GeneralSecurity News

Cambridge Analytica: Psychological Tools

ក្រុមហ៊ុនហ្វេសប៊ុក និងក្រុមហ៊ុនវិភាគទិន្នន័យ (data analytics) មានឈ្មោះថា Cambridge Analytica គឺកំពុងតែប្រឈមមុខនឹងជំលោះពាក់ព័ន្ធករណីប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ហើយថាតើវាបានត្រូវគេប្រើប្រាស់ ដើម្បីមានឥទិ្ធពលទៅលើលទ្ធផលនៃការការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០១៦ ឬនៅក្នុងករណី UK Brexit referendum ដែរឬទេ? ក្រុមហ៊ុនទាំងពីរនេះបានធ្វើការបដិសេធន៍ថា​ ខ្លួនមិនបានធ្វើអ្វីខុសនោះឡើយ។

តើ Cambridge Analytica ត្រូវបានគេចោទប្រកាន់ពីបទប្រើប្រាស់កលល្បិចយ៉ាងដូចម្តេច?

បើតាម Channel 4 News ដែលបានឲ្យដឹងថា ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាបានជួយទៅដល់ Donald Trump ក្នុងការទទួលបានជ័យជំនៈក្នុងការបោះឆ្នោតប្រធានាធិបតី។

នាយកនៃក្រុមហ៊ុន Cambridge Analytica គឺលោក Alexander Nix បានថតវិដេអូដែលផ្តល់ជាឧទាហរណ៍ ដែលក្រុមហ៊ុនរបស់លោកអាចធ្វើឲ្យដៃគូប្រឆាំងនយោបាយខូចឈ្មោះ (discredit) ដោយការរៀបចំនូវយុទ្ធនាការនានា ដែលរួមមានការសូកប៉ាតន់ហើយត្រូវបានថតជាប់ផងដែរ។

 

ក្រុមហ៊ុនបានធ្វើការបដិសេធន៍រាល់ការអៈអាងទាំងអស់ ហើយបាននិយាយថាវិដេអូឯកសារនោះត្រូវបានគេកែ។

តើក្រុមហ៊ុន​ Facebook ពាក់ព័ន្ធយ៉ាងដូចម្តេច?

ក្នុងឆ្នាំ២០១៤ នៅក្នុងហ្វេសប៊ុកមានធ្វើកម្រងសំណួរស្ទាបស្ទង់មតិដែលសួរអ្នកប្រើប្រាស់អំពីប្រភេទនៃចរិតលក្ខណៈរបស់ពួកគេ។​ វាត្រូវបានអភិវឌ្ឍន៍ដោយលោក Aleksandr Kogan​, University of Cambridge  (សាកលវិទ្យាល័យនេះមិនជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Cambridge Analytica ទេ)។ វាត្រូវបានគេរៀបចំឡើងដើម្បីធ្វើការប្រមូល (harvest) មិនត្រឹមតែទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលចូលរួមឆ្លើយសំណួរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទិន្នន័យនៃមិត្តភ័ក្ររបស់ពួកគេផងដែរ។ លោក Christopher Wylie ដែលធ្វើការជាមួយនឹងក្រុមហ៊ុន Cambridge Analytica អៈអាងថាដោយ សារតែមានមនុស្សប្រមាណ ២៧០០០០នាក់ចូលរួមក្នុងកម្រងសំណួរខាងលើ ទិន្នន័យអ្នកប្រើប្រាស់ ប្រមាណជា ៥០លាននាក់ (ភាគច្រើននៅអាមេរិក) ត្រូវបានប្រមូលដោយមិនបានទទួលការយល់ព្រមឡើយតាមរយៈ​ Friend’s Network ។

លោក​ Wylie អៈអាងថាទិន្នន័យទាំងនោះត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Cambridge Analytica ដែលបន្ទាប់មកប្រើប្រាស់វាដើម្បី psychologically profile people និងបញ្ជូននូវព័ត៌មានផ្សេងៗអំពី Trump ទៅឲ្យពួកគេ។ ក្រុមហ៊ុនបានធ្វើការបដិសេធន៍ថាខ្លួនមិនបានប្រើប្រាស់ជាផ្នែកណាមួយនៃ សេវាកម្មដែលផ្តល់ទៅឲ្យយុទ្ធនាការរបស់​ Trump នោះឡើយ។

តើវាធ្វើខុសទៅនឹងលក្ខខណ្ឌរបស់ក្រុមហ៊ុនហ្វេសប៊ុកដែរឬទេ?

