ISAC Cambodia (InfoSec)
GeneralSecurity NewsWebsite Hack

Hackers Team-Up hit more than 30 Cambodia Websites

នាវេលាព្រឹកថ្ងៃអាទិត្យនេះ វិបសាយរដ្ឋាភិបាល វិស័យឯកជន និងឧត្តមសិក្សា ត្រូវបានទទួលរងការវាយប្រហារពីសំណាក់ក្រុម Anonymous Cambodia និង ពងមាន់អាំង (Grill Egg) ។ ដូចដែល បានប្រកាសនាពេលថ្មីៗនេះ ដោយក្រុម Anonymous Cambodia ថាប្រកាសចេញច្បាំង ដោយធ្វើការវាយប្រហាររៀងរាល់ថ្ងៃអាទិត្យ ។

បើតាមការប្រកាសរបស់ Anonymous Cambodia បានឲ្យដឹងថា ខ្លួនបានវាយប្រហារដោយជោគជ័យទៅលើវិបសាយមួយចំនួនដូចខាងក្រោម៖

  • ម៉ោង 9.40am ធ្វើការបិទបណ្តោះអាសន្នវិបសាយ www.ezcom.com.kh
  • វាយប្រហារទៅលើវិបសាយ www.shukaku-inc.com (Reason: Land grabbing Thanks to @OpGreenRights)
  • 26 វិបសាយរបស់រាជរដ្ឋាភិបាលត្រូវបានបិទជាបណ្តោះអាសន្ន នាវេលាម៉ោង 8.40am
  • ម៉ោង 8.20am បិទបណ្តោះអាសន្នវិបសាយ www.cellcard.com.kh
  • ម៉ោង 7.40am  បិទបណ្តោះអាសន្នវិបសាយ www.nbc.org.kh

ព័ត៌មាននេះ គឺក្រុមការងារ SecuDemy មិនបានធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងអភិបាលគ្រប់គ្រងវិបសាយទាំងអស់នោះឡើយ នេះគ្រាន់តែជាអ្វីដែលបានបញ្ចេញដោយផ្ទាល់ពីក្រុម Anonymous Cambodai (https://www.facebook.com/pages/Anonymous-Cambodia/269273093211671) តែប៉ុណ្ណោះ ។

ចំណែកឯក្រុមពងមាន់អាំងវិញ ក៏បានធ្វើការវាយប្រហារទៅលើវិបសាយមួយចំនួនដូចខាងក្រោម៖

ដូចគ្នានេះដែរ ព័ត៌មាននេះ គឺក្រុមការងារ SecuDemy មិនបានធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងអភិបាលគ្រប់គ្រងវិបសាយទាំងអស់នោះឡើយ នេះគ្រាន់តែជាអ្វីដែលបានបញ្ចេញដោយផ្ទាល់ពីក្រុម ពងមាន់អាំង (https://www.facebook.com/Egg.33) តែប៉ុណ្ណោះ ។
សរុបមកមានវិបសាយទាំងអស់ចំនួន ៣៣ វិបសាយត្រូវបានទទួលរងការវាយប្រហារនាព្រឹកនេះ ។ រហូតមកដល់ម៉ោង ១១:៣០ នាទីព្រឹកនេះ វិបសាយភាគច្រើនត្រូវបានដំណើរការជាធម្មតាវិញហើយ។ ក្រុម Anonymous Cambodia និង ពងមាន់អាំង បានប្រើប្រាស់បច្ចេកទេស DDoS ដែលធ្វើឲ្យវិបសាយទាំងនោះមិនដំណើរការ។
Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button