ISAC Cambodia (InfoSec)
Security NewsWebsite Hack

CNC and MyTV Website was hacked [update 19/06/13]

កាលពីយប់មិញនេះ (ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៣) គេហទំព័ររបស់ស្ថានីយ៍ទូរស្សន៍ល្បីចំនួនពីរ គឺ CNC (www.cnc.com.kh) និង MyTV (www.mytv.com.kh) ត្រូវទទួលរងការវាយប្រហារពី hacker មិនស្គាល់មុខ ហើយកែប្រែមុខមាត់វិបសាយទាំងមូល (defaced)។ ខាងក្រោមនេះគឺជាផ្ទាំងរូបភាពនៃ ការវាយប្រហារ។

www.cnc.com.kh (hacked)
www.cnc.com.kh (hacked)
www.mytv.com.kh (hacked)
www.mytv.com.kh (hacked)

ខាងក្រោមនេះគឺជាពាក្យពេជន៍ដែលបានបង្ហាញនៅលើវិបសាយ និងអាចបកប្រែជាភាសាខ្មែរថា៖

– ចេកចៀនតែឯងរៀងរហូត-
– តេស្តលើប្រព័ន្ធសន្តិសុខ-
ជាដំបូង ចូរចំណាយពេលដើម្បីអាននូវពាក្យពេជន៍របស់ខ្ញុំ ហើយខ្ញុំសូមទោសសម្រាប់ការ hacked។ ខ្ញុំស្អប់ការទាក់ទងតាមអីម៉ែល ហេតុដូច្នេះហើយ ការវាយប្រហារគឺជាងាយស្រួលក្នុងការទំនាក់ទំនងនៅទីនេះ។ ខ្ញុំនៅទីនេះ ដើម្បីតេស្ត និងប្រាប់អ្នកថា វិបសាយរបស់អ្នកគឺងាយ hack បំផុត។ ហើយខ្ញុំក៏អាចរំលង នូវការបញ្ចូនរូបភាព ដែល hackers ដទៃទៀតអាចធ្វើបានយ៉ាងងាយស្រួល។ ហើយឲ្យខ្ញុំសូមទោស ប៉ុន្តែនេះគឺជាមធ្យោបាយមួយគត់ ដែលខ្ញុំអាចទាក់ទងជាមួយអ្នកគ្រប់គ្រងវិបសាយបាន។ សូមធ្វើការ សរសេរវិបសាយរបស់អ្នកសារជាថ្មីម្តងទៀត។ សូមឲ្យមានសំណាងល្អ … ពីខ្ញុំបុរសក្មេង។

Hacked message
Hacked message

 [Update]

នាពេលព្រឹកនេះ ក្រុម hacker មួយទៀតបានធ្វើការ hack ចូលទៅក្នុងវិបសាយ www.mytv.com.kh បន្តទៀត ប្រឆាំងនឹង hacker កាលពីយប់មិញ ដោយបានដូរ ពាក្យពេជន៍របស់ hacker មុនចេញ។ ពាក្យពេជន៍ថ្មីនោះ មានខ្លឹមសារថា៖

– Fuck You Hacker! —
អ្នកក៏ខ្សោយដែរក្នុងការ hacker ចូលវិបសាយដ៏ខ្សោយនេះ។ ខ្ញុំក៏អាច hack  និងធ្វើការផ្លាស់ប្តូរពាក្យពេជន៍របស់អ្នក។ ហេតុដូចនេះហើយ អ្នកមិនខ្លាំងនោះទេ។ តើអ្នកអាច ធ្វើឲ្យវិបសាយមួយខ្លាំងយ៉ាងដូចម្តេច? គ្រាន់តែប្រាប់ខ្ញុំថា តើវិបសាយណាខ្លះដែលអ្នកធ្លាប់បង្កើតពីមុនមក ខ្ញុំនឹង hack វា។ ជួបគ្នាក្នុងពេលឆាប់ៗនេះ hacker ដ៏ខ្សោយ។ សំណាងល្អ ពីខ្ញុំកូនខ្មែរដ៏ល្អ។

mytv-2013-06-18_09-36-37

 

[Update: 10:13AM – 18/06/13]

មានការ hack ចូលជាថ្មីរបស់ hacker ដោយធ្វើការផ្លាស់ប្តូររូប និងពាក្យពេចន៍ថា៖ កុំប្រើប្រាស់ពាក្យមិនល្អ។ ចូរមក …. 🙂 ខ្ញុំគិតថា អ្នកគឺជាបង្កើតវិបសាយនោះឡើង ។ នេះគ្រាន់តែ ជាការគិតរបស់ខ្ញុំតែប៉ុណ្ណោះ។

mytv-2013-06-18_10-14-10

[Update – 10:30AM]

