Security News

This is Security News

  • វិធីសាស្ត្រក្លាយខ្លួនជាសវនករសន្តិសុខព័ត៌មាន (IT Security Auditor)

    ការធ្វើជាសវនករផ្នែកសន្តិសុខព័ត៌មានមានន័យថាជាការធ្វើការពាក់ព័ន្ធទៅនឹងសវនកម្មប្រព័ន្ធសន្តិសុខព័ត៌មានរបស់ហេដ្ឋារចនាសម្ព័ន្ធ IT នៅក្នុងក្រុមហ៊ុនមួយ។ ការងារនេះអាចមានការលំបាក ព្រោះវាមានពឹងផ្អែកទៅលើសុវត្ថិភាពព័ត៌មាន និងអនុលោមភាព។ ជាទូទៅវាតម្រូវឱ្យបេក្ខជនមានបទពិសោធនៅក្នុងផ្នែករដ្ឋបាលព័ត៌មានវិទ្យា និងសន្តិសុខព័ត៌មានជាចំណុចចាប់ផ្តើម។ (តែនេះមិនមែនតែងតែជាករណីសម្រាប់សវនករអនុលោមភាពឡើយ។ ) សវនកម្មសន្តិសុខព័ត៌មានត្រូវបានប្រើប្រាស់ដើម្បីបង្កើតរបាយការណ៍ស៊ីជម្រៅ ដែលបង្ហាញព័ត៌មានលម្អិតអំពីស្ថានភាពបច្ចុប្បន្ននៃសន្តិសុខព័ត៌មានរបស់ក្រុមហ៊ុនមួយ និងចំនុចដែលអ្វីៗអាចត្រូវបានកែលម្អ និងអ្វីៗកំពុងដំណើរការជាទូទៅ។ នេះមានប្រយោជន៍ ដោយសារអ្នករៀបចំផែនការ និងអ្នកធ្វើសេចក្តីសម្រេចចិត្តត្រូវដឹងថាតើប្រព័ន្ធព័ត៌មានវិទ្យាកំពុងដំណើរការយ៉ាងដូចម្តេច ហើយថាតើការយន្តការប្រុងប្រយ័ត្នផ្នែកសន្តិសុខបច្ចុប្បន្ន​​ អាចនឹងត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីធានាបាននូវសមត្ថភាពនៅក្នុងក្រុមហ៊ុន។ បទពិសោធន៍ការងារ…

    Read More »
  • គន្លឹះសម្រាប់សរសេរប្រវត្តិរូបជាអ្នកសវនករព័ត៌មានវិទ្យា​ (IT Auditor)

    ប្រវត្តិរូប (resumes) គឺជាឧបករណ៍ដ៏មានសារៈសំខាន់ដែលចាំបាច់ដើម្បីទទួលបានការងារ ជាពិសេសចំពោះការងារណាដែលត្រូវការការអប់រំ និងបទពិសោធន៍។ ជារឿយៗ ប្រវត្តិរូបនេះជាវិធីដំបូងរបស់អ្នក ដើម្បីឱ្យក្រុមហ៊ុននានាដឹងពីអ្វីដែលអ្នកមានសមត្ថភាព និងអ្វីដែលអ្នកអាចសាកសមនឹងក្រុមហ៊ុនមួយនោះ ដោយផ្អែកលើជំនាញ និងកម្រិតចំណេះដឹងរបស់អ្នក។ តួនាទីសវនករ IT មិនជាករណីលើកលែងនោះទេ ហើយដើម្បីទទួលបានភាពជោគជ័យតាមដែលអាចធ្វើទៅបាននៅក្នុងការស្វែងរកការងារសវនករផ្នែកអាយធីរបស់អ្នក អ្នកនឹងត្រូវការប្រវត្តិរូបដ៏ល្អដើម្បីជួយអ្នកឱ្យមានការចាប់ផ្តើមដ៏ល្អបំផុតមួយ។ អត្ថបទនេះនឹងរៀបរាប់លំអិតពីអ្វីដែលត្រូវបញ្ចូលនៅក្នុងប្រវត្តិរូបសង្ខេបរបស់អ្នក និងរបៀបសរសេរឃ្លាដែលអ្នកកំពុងព្យាយាមនិយាយដើម្បីបង្កើនផលប៉ះពាល់ជាវិជ្ជមានដែលប្រវត្តិរូបរបស់អ្នកអាចមាន។ គន្លឹះល្អៗសម្រាប់ការសរសេរប្រវត្តិរូបជាសវនករព័ត៌មានវិទ្យា ចូរផ្តោតទៅលើគោលដៅអាជីពជាសវនករព័ត៌មានវិទ្យាអ្នកប្រហែលជាបានសរសេរអំពីគោលបំណងរបស់អ្នករួចទៅហើយ…

