ISAC Cambodia (InfoSec)
GeneralSecurity News

Hackers exploit ‘Shellshock’ bug with worms in early attacks

អ្នកវាយប្រហារបានចាប់ផ្តើមបញ្ចូលមេរោគចូលទៅក្នុងចំនុចខ្សោយ ​Shellshock

តាមប្រភពព័ត៌មានពី Reuters បានឲ្យដឹងថា អ្នកវាយប្រហារបានចាប់ផ្តើមធ្វើការបញ្ចូលមេរោគ ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រតាមរយៈចំនុចខ្សោយ “Shellshock” ដែលទើបនឹងរកឃើញនាពេលថ្មីៗនេះ នេះបើតាមការព្រមានពីអ្នកស្រាវជ្រាវផ្នែកសន្តិសុខ។

“Shellshock” គឺជាការគំរាមគំហែងធំដំបូងគេបំផុត ដែលទើបនឹងរកឃើញបន្ទាប់ពីចំនុចខ្សោយមួយត្រូវបានរកឃើញក្នុងខែមេសា “Heartbleed” ដែលពេលនោះបានធ្វើឲ្យប៉ៈពាល់ដល់ OpenSSL encryption ដែលត្រូវបានប្រើប្រាស់ដោយ ២/៣ នៃ web servers ទាំងអស់ រួមផ្សំជាមួយនូវផលិតផល បច្ចេកវិទ្យារាប់រយមុខសម្រាប់អតិថិជន និងអាជីវកម្ម។

​Shellshock មានលទ្ធភាពក្នុងការធ្វើឲ្យការខូចខាតមានទ្រង់ទ្រាយធំ ពីព្រោះវាអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការគ្រប់គ្រងទាំងស្រុងទៅលើម៉ាសីុនដែលឆ្ឆងនោះ ដែលអាចឲ្យអ្នកវាយប្រហារធ្វើការលប់ទិន្នន័យ បិទបណ្តាញ ឬចាប់ផ្តើមការវាយប្រហារទៅលើវិបសាយផ្សេងៗផងដែរ។ ចំណែកឯ “Heartbleed” វាគ្រាន់តែ អាចអនុញ្ញាតឲ្យវាលួចទិន្នន័យប៉ុណ្នោះ។

ឧស្សាហកម្មគឺកំពុងតែញ៉ាប់ដៃញ៉ាប់ជើង ធ្វើការកំណត់ថាតើប្រព័ន្ធណាខ្លះដែលអាចធ្វើការភ្ជាប់ចូលពីចម្ងាយបានដោយអ្នកវាយប្រហារ ប៉ុន្តែវាមិនទាន់មានការប៉ាន់ ស្មានពិតប្រាកដទៅលើចំនួនប្រព័ន្ធដែលរងគ្រោះនោះឡើយ។

បើតាមលោក Dan Kaminsky ជាអ្នកជំនាញការមួយរូបខាងផ្នែកការគំរាមគំហែងតាមអីុនធឺណេត បានឲ្យដឹងថា “យើងមិនទាន់ដឹងច្បាស់ថាតើវារីករាលដាល បានកម្រិតណានោះទេ។ នេះគឺជាបញ្ហាមួយដែលមានការពិបាកក្នុងការប៉ាន់ស្មានបំផុត។”

ខាងក្រោមនេះគឺជាវិដេអូឃ្លីបពន្យល់បន្ថែមពីបញ្ហានេះ

ព័ត៌មានបន្ថែម៖

http://www.reuters.com/article/2014/09/25/us-cybersecurity-shellshock-idUSKCN0HK23Y20140925

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button