Security News
This is Security News
-

Building Personal Brand – InfoSec Students
ការស្វែងរឧិកាសការងារក្នុងខណៈពេលនៅជានិស្សិតគឺជាបញ្ហាប្រឈមមួយ។ និស្សិតភាគច្រើនគឺតែងតែជួបប្រទៈបញ្ហាជានិច្ចនៅពេលដែលស្វែងរកការចុះធ្វើកម្មសិក្សានិងឧិកាសផ្សេងៗ ឬមួយភាគធំនោះច្រើនតែធ្វើតាមគ្នា។ យុទ្ធសាស្ត្រមួយដែលមើលទៅមានប្រសិទ្ធិភាពសម្រាប់ការអភិវឌ្ឍន៍អាជីពការងារដែលនិស្សិតមួយចំនួនធំតែងតែមើលរំលងនោះគឺ “PERSONAL BRANDING”។ វាអាចជួយដល់និសិ្សតក្នុងការប៉ៈប៉ូវ ទៅនឹងបទពិសោធន៍ការងារដែលអ្នកមិនមាន។ PERSONAL BRANDING វារួមមាននូវការសាងសង់ “ម៉ាកផ្ទាល់ខ្លួន” មួយដែលមនុស្សទូទៅគិតទៅដល់អ្នកជានិច្ច។ អ្នកប្រហែលជាបានចាប់ផ្តើមបង្កើតនូវម៉ាកផ្ទាល់ខ្លួនរួចទៅហើយជាមួយនឹង Resumes និង cover letters ដែលវាគឺជាអ្វីដែលគ្រូបង្រៀនរបស់អ្នកតែងតែប្រាប់អ្នក (នោះវាគឺត្រឹមត្រូវណាស់)។…
Read More » -

This is how easy it is get compromised?
ចាប់តាំងពីការបោះឆ្នោត ២០១៦ របស់សហរដ្ឋអាមេរិកមក បរិបទនៃការហេគបានក្លាយទៅប្រធានបទមួយដែលផ្សារភ្ជាប់ជាមួយនឹងប្រទេសមួយគឺរុស្សី។ ក៏ប៉ុន្តែឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិត (cybercrimes) ដែលមានប្រភពមកពីរុស្សី និងប្រទេសដែលនិយាយភាសារុស្សីបានកើតឡើងរាប់ឆ្នាំរួចមកហើយ ចាប់តាំងពីការវាយប្រហារលួចទិន្នន័យក្នុងឆ្នាំ២០១៤ ទៅលើក្រុមហ៊ុន Yahoo! ដែលប៉ៈពាល់ទៅដល់គណនីច្រើនជាង ៥០០លាន ហើយនឹងការលួចយកគណនី credit cards ចំនួន ១៦០លាន ពីសហគ្រាសធំៗរបស់អាមេរិក។ បើតាមអតីតហេគឃ័រ…
Read More » -

Cambridge Analytica: Psychological Tools
ក្រុមហ៊ុនហ្វេសប៊ុក និងក្រុមហ៊ុនវិភាគទិន្នន័យ (data analytics) មានឈ្មោះថា Cambridge Analytica គឺកំពុងតែប្រឈមមុខនឹងជំលោះពាក់ព័ន្ធករណីប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ហើយថាតើវាបានត្រូវគេប្រើប្រាស់ ដើម្បីមានឥទិ្ធពលទៅលើលទ្ធផលនៃការការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០១៦ ឬនៅក្នុងករណី UK Brexit referendum ដែរឬទេ? ក្រុមហ៊ុនទាំងពីរនេះបានធ្វើការបដិសេធន៍ថា ខ្លួនមិនបានធ្វើអ្វីខុសនោះឡើយ។ តើ Cambridge…
Read More » -

CISM – Full Learning Course with Exam
នៅក្នុងវគ្គសិក្សានេះ អ្នកនឹងរៀនអំពីប្រធានបទមួយចំនួនទាក់ទងទៅនឹងការគ្រប់គ្រងសន្តិសុខព័ត៌មានប្រកបដោយប្រសិទ្ធិភាព ដែលក្នុងនោះមានដូចជា៖ Effective information security governance Information security concepts and technologies Information security manager Scope and charter of information…
Read More » -

