ក្រុមហ៊ុន ​Cisco ចេញផ្សាយការជួសជុលសន្តិសុខ ដែលប៉ៈពាល់ទៅដល់ IOS XE Software របស់ខ្លួន

នាពេលថ្មីៗនេះ ក្រុមហ៊ុន Cisco បានចេញផ្សាយនូវការជួសជុលទៅលើបញ្ហាសន្តិសុខចំនួន ៣ ដែលមានលក្ខណៈធ្ងន់ធ្ងរ ​(critical) នៅក្នុងប្រព័ន្ធប្រតិបត្តិការ ​IOS XE របស់ខ្លួន ដែលអាចអនុញ្ញាតឱ្យមានអ្នកវាយប្រហារអាចធ្វើការដំណើរការកូដជាមួយនឹងសិទ្ធិជាអភិបាល ​(administrative priviledges) ហើយបើកដំណើរការ denial-of-serivce (DoS) នៅលើឧបករណ៍ដែលរងគ្រោះនោះ។

ខាងក្រោមនេះគឺជាចំនុចងាយរងគ្រោះទាំងបី៖​

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ​Cisco ក៏បានជុសជុលទៅលើភាពងាយរងគ្រោះកម្រិតខ្ពស់ចំនួន ១៥ចំនុច និង ១៥ ចំនុចមានកម្រិតបង្គួរ ដែលបានប៉ៈពាល់ទៅដល់ ​IOS XE Software ក៏ដូចជា Cisco Access Points និង ​Cisco SD-WAN vManage Software ផងដែរ។

អភិបាលគ្រប់គ្រងទៅលើបណ្តាញ និងប្រព័ន្ធ ត្រូវធ្វើការអាប់ដេតទៅតាមការណែនាំដើម្បីដោះស្រាយទៅលើហានិភ័យនានាដែលអាចកើតមានឡើងដោយការវាយលុកពីចោរព័ត៌មានវិទ្យា៕

Exit mobile version