ថ្មីៗនេះ តាមរយៈហ្វេបស៊ុករបស់លោក Visal Prom បានឱ្យដឹងថា ប្រព័ន្ធកុំព្យូទ័ររបស់លោកត្រូវបានហេគ ហើយត្រូវបានចោរព័ត៌មានវិទ្យា លួចចូលទៅប្រើប្រាស់គណនីហ្វេសប៊ុករបស់លោក ដែលអាចចំណាយអស់ ២០០០ដុល្លាក្នុងមួយថ្ងៃ។
ខាងក្រោមនេះ គឺជាអ្វីដែលលោក បានរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់លោក៖
សូមអ្នកដែលចូលចិត្តប្រើ Tool Crack រឺ Software Crack ទាំងអស់ប្រុងប្រយ័ត្ន ប្រសិនបើចង់បានកម្មវិធីប្រើដោយ FREE សូមមើលប្រភពអោយបានច្បាស់សឹម Download យកមក Install ក្នុង Computer. តាមបទពិសោធន៍ខ្ញុំ ទោះ Websites ដាក់អោយ Download Free ដែល Rank នៅ Top 10 របស់ Google Search ក៏មិនគួរសាកដែរ ប្រយ័ត្នដូចខ្ញុំណាបាទ។ នៅពេលដែលខ្ញុំបានទាញយកកម្មវិធីមួយពី Website មកដំឡើង វាក៏មិនមានអ្វីទេ តែខ្ញុំចាប់អារម្មណ៍ថាពេលកំពុងដំឡើង មានការ install អ្វីម្យ៉ាងត្រឹម 3 seconds រួចរាល់ចូល PC របស់ខ្ញុំ… តែការពិតវាជា Backdoor Code ដែលគ្រប់គ្រងទៅលើកុំព្យូទ័ររបស់ខ្ញុំ ហើយគេបានចូលទៅគ្រប់គ្រង Facebook Account របស់ខ្ញុំ និងបានយក Business Account របស់ខ្ញុំចំនួន 3 account ហើយវាប្រើលុយក្នុង Ad Account របស់ខ្ញុំទៅប៊ូសផុស ដើម្បី Boost ads របស់វា។ វានឹងចំណាយលុយយើងប៊ូសផុស ១ ថ្ងៃ $400 ហើយវាប៊ូសម្តង 3-4 post អញ្ចឹង ១ ថ្ងៃយើងអាចចំណាយលុយ $2000ករណីនេះមិនមែន Hack Facebook ទេ គឺ Hack computer ហើយគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងកុំព្យូទ័ររបស់យើង។ ដើម្បីការពារពេលសង្ស័យសូម Block Virtual Cards ដែលបានភ្ជាប់ជាមួយធនាគារផ្សេងៗចោលសិន រួចរកវិធីដោះស្រាយតាមក្រោយ។