ទោសទណ្ឌសម្រាប់អ្នកដែលប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានៅកម្ពុជា (Cambodia Cyber Crime Offences)
មានអ្នកទាក់ទងមកកាន់រូបខ្ញុំជាច្រើនអ្នក បានសាកសួរមកថា តើកម្ពុជាយើងមានច្បាប់ដែលអាចដាក់ទោសអ្នកដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា ដូចជាការជ្រៀតចូលទៅកាន់ប្រព័ន្ធរបស់គេដោយមិនមានការអនុញ្ញាត (ដូចជាការហេគចូលទៅកាន់កាប់គណនីហ្វេសប៊ុករបស់អ្នក ដទៃ) ការលួចទិន្នន័យ ។ល។ ? ចំលើយគឺថា កម្ពុជាយើងមានបទដ្ឋានគតិយុត្តិសមល្មមនឹងដាក់ទោសជនដែលប្រព្រឹត្តបទល្មើស។ សូមមើលច្បាប់ខាងក្រោម ហើយសូមប្អូនៗដែលកំពុងមានបំណងចង់ចេះវិជ្ជានេះ អានអោយបានច្បាស់ ជាការពិត កាំបិតគឺមានមុខពីរ បើចេះហើយយកទៅធ្វើរឿងមិនល្អ នោះប្រាកដជាជាប់ទោសមិនខាន។ ========================== បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា…
Read More » -

Fitness Tracker Reveals Secrete Military Locations
ក្នុងខណៈពេលនេះ ស្ទើរតែគ្រប់គ្នាទៅហើយដែលមានយ៉ាងហោចណាស់ឧបករណ៍ដែលភ្ជាប់ទៅនឹង អ៊ិនធឺណិតយ៉ាងហោចណាស់ចំនួន ១ តាមជាប់ខ្លួន ដែលនឹងមានជាសំណួរចោទសួរវិញថា តើឧបករណ៍ ទាំងនោះដឹងអ្វីខ្លះអំពីអ្នក? កាលពីចុងសប្តាហ៍មុននេះ កម្មវិធីល្បីល្បាញសម្រាប់ហាត់កីឡា (fitness) មួយដែលមានឈ្មោះថា Strav បានធ្វើការបញ្ចេញនូវ “2017 heat map” បង្ហាញអំពីសកម្មភាពនៃអ្នកប្រើប្រាស់ឧបករណ៍របស់ ខ្លួននៅជុំវិញពិភពលោក ដែលនៅក្នុងនោះមានទីតាំងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅជុំវិញ…
Read More » -

Top 8 Cybersecurity Skills IT Pros Need in 2018
ដូចដែលយើងបានដឹងហើយថា វិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានគឺជាវិស័យមួយដ៏ធំដែលនឹងអាចប៉ៈទៅគ្រប់វិស័យទាំងអស់ដែលប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើឲ្យប្រតិបត្តិការប្រចាំថ្ងៃ។ ក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ ការវាយប្រហារធំៗបានកើតឡើងចំពោះក្រុមហ៊ុនយក្សមួយចំនួន ដែលធ្វើឲ្យកក្រើកដល់ពិភពអ្នកមានអាជីពការងារផ្នែកសន្តិសុខនេះ។ តើជំនាញណាខ្លះដែលនឹងត្រូវការចាំបាច់ក្នុងឆ្នាំ២០១៨ នេះពាក់ព័ន្ធទៅនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននេះ? ជំនាញអ្នកវិភាគ និងស៊ើបអង្កេតស្រាវជ្រាវ (Security Analysis and Investigation) អ្នកជំនាញផ្នែកព័ត៌មានវិទ្យាគួរតែមានការយល់ដឹងថា ឧស្សាហកម្មសន្តិសុខបច្ចេកវិទ្យាគមនាគមន៍…
Read More » -

[Guide] How to Protect Your Devices Against Meltdown and Spectre Attacks
ការរកឃើញចំនុចខ្សោយដ៏ធ្ងន់ធ្ងរចំនួនពីរករណីនៅលើ CPUs ហៅថា Meltdown និង Spectre បានធ្វើឲ្យវិស័យបច្ចេកវិទ្យានៅលើពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ហើយម្ចាស់ផលិតផលនីមួយៗបានញាប់ដៃញាប់ជើងដើម្បីបញ្ចេញនូវកម្មវិធីដើម្បីធ្វើការជួសជុលនូវកំហុសឆ្គងទាំងនោះ។ បញ្ហានេះវាបានប៉ៈពាល់ទៅដល់រាល់ CUPs ជំនាន់ថ្មីៗទាំងអស់ហើយស្ទើរតែគ្រប់ប្រព័ន្ធប្រតិបត្តិការទាំងអស់ Windows, Linux, Android, iOS, macOS, FreeBSD, …។ល។ និងស្មាតហ្វូនព្រមទាំងឧបករណ៍ចល័តផ្សេងៗទៀត។ តើអ្វីទៅជា…
Read More » -

