ISAC Cambodia (InfoSec)
GeneralSecurity News

ចំនុចខ្សោយនៅក្នុងកម្មវិធីផ្ញើសារហ្វេសប៊ុក (Facebook Messenger)អនុញ្ញាតឲ្យពួកHackerស្តាប់កិច្ចសន្ទនារបស់អ្នកមុនពេលអ្នកទទួលការហៅចូល

ហ្វេសប៊ុក​បាន​បង្កើត​កំហុស​បច្ចេក​ទេស​មួយ​នៅ​ក្នុង​កម្ម​វិធី ​Facebook​Messenger ​នៅ​លើ​ប្រព័ន្ធ​ដំណើរ​ការ​របស់​​ Android ​ដែល​វា​មាន​លិទ្ធ​ភាព​អនុញ្ញាត​ឲ្យ​Hacker​ចូល​ស្តាប់​កិច្ច​សន្ទនា​ពី​ចម្ងាយ​នៅ​លើ​ទូរ​ស័ព្ទ​របស់​អ្នក​។

កំហុស​បច្ចេក​ទេស​នេះ​ត្រូវ​បាន​រក​ឃើញ​និង​រាយការណ៍​ដោយ​ Natalie ​Silvanovich​ របស់​ក្រុម​ហ៊ុន​ Google ​នៃ​គម្រោង​ ​Zero​bug​hunting​។

អ្នក​បច្ចេក​ទេស​ផ្នែក​សុវត្ថិភាព​របស់​ហ្វេសប៊ុក ​លោក ​Dan ​Gurfinkel ​បាន​មាន​ប្រសាសន៍​ថា​ ខណៈពេល​ទូរស័ព្ទ​របស់​អ្នក​រោទិ៍​ភ្លាម ​នោះ​អ្នក​តេ​មក​អ្នក​នឹង​ទទួល​បាន​សម្លេង​នៅ​ពេល​អ្នក​លើក​ទូរស័ព្ទ ​និង​ក្រោយ​ពេលដែល​អ្នក​បាន​បិទ​ទូរស័ព្ទ​។

ករណី​ស្រដៀង​គ្នា​នេះ​ដែរ ​បាន​កើត​ឡើង​ចំពោះ​កម្ម​វិធី ​Face​Time​ Group Chats ​របស់​ក្រុម​ហ៊ុន ​Apple ​កាល​ពី​ឆ្នាំ​មុន​។ ​ពេល​នោះ​ កំហុស​មួយ​នេះ​វា​មាន​លទ្ធ​ភាព​ក្នុង​ការ​​តេ​តាម​រយៈ​ Face​Time​ និង​លួច​ស្តាប់​កិច្ច​សន្ទនា​ជនគោល​ដៅ​របស់ ​Hacker​។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​​ Silvanovich ​រក​ឃើញ​កំហុស​បច្ចេក​ទេស​លើ​កម្ម​វិធី​ទាំង​នេះ​។​ ពី​មុន​គាត់​ក៏​ធ្លាប់​បាន​ឃើញ​កំហុស​បច្ចេក​ទេស​នៅ​លើ​កម្ម​វីធី​ដូច​ជា​WhatsApp ​iMessage ​WeChat ​Signal​ និង​Reliance ​JoiChat ​ផង​ដែរ​។

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

ប្រ​ភព​: DigitalHub101

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button