សង្ឃឹមថាអ្នកគ្រប់គ្រងវិបសាយធ្វើការជួសជុលវិបសាយរបស់ខ្លួន

mytv-2013-06-18_10-29-55

 

[Update – 11:00AM]

ក្រុម hacker កូនខ្មែរបានចូលទៅកាន់កាប់វិបសាយ www.mytv.com.kh បានវិញហើយ …. ដល់ក៏ហើយ ….

mytv-2013-06-18_11-05-22

[Update 11:30AM] – ក្រុម hacker Kon Khmer បានវាយប្រហារលើវិបសាយមួយទៀត ៖ http://khmerenterprises.com/

KE-2013-06-18_11-16-50

[Update – 9:38PM] – បន្ទាប់ពីបានដំណើរការវិបសាយរបស់ខ្លួនឡើងវិញ (www.mytv.com.kh) អស់រយៈពេលជាងកន្លះថ្ងៃមក នាវេលាយប់នេះ ប្រហែលជាម៉ោង 9:38PM វិបសាយ MyTV ត្រូវបានវាយប្រហារសារជាថ្មីទៀតដោយក្រុម hacker ដែលមានឈ្មោះថា ចេនចៀន ⁣ (Jek Jean Team)។ Hacker បានឌឺថា ខ្ញុំនៅទីេនះ ជាថ្មីម្តងទៀតដើម្បីតេស្ត និងប្រាប់អ្នកថា វិបសាយអ្នកគឺអាច hack បានយ៉ាងងាយស្រួល ហើយពេលនេះគឺត្រូវបាន hacked ម្តងទៀត។ ក្នុងពេលនេះផងដែរ គឺខ្ញុំប្រើប្រាស់នូវ វិធីសាស្រ្តមួយផ្សេងទៀត ដើម្បីចូលទៅកាន់ files របស់អ្នក។

mytv-2013-06-18_21-36-34

[Update – 10:27PM] រហូតដល់ម៉ោងនេះ មានការតស៊ូយ៉ាងស្វិតស្វាញរវាងអ្នកគ្រប់គ្រងវិបសាយ MyTV និងក្រុម Hacker Jek Jean។ នៅទីបំផុតក្រុម Hacker Jek Jean បានឌឺថា ការធ្វើតេស្តទៅលើប្រព័ន្ធសន្តិសុខដោយគ្មានទីបញ្ចប់ ។ ចូរធ្វើការជួសជុលនៅចំនុចខ្សោយ មិនមែនគ្រាន់តែដាក់ file index.php មកវិញនោះទេ។ សូមឲ្យមានសំណាងល្អ ខ្ញុំនឹងមកម្តងទៀត។

mytv-2013-06-18_22-26-51

 

[Update – 9:30PM – 19/06/13] – ក្រុម hacker ចេនចៀន បានវាយប្រហារទៅលើគេហទំព័រ ⁣CNC ទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់កាលពីថ្ងៃម្សិលមិញ។ ពាក្យពេចន៍បានសរសេរដូចខាងក្រោម៖

cnc-2013-06-19_21-31-38

 

 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

3 Comments

  1. ហាសហា Hacker ទី​មួយ​គ្រាន់តែ Hack ដើម្បី​ឲ្យ​ម្ចាស់​គេហទំព័រ​នោះ​ភ្លឺ​ភ្នែក​ទេ។ តែ​មាន​ Hacker ដែល​តាំង​ខ្លួន​ថា​ជា​កូន​ខ្មែរ បាន់​ឌឺ​ឲ្យ​ Hacker បរទេស​​ថា អ្នក​ឯង​ក៏​អន់ដែរ!។ នេះ​បើសិនជា Hacker បរទេសគាត់​ខឹង​នោះ មិន​ដឹង​ជា​មាន​គេហទំព័រ​ខ្មែរ​ប៉ុន្មាន​ទៀត​ទេ​ដែល​ត្រូវ​ Hack ។ ហើយ​ Hacker បរទេស​គាត់​ដឹង​ថា​ Hacker ខ្មែរ​នោះ​ជា​​ម្ចាស់​គេ​ហទំព័រ​នោះ ព្រោះ​មិន​ដែល​មាន​គេហទំព័រ​ដែល​ត្រូវ​គេ Hack ហើយ បែ​ជា​ត្រូវ​ Hacker ផ្សេង​ Hack បន្ត​ទៀត​នោះ​ទេ។ 😀

  2. ប្រហែលជា Mytv គេចង់ Promote របស់ខ្លួនអោយគេចាប់អារម្មណ៍លើរេបសាយរបស់ខ្លួន ដឹងអីមាន Hacker បរទេស Hack បន្ត។ ហាហាហាសហស

  3. I wish to hear more if there is any actions to deal with such attacks. Also, I would encourage the Royal Government of Cambodia to speed up the Cyber Law to control this kind of disorder in this digital era.

    This kind of attack is just the beginning!

Related Articles

Back to top button