GeneralSecurity News

ដាណឺម៉ាកត្រូវបានចោទថា បានជួយដល់អាមេរិកចារកម្មទៅលើថ្នាក់ដឹកនាំនយោបាយនៅអឺរ៉ុប

ISAC Cambodia (InfoSec)

អង្គភាព NSA របស់សហរដ្ឋអាមេរិកបានប្រើប្រាស់ភាពជាដៃគូជាមួយនឹងអង្គភាពចារកម្មរបស់ដាណឺម៉ាក ដើម្បីធ្វើការលួចស្តាប់ព័ត៌មានពីអ្នកនយោបាយ និងមន្រ្តីជាន់ខ្ពស់មួយចំនួននៅក្នុងប្រទេស Germany, Sweden, Norway និង France ដោយការចាប់យកទិន្នន័យពីក្នុងខ្សែកាបអុីនធឺណិតក្រោមសមុទ្ទ្ររបស់ណាណឺម៉ាកនៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។

ព័ត៌មានលំអិតអំពីបញ្ហានេះត្រូវបានបញ្ចេញដោយអង្គភាពផ្សព្វផ្សាយ DR មានមូលដ្ឋាននៅទីក្រុង Copenhagen កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយផ្អែកទៅលើកិច្ចសម្ភាសជាមួយនឹងប្រភពមិនបញ្ចេញឈ្មោះចំនួន ៩ ដែលបាននិយាយថា ខ្លួនមានលទ្ធភាពក្នុងការអាក់សេសទៅលើព័ត៌មានសំងាត់ (classified information) ដែលគ្រប់គ្រងដោយ Danish Defence Intelligence Service (Forsvarets Efterretningstjeneste or FE)។

ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងនោះរួមមាន Angela Merkel, Frank-Walter Steinmeier, និងថ្នាក់ដឹកនាំប្រឆាំងកាលពីជំនាន់នោះ Peer Steinbrück គឺសុទ្ធសឹងតែជាអ្នកស្ថិតនៅក្នុងគោលដៅនៃការលួចស្តាប់។ ដោយការប្រើប្រាស់លេខទូរស័ព្ទក្នុងការរុករក របាយការណ៍នោះបានធ្វើការសរសេរថា NSA ស្ទាក់ចាប់យកអ្វីៗទាំងអស់រាប់ចាប់ពី text messages រហូតដល់ការសន្ទនាតាមទូរស័ព្ទ ដែលបានឆ្លងកាត់តាមខ្សែរកាប។

ប្រតិបត្តិការនៃការចាប់យកនេះពាក់ព័ន្ធអាចធ្វើទៅបានដោយការដាក់នូវកម្មវិធីពិេសសមួយឈ្មោះថា XKeyScore នៅក្នុងមជ្ឃមណ្ឌលទិន្នន័យ ដែលមានមូលដ្ឋាននៅ Sandagergårdan ក្នុងទីក្រុង Dragoør ដើម្បីធ្វើការរុករក និងវិភាគទិន្នន័យចូល និងចេញតាមខ្សែរកាបអុីនធឺណិត។ កម្មវិធី XKeyScore នេះ គឺជាកម្មវិធីពិេសសមួយ ដែលមានមុខងារធ្វើការឃ្លាំមើល ​(surveillance) ទៅលើមនុស្សទាំងអស់នៅជុំវិញពិភពលោក ដែលអនុញ្ញាតឱ្យអង្គភាពចារកម្មនានាធ្វើការតាមដាន (track individual) អានសារអុីម៉ែល និងស្តាប់ទៅលើការទូរស័ព្ទ និងប្រវត្តិនៃការប្រើប្រាស់អុីនធឺណិត៕

ប្រភព៖

https://www.dr.dk/nyheder/indland/forsvarets-efterretningstjeneste-lod-usa-spionere-mod-angela-merkel-franske-norske

https://thehackernews.com/2021/06/report-danish-secret-service-helped-nsa.html

Show More

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button