    Read More »
  • វិធីសាស្ត្រដើម្បីក្លាយខ្លួនជាអ្នកធ្វើតេស្តសន្តិសុខអ៊ិនធឺណិត Pentester

    ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តបញ្ហាប្រឈម និងតែងតែស្វៈស្វែងរកបញ្ហា អ្នកគួរតែពិចារណាក្លាយជាអ្នកធ្វើតេស្តសន្តិសុខអ៊ិនធឺណិត​ (penetration tester)។ តើអ្នកធ្វើតេស្តសន្តិសុខអ៊ិណធឺណិតធ្វើអ្វីខ្លះ ហើយធ្វើដូចម្តេចដើម្បីក្លាយខ្លួនជាអ្នកអាជីពក្នុងការងារនេះ? តើអ្វីទៅជាការធ្វើតេស្តសន្តិសុខអ៊ិនធឺណិត? មានទិដ្ឋភាពជាច្រើននៃការព័ត៌មានសន្តិសុខអ៊ិនធឺណិតដែលទាមទារឱ្យមានការបញ្ចូលព័ត៌មានពីមនុស្ស។ បញ្ហាសុវត្ថិភាពតាមអ៊ីនធឺណិត គឺជាបញ្ហាដែលផ្តោតលើមនុស្ស ហើយវាអាស្រ័យលើធនធានមនុស្សដែលអាចយល់ពីរបៀបដែលមនុស្សអាក្រក់គិត។ នៅក្នុងពិភពសន្តិសុខអ៊ីនធឺណិត អ្នកធ្វើតេស្តសន្តិសុខអ៊ិនធឺណិត គឺជួនកាលត្រូវបានគេចាត់ទុកថាជាអ្នក ethical hacker ពីព្រោះទិដ្ឋភាពខ្លះនៃការងារតម្រូវឱ្យធ្វើការងារអ្វីដែលហេគឃ័រនឹងធ្វើ។ Penetration Testing…

    Read More »
  • មានការព្យាយាមវាយប្រហារ Brute-force ទៅលើចំនុចខ្សោយ BlueKeep

    អ្នកស្រាវជ្រាវផ្នែកសន្តិសុខបានរកឃើញនូវមេរោគ Botnet មួយដែលបាននឹងកំពុងធ្វើការវាយប្រហារទៅលើប្រព័ន្ធប្រតិបត្តិការវីនដូរដែលដំណើរការមុខងារ Remote Desktop Protocol (RDP) ហើយដែលភ្ជាប់ទៅកាន់អ៊ិនធឺណិត។ រកឃើញដោយ Renato Marinho of Morphus Labs អ្នកស្រាវជ្រាវបាននិយាយថា មេរោគ Botnet បានវាយប្រហារទៅលើម៉ាស៊ីនដែលដំណើរការ RDP ចំនួន…

    Read More »
  • SIM Port Hack វិធីសាស្ត្រថ្មីមួយនៃការវាយប្រហារ

    ខាងក្រោមនេះគឺជាមេរៀនដ៏ជូរចត់មួយរបស់លោក Sean Coonce ដែលជាអ្នកសារព័ត៌មានមួយរបស់វេបសាយ Medium​។ លោកបានលើកយកករណីដែលលោកត្រូវបានហេគ ហើយខាតបង់ប្រាក់អស់ 10មុឺនដុល្លាអាមេរិក។ អ្នកវាយប្រហារប្រើប្រាស់បច្ចេកទេស “SIM port attack” ក្នុងរយៈពេល ២៤ ម៉ោង ដើម្បីលួចយកទិន្នន័យ Coinbase របស់គាត់ដែលមានទំហំទឹកប្រាក់ខាងលើ។ គាត់មិនឃ្លានអាហារ ដេកលក់មិនបានស្កប់ចិត្តឡើយ…

    Read More »
  • JOB: InfoSec, Digital Banking and MIS Manager

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាមបណ្តាខេត្តមួយចំនួន។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍ សម្រាប់មុខដំណែងខាងក្រោម៖