ទិនន្ន័យដែលត្រូវបានប្រមូលដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ហ្វេសប៊ុកនៅខណៈពេលនោះ គឺមិនបានផ្តល់សិទ្ធិឲ្យពួកគេធ្វើការចែករំលែកជាមួយនឹងអ្នកដទៃទៀតឡើយ។

ចំនុចសំខាន់មួយទៀតនោះគឺសូម្បីតែបុគ្គលដែលចូលរួមដោយផ្ទាល់ទៅក្នុងកម្រងសំណួរផ្ទាល់ខ្លួន ក៏មិនបានគិតដល់ទេថា ពួកគេបានចែករំលែកព័ត៌មានជាមួយនឹងយុទ្ធាការឃោសនាបោះឆ្នោតរបស់ Donald Trump ផងដែរ។

ហ្វេសប៊ុកបាននិយាយ នៅពេលដែលក្រុមហ៊ុនខ្លួនបានដឹងថាមានការរំលោភបំពានទៅលើលក្ខខណ្ឌ របស់ខ្លួន ពួកគេបានធ្វើការលប់ចោល app ហើយទាមទារឲ្យមានការធានាថាព័ត៌មានទាំងនោះត្រូវបាន លប់ចោល។ Cambridge Analytica អៈអាងថាខ្លួនមិនដែលប្រើប្រាស់ទិន្នន័យទាំងនោះទេ ហើយបាន លប់ចោលវានៅពេលដែលហ្វេសប៊ុកបានស្នើសុំ។ ទាំងហ្វេសប៊ុក និង UK Information Commissioner ចង់ដឹងថាតើវាត្រូវបានលប់ចោលបានត្រឹមត្រូវដែរឬទេ។

តើអ្នកការពារទិន្នន័យរបស់ខ្លួនយ៉ាងដូចម្តេច?

មានចំនុចមួយដូចខាងក្រោមដែលអ្នកត្រូវដឹងដើម្បីការពារទិន្នន័យរបស់អ្នកៈ

  • សូមត្រួតពិនិត្យឲ្យបានច្បាស់ទៅលើ Apps ជាពិសេសចំពោះ Apps ទាំងឡាយណាដែលត្រូវការ log-in ចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នក ដែលជាទូទៅមាននូវសិទ្ធិអនុញ្ញាតច្រើន ហើយដែលត្រូវបានរៀបចំដើម្បីប្រមូលទិន្នន័យពីអ្នក
  • អ្នកអាចប្រើប្រាស់កម្មវិធី Ad-Blocker ដើម្បីរាំងខ្ទប់ការផ្សព្វផ្សាយពាណិជ្ជកម្ម
  • សូមចូលទៅពិនិត្យមើលនៅក្នុង Facebook Security Setting ហើយពិនិត្យឲ្យបានច្បាស់នូវ អ្វីដែលអ្នកបានអនុញ្ញាត។ ត្រួតពិនិត្យទៅលើការកំណត់ App និមួយៗដើម្បីស្វែងរកថាតើអ្នក បានផ្តល់សិទ្ធិឲ្យមានការចូលទៅកាន់មិត្តភ័ក្ររបស់អ្នកឬទេ
  • អ្នកអាចធ្វើការទាញយក (download) នូវទិន្នន័យរបស់អ្នក (facebook data) ទោះបីជាវាមិនច្រើនក៏ដោយ។ អ្នកអាចចូលទៅកាន់ Download button នៅក្នុង General Account Settings Tab។ ប៉ុន្តែចូលចាំថា ទិន្នន័យដែលទាញយកមកទុកនៅក្នុងកុំព្យូទ័ររបស់អ្នកអាចត្រូវបានលួចយក បើសិនជាកុំព្យូទ័ររបស់អ្នកត្រូវបានហេគ។

មានកម្មវិធីជាច្រើននៅក្នុងទូរស័ព្ទរបស់អ្នក មាននូវសិទ្ធិក្នុងការអាក់សេសទៅកាន់​ location data,  phone book និងច្រើនជាងនេះទៀត។ នេះគឺគ្រាន់តែជាចំនុចតូចមួយនៃផ្ទាំងទឹកកកដែលយើង មើលឃើញខាងលើតែប៉ុណ្ណោះ៕

ប្រភព៖ http://www.bbc.com/news/technology-43465968

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button