ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

Google បំបាក់បណ្តាញ Botnet “XCPE” លើ Android TV Boxes ជាង ១.៣ លានគ្រឿង បញ្ជាហាមឃាត់ក្រុមហ៊ុនចិន Videostrong 🚨

ក្រុមហ៊ុន Google រួមជាមួយដៃគូអន្តរជាតិ បានវាយបំបាក់បណ្តាញ Botnet ដ៏ធំឈ្មោះ “XCPE” លើប្រអប់ Android TV Boxes ជាង ១.៣ លានគ្រឿង ព្រមទាំងផ្តាច់ការគ្រប់គ្រងលើឧបករណ៍រងគ្រោះផ្សេងទៀតជាង ១០ លានគ្រឿង។ Google បានបញ្ជាក់ថា ក្រុមហ៊ុនផលិតឧបករណ៍ចិន Videostrong Technology Co. (ម្ចាស់ម៉ាកដូចជា MECOOL) បានលួចបង្កប់មេរោគ Backdoor ចូលទៅក្នុង Firmware តាំងពីក្នុងរោងចក្រមកម្ល៉េះ ដើម្បីរកប្រាក់ចំណេញពីឧក្រិដ្ឋកម្មសាយប័រ។

«យើងវាយតម្លៃដោយកម្រិតទំនុកចិត្តខ្ពស់ថា មេរោគ Backdoor និងបណ្តាញ Botnet នេះ ត្រូវបានបង្កើត ដាក់ឱ្យដំណើរការ និងគ្រប់គ្រងឡើងដោយចេតនាដើម្បីស្វែងរកផលចំណេញផ្នែកហិរញ្ញវត្ថុ ដោយក្រុមហ៊ុន Videostrong!»

— ការបញ្ជាក់ពីក្រុមស្រាវជ្រាវ Google GTIG

មេរោគនេះដំណើរការដោយសិទ្ធិ System-level ខ្ពស់បំផុត អាចលួចបញ្ជាពីចម្ងាយ បិទ Google Play Protect និងបំប្លែងទូទស្សន៍អ្នកប្រើប្រាស់ឱ្យក្លាយជា Residential Proxy ព្រមទាំងលួចចុចពាណិជ្ជកម្ម (Ad Fraud)។ ភស្តុតាងចងភ្ជាប់បានរកឃើញថា Server របស់មេរោគមានផ្ទុកឯកសារ PDF របស់នាយកផ្នែក R&D របស់ Videostrong ផ្ទាល់ ហើយ Domain ក្រុមហ៊ុនក៏ចង្អុលទៅ IP តែមួយជាមួយ C2 Server របស់ Botnet ផងដែរ។

ចំណាត់ការ និងដំណោះស្រាយ៖ Google បានដកអាជ្ញាបណ្ណ Android TV និងហាមឃាត់ក្រុមហ៊ុន Videostrong មិនឱ្យផលិតឧបករណ៍ផ្លូវការតទៅទៀតឡើយ។ ដោយសារមេរោគបង្កប់ក្នុង /oem/ partition ពីកំណើត វាមិនអាចលុបតាមធម្មតាបានទេ — អ្នកប្រើប្រាស់ឧបករណ៍ដែលរងផលប៉ះពាល់ត្រូវ ដំឡើង Clean Firmware ថ្មី ឬ ដកផ្តាច់ឧបករណ៍ចេញពីអ៊ីនធឺណិត ជាបន្ទាន់។

ប្រភពដើម៖ https://www.bleepingcomputer.com/news/security/google-disrupts-million-device-xcpe-android-malware-botnet-bans-tv-box-maker/

អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security

Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕

Show More
Apsara Media Services (AMS)

POUN Sokha

អ្នកស្រាវជ្រាវ និងអ្នកបង្កើតមាតិកាសុវត្ថិភាពសាយប័រ (Cybersecurity Content Creator & Researcher)អ្នកជំនាញស្រាវជ្រាវ និងចងក្រងមាតិកាសុវត្ថិភាពសាយប័រជាភាសាខ្មែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន។ ផ្តោតលើការផលិតអត្ថបទ និងមាតិកាអប់រំប្រកបដោយគុណភាពសម្រាប់គេហទំព័រ ដោយសម្រួលបច្ចេកទេសស្មុគស្មាញឱ្យទៅជាខ្លឹមសារងាយយល់ ងាយអនុវត្ត និងទាន់ហេតុការណ៍ ។ ការងារនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង បង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន និងអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងសម័យកាលទំនើប។

Related Articles

Back to top button