ISAC Cambodia (InfoSec)
KnowledgeSecurity Tips

Understanding DDoS Attack

ដូចម្តេចដែលហៅថាការវាយប្រហារបែប DDoS?

ការវាយប្រហារបែប Denial of Service (DoS) គឺវាពាក់ព័ន្ធនឹងការព្យាយាមរំខានទៅដល់ ប្រតិបត្តិការនៃប្រព័ន្ធកុំព្យូទ័រ ឬក៏បណ្តាញ ដែលភ្ជាប់ទៅកាន់អិនធឺណែត។ ទម្រង់មួយនៃការវាយប្រហារដែលពេញនិយមគឺការធ្វើឲ្យ bandwidth របស់បណ្តាញជនរងគ្រោះ មានទំហំធំ ឬលើសពីការទ្រាំទ្របាន។ ការវាយប្រហារបែប DoS គឺជាទូទៅមានការព្រួយបារម្ភច្រើន ពីព្រោះជានិច្ចជាកាលវាមាន គោលដៅវាយប្រហារទៅលើអង្គភាពជាក់លាក់ណាមួយ។

យុទ្ធសាស្ត្រក្នុងការប្រឆាំងតបទៅនឹងបញ្ហានេះ ជាទូទៅគឺធ្វើការកំណត់ឲ្យបាននូវប្រភពដើមនៃការវាយប្រហារ រួចធ្វើការច្រោះ ⁣(filter) នូវ ចរាចរណ៍បណ្តាញរបស់អ្នកវាយប្រហារដែលចេញមកពីប្រភពនោះ។

Distributed Denial of Service (DDoS)

ការវាយប្រហារក្នុងទម្រង់ DDoS គឺមានភាពគ្រោះថ្នាក់ខ្លាំងជាង ការវាយប្រហារបែប DoS ពីព្រោះវាប្រើ ប្រាស់នូវបណ្តាញនៃកុំព្យូទ័រ ជាច្រើន (zombie computers) ដើម្បីធ្វើការវាយប្រហារទៅកាន់គោលដៅតែមួយ ដែលជាហេតុធ្វើឲ្យយើងមិនអាចកំណត់បាន នូវប្រភពដើមឡើយ (វាចេញមកពីច្រើនកុំព្យូទ័រ មកពីច្រើនតំបន់)។

ddos-attackអ្នកវាយប្រហារធ្វើការគ្រប់គ្រងទៅលើកុំព្យូទ័រដែលភាសាអង់គ្លេសហៅថា Zombie PC ដោយប្រើប្រាស់នូវកម្មវិធីមិនល្អ (មេរោគ) ដែលអាចឲ្យអ្នកវាយប្រហារធ្វើការបញ្ជាកុំព្យូទ័រនោះ ដើម្បីវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័ររបស់អង្គភាពណាមួយ។ កម្មវិធីដែលអ្នកវាយប្រហារ បញ្ចូលទៅក្នុងកុំព្យូទ័រដើម្បីធ្វើការគ្រប់គ្រងកុំព្យូទ័រនោះ ជាទូទៅត្រូវបានគេស្គាល់ថាជា Botnet។ Botnet នេះត្រូវបាន ប្រើប្រាស់ដើម្បីវាយប្រហារបែប ⁣DDoS និងដទៃទៀត មានដូចជាការផ្ញើរសារ ⁣SPAM ជាដើម។ វាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយក៏មាននៅក្នុងទីផ្សារងងឹតផងដែរ (black market) ដែលអ្នកអាចទិញដើម្បីចាប់ផ្តើមវាយប្រហារបែប ⁣DDoS ដែលរួមមាន នូវកុំព្យូទ័ររាប់ពាន់គ្រឿងរួចជាស្រេចសម្រាប់ការវាយប្រហារ។

អ្នកវាយប្រហារបែប DDoS គឺធ្វើយ៉ាងណាឲ្យ Bandwidth, CPU ឬក៏ Disk Space របស់ជនគ្រោះមិនអាចទ្រាំទ្របាន។ ចំណែកឯ អ្នកឯអ្នករងគ្រោះ (អ្នកការពារប្រព័ន្ធ) វិញ គឺធ្វើយ៉ាងណាឲ្យផ្តល់នូវធនធានគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការវាយប្រហារ ក្នុងគោលបំណង ជៀសវាងការគាំងមិនដំណើរការ។

ការវាយប្រហារបែប DDoS គឺមានការលំបាកក្នុងការទប់ទល់ណាស់។ វិបសាយអាចការពារបានដោយការបង្ហោះនូវ content វិបសាយ នោះនៅក្នុងម៉ាសីុនមេជាច្រើន ប៉ុន្តែដំណោះស្រាយនេះគឺអាចមានការចំណាយច្រើន។

សូមស្វែងយល់បន្ថែមនៅក្នុងវិដេអូខាងក្រោម៖

https://www.youtube.com/watch?v=LLMPLAO853Y

ខាងក្រោមនេះគឺជាព័ត៌មានស្តីពីការវាយប្រហារបែប DDoS ទៅលើប្រទេសកូរេ៉

យល់ដឹងបន្ថែមពី ⁣BotNET

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button