    Read More »
  • អាមេរិកអាចរាំងខ្ទប់ក្រុមហ៊ុន Hikvision បន្ទាប់ពី Huawei

    រដ្ឋាភិបាលអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មដូចគ្នាទៅនឹងក្រុមហ៊ុន Huawei ដែរ នោះគឺសំដៅទៅលើក្រុមហ៊ុន Hikvision របស់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការជួញដូរពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរអាចកាន់តែធ្ងន់ធ្ងរឡើង។ ការរឹតបន្តឹងនេះនឹងកំណត់លទ្ធភាពរបស់ Hikvision ក្នុងការទិញបច្ចេកវិទ្យាអាមេរិក ហើយក្រុមហ៊ុនអាមេរិកប្រហែលជាត្រូវទទួលបានការយល់ព្រមពីរដ្ឋាភិបាលដើម្បីផ្គត់ផ្គង់គ្រឿងផ្សំទៅឱ្យក្រុមហ៊ុនចិន។ នេះបើតាមកាសែតញូវយ៉កថែមស៍បានរាយការណ៍កាលពីថ្ងៃអង្គារ។ សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុន Huawei Technologies ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មកាលពីសប្ដាហ៍មុនដោយហាមឃាត់មិនឱ្យក្រុមហ៊ុនអាមេរិកធ្វើជំនួញជាមួយក្រុមហ៊ុនបង្កើតបណ្តាញទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោកក្នុងការកើនឡើងយ៉ាងខ្លាំងក្នុងសង្គ្រាមពាណិជ្ជកម្ម។ សហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុន Huawei…

    Read More »
  • ចំនុចត្រូវដឹងសម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទម៉ាក Huawei

    តាមប្រភពព័ត៌មានពីវេបសាយ Straitstimes របស់សឹង្ហបុរីបានឱ្យដឹងថា ក្រុមហ៊ុន Google បានបញ្ឈប់ការផ្តល់សេវាកម្មផ្នែកទន់ និងផ្នែករឹងទៅឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនចិន Huawei ដើម្បីគោរពតាមបញ្ជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ កំណែនាពេលអនាគតរបស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលដំណើរការលើប្រព័ន្ធ Android នឹងបាត់បង់សិទ្ធិចូលប្រើសេវាកម្មដ៏ពេញនិយមរួមទាំងកម្មវិធី Google Play Store, Gmail និង YouTube…

    Read More »
  • ចំនុចខ្សោយនៅក្នុង WhatsApp ដែលអាចបញ្ចូលកម្មវិធីឃ្លាំមើលពីចំងាយ

    តាមព័ត៌មានពីវេបសាយ BBC បានឱ្យដឹងថា ក្រុមហេគឃ័រអាចដំឡើងកម្មវិធីឃ្លាំមើលពីចម្ងាយ (remote surveillance) នៅលើទូរស័ព្ទនិងឧបករណ៍ផ្សេងទៀត ដោយប្រើប្រាស់ភាពងាយរងគ្រោះ ឬចំនុចខ្សោយ (vulnerability) នៅក្នុងកម្មវិធីផ្ញើសារ WhatsApp។ WhatsApp ដែលគ្រប់គ្រងដោយក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ការវាយប្រហារនេះបានសំដៅទៅលើ “គោលដៅដែលត្រូវបានជ្រើសរើសមួយចំនួន” នៃអ្នកប្រើប្រាស់ទាំងឡាយ ហើយត្រូវបានរៀបចំឡើងដោយ “អ្នកវាយប្រហារអាជីព” ។…

    Read More »
  • កុំព្យូទ័រម៉ាក Dell មានចំនុចខ្សោយដែលអាចឱ្យមានការហេគចូលពីចំងាយបាន

    ចំនុចខ្សោយមាននៅក្នុងកម្មវិធីកុំព្យូទ័ររបស់ Dell មានឈ្មោះថា SupportAssist បានធ្វើឱ្យកុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុម៉ាក Dell អាចប្រឈមមុខទៅនឹងការវាយប្រហារពីចំងាយដែលអាចឱ្យពួក Hackers ដំណើរការកូដជាមួយហើយគ្រប់គ្រងទៅលើកុំព្យូទ័រនោះតែម្តង។ Dell បានចេញផ្សាយការជួសជុលទៅលើកំហុសសុវត្ថិភាពនេះនាថ្ងៃទី 23 ខែមេសា កន្លងទៅនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើបា្រស់ជាច្រើនទៀតទំនងជានៅតែងាយរងគ្រោះដោយសារបញ្ហានេះ លុះត្រាតែពួកគេបានធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី SupportAssist ។…

