Cyber Youth Cambodia គឺជាសហគមន៍សន្តិសុខសាយប័រសម្រាប់យុវជន ដែលត្រូវបានបង្កើតឡើងសម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ ឬក៏ចំណង់ចំណូលចិត្ត (passion) ដើម្បីចាប់យកអាជីពការងារក្នុងវិស័យសន្តិសុខសាយប័រ។
Cyber Youth Cambodia #19: UEBA | SecuDemy.com
UEBA មកពីពាក្យថា User and Entity Behavior Analytics ហើយដែលកាលពីមុនត្រូវបានគេស្គាល់ថា User Behavior Analytics (UBA)។ UEBA ប្រើប្រាស់នូវទំហំទិន្នន័យដ៏ធំដើម្បីធ្វើការកំណត់នូវគម្រូធម្មតា និងមិនធម្មតា នៃការប្រើប្រាស់របស់មនុស្ស និងម៉ាស៊ីន នៅក្នុងបណ្តាញ។ ដោយការកំណត់នូវមូលដ្ឋានគ្រឹះ (baseline) វានឹងអាចធ្វើការកំណត់នូវសកម្មភាពមិនធម្មតា, ការគំរាមគំហែង និងការវាយប្រហារដែលកម្មវិធីកំចាត់ និងទប់ស្កាត់មេរោគមិនអាចចាប់បាន។
នាំយកសំណួររបស់អ្នក ដើម្បីឱ្យលោក SOK Chenda ធ្វើការបកស្រាយបន្ថែម តាមរយៈប្រធានបទ “User and Entity Behavior Analytics (UEBA)” នាថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២០:០០ តទៅ។
#StaySafeOnlineCambodia #CyberYouthCambodia #SecuDemy #UEBA