Uber Hacked and Paid Hackers $100,000 to Keep Data Breach Secret
Uber បានបង្ហាញខ្លួននៅលើទំព័រមុខនៃសារព័ត៌មានម្តងទៀតហើយពាក់ព័ន្ធទៅនឹងករណីដែលបិទបាំងនូវការវាយប្រហារលួចទិន្នន័យនៅក្នុងប្រព័ន្ធរបស់ខ្លួន ដែលធ្វើឲ្យបាត់បង់ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនចំនួន ៥៧លាននាក់ រួមជាមួយនឹងព័ត៌មានរបស់អ្នកបើកបរផងដែរ។ កាលពីថ្ងៃអង្គារ៍ កន្លងទៅនេះ ក្រុមហ៊ុន Uber បានធ្វើការប្រកាសជាសាធារណៈថា ក្រុមហ៊ុនរបស់ខ្លួនបានទទួលរងគ្រោះនូវការវាយប្រហារដ៏ធំមួយកាលពីខែតុលា ឆ្នាំ២០១៦ ដែលធ្វើឲ្យបាត់បង់ទីន្នន័យរបស់អតិថិជនជិៈឡានតាក់ស៊ីរបស់ខ្លួន (ឈ្មោះ អ៊ីម៉ែល និងលេខទូរស័ព្ទ) ចំនួន ៥៧លាននាក់ ព្រមជាមួយនឹងព័ត៌មានរបស់អ្នកបើកបរនិងលេខអាជ្ញាប័ណ្ណអ្នកបើកបរប្រហែលជា ៦០០,០០០នាក់ផងដែរ។…
Read More » -

Job Opening: Cybersecurity Career at ABA Bank
ថ្មីៗនេះធនាគារមួយដែលឈានមុខគេខាងបំពាក់បច្ចេកវិទ្យាក្នុងការផ្តល់សេវាដល់អតិថិជនរបស់ខ្លួនគឺ ធនាគារ ABA បានធ្វើការប្រកាសជ្រើសរើសបុគ្គលិកផ្នែក Cybersecurity និងផ្នែកជាច្រើនផ្សេងទៀត ។ សម្រាប់បុគ្គលិកផ្នែកសន្តិសុខបច្ចេកវិទ្យាគមានគមន៍ និងព័ត៌មាន ឬ Cybersecurity គឺមានតម្រូវការទៅលើតួនាទីជា ICT Security Officer និង ICT Security Analyst ដែលត្រូវការជាច្រើនរូប។…
Read More » -

Bad Rabbit: New Ransomware Attack
មានការវាយប្រហារប្រភេទមេរោគចាប់ជំរិតកំពុងតែរីករាលដាលនៅក្នុងអឺរ៉ុប ហើយដែលបានវាយប្រហារទោលើអង្គភាពច្រើនជាង ២០០ នៅក្នុងប្រទេស Russia, Ukraine, Turkey និង Germany ។ មេរោគនេះត្រូវបានគេឲ្យឈ្មោះថា “Bad Rabbit” ដែលមានទម្រង់ប្រហាក់ប្រហែលទៅនឹងមេរោគ Petya ដែលទាមទារឲ្យមានការបង់ប្រាក់ចំនួន 0.05 bitcoin (ប្រមាណ $285)…
Read More » -

Oracle Patches 250 Bugs in Quarterly Critical Patch Update
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Oracle បានធ្វើការជួសជុលកំហុសឆ្គងនៅលើចំនុចខ្សោយចំនួន ២៥០ចំនុច ចំពោះផលិតផលរាប់រយរបស់ខ្លួន ដែលនេះគឺជាផ្នែកនៃយន្តការ Critical Patch Update ។ ផលិតផលដែលមានចំនុចខ្សោយច្រើនជាងគេនោះគឺ Oracle Fusion Middleware ដែលមានចំនួន ៣៨ចំនុច, Oracle Hospitality Applications…
Read More » -

WiFi Hack: WPA2 KRACK Attack Threatens WiFi Users Around The World
អ្នកប្រហែលជាធ្លាប់បានលឺ ឬក៏អានព័ត៌មានអំពី WPA2 (WiFi Protected Access II) ដែលវាគឺជា protocol wireless encryption មួយដែលគេនិយមប្រើប្រាស់ ហើយដែលអ្នកអាចធ្វើការស្វែងរកវានៅក្នុងបណ្តាញជាច្រើន មានដូចជា home, public cafes, etc… តែក្នុងពេលនេះ អ្នកស្រាវជ្រាវសន្តិសុខព័ត៌មានបានរកឃើញនូវចំនុចខ្សោយដ៏គ្រោះថ្នាក់មួយ…
Read More »














