ជាមួយនឹងអ៊ីម៉ែលនោះ ដែលនោះបញ្ជាក់ថា អ៊ីម៉ែលនោះវាផ្ទុកទៅដោយ ចំនុចតាមដាន (tracking pixel) ។

បើតាមលោក Sonny Tulyaganov, អ្នកបង្កើត Ugly Mail បានបញ្ជាក់ថា “Ugly Mail មិនធ្វើការរក្សាទុក ផ្ទុក ឬក៍ផ្ទេរទិន្នន័យណាមួយពីក្នុងគណនី Gmail របស់អ្នក ឬកុំព្យូទ័ររបស់អ្នកឡើយ។ អ្វីៗទាំងអស់គឺធ្វើឡើងនៅក្នុងម៉ាស៊ីនកូន (user’s end).

HOW TO INSTALL

ដើម្បីធ្វើការតំឡើងនូវសេវា Ugly Email ចូរអ្នកចូលទៅកាន់ Ugly Email on the Chrome Web Store បន្ទាប់មក Click the “Add to Chrome” button ជាការស្រេច។

FEW LIMITATIONS

ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធី Ugly Email នេះនៅមានចំនុចខ្វៈខាតនៅឡើយក្នុងពេលនេះ។ ទី១ វាត្រូវបានបង្កើតឡើងគាំទ្របានតែចំពោះ Gmail មួយប៉ុណ្ណោះ ហេតុដូច្នេះ ចំពោះអ្នកប្រើប្រាស់ Outlook មិនអាចទទួលបានអត្ថប្រយោជន៍ឡើយ។

ទី២ សេវា ​Ugly Email ដំណើរការតែនៅលើ Google’s Chrome browser តែប៉ុណ្ណោះ និងទី៣ វាមានប្រសិទ្ធិភាពចំពោះសេវាកម្មតាមដាន (tracking) ដែលបង្កើតឡើងដោយក្រុមហ៊ុនបីប៉ុណ្ណោះ – Yesware, Bananatag និង Streak។

Exit mobile version