    Read More »
  • អ្នកស្រាវជ្រាវសន្តិសុខអ៊ិនធឺណិត សារភាពទទួលទោសកំហុស

    លោក Marcus “MalwareTech” Hutchins អ្នកស្រាវជ្រាវសន្តិសុខអង់គ្លេសដែលត្រូវបានគេស្គាល់ថាជាអ្នកបញ្ឈប់ការផ្ទុះឡើងនៃមេរោគ WannaCry ត្រូវបានគេរកឃើញថាមានកំហុសក្នុងការសរសេរមេរោគនៅប៉ុន្មានឆ្នាំមុន មុនពេលដែលគាត់ក្លាយជាអ្នកស្រាវជ្រាវផ្នែក មេរោគកុំព្យូទ័រ។ លោក Hutchins បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើវេបសាយរបស់លោកថា “ខ្ញុំមានការសោកស្តាយចំពោះសកម្មភាពទាំងនេះ ហើយទទួលខុសត្រូវពេញលេញចំពោះកំហុសរបស់ខ្ញុំ” ។ “តាំងពីខ្ញុំធំឡើងខ្ញុំបានប្រើប្រាស់ជំនាញដូចគ្នាដែលខ្ញុំបានប្រើប្រាស់ខុសជាច្រើនឆ្នាំមកហើយសម្រាប់គោលបំណងល្អៗ។ ខ្ញុំនឹងបន្តចំណាយពេលរបស់ខ្ញុំដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាពពីការវាយប្រហារដោយមេរោគ។ “ អាចជាប់ពន្ធនាគាររហូតដល់ដប់ឆ្នាំ យោងតាមឯកសាររបស់តុលាការបានឱ្យដឹងថា…

    Read More »
  • ពាក់កណ្តាលនៃប្រព័ន្ធគ្រប់គ្រងក្នុងឧស្សាហកម្ម (Industrial Control System) ប្រឈមមុខនៃការវាយប្រហារ

    ប្រព័ន្ធគ្រប់គ្រងឧស្សាហកម្ម (Industrial Control System) នៅក្នុងការផលិតថាមពល, សារធាតុគីមី និងបរិស្ថានដទៃទៀតកំពុងស្ថិតនៅក្រោមការកើនឡើងនៃការវាយប្រហារតាមអ៊ីនធឺណិតដោយក្រុមហេគឃ័រគ្រប់ប្រភេទ ដែលប៉ុនប៉ងវាយលុកលើបណ្តាញទាំងនេះ។ តាមរយៈការកំណត់គោលដៅ អ្នកវាយប្រហារមានសក្តានុពលអាចធ្វើឱ្យខូចខាតយ៉ាងធំធេងដែលរាប់បញ្ចូលពីការប្រើមេរោគ (Backdoor) ដើម្បីលួចទិន្នន័យសំខាន់ៗ ដែលបណ្តាលអាចធ្វើឲ្យបណ្តាញប្រតិបត្តិការអាជីវកម្មត្រូវបិទ ដោយសារការវាយប្រហារពីមេរោគចាប់ជំរិត ( ransomware) រឺក៏បណ្តាលឱ្យមានស្ថានភាពគ្រោះថ្នាក់ ដោយមានការខូចខាតជាលក្ខណៈ physical តែម្តង​…

    Read More »
  • Script Kiddie: ជាបុគ្គលមិនមានជំនាញ ឬក៏ជាហេគឃ័រដ៏គ្រោះថ្នាក់

    នរណាម្នាក់ក៏អាចទាញយកកម្មវិធីពីអ៊ីនធឺណិតផងដែរ។ មានកម្មវិធីរាប់ពាន់សម្រាប់ hacking និង security ដែលមានលើអ៊ិនធឺណិត។ កម្មវិធីទាំងនេះត្រូវបានអភិវឌ្ឍន៍ដោយអ្នកសរសេរកម្មវិធីកុំព្យូទ័រដែលមានជំនាញ និងអ្នកដែលមានចំណង់ចំណូលចិត្តផ្ទាល់។ កម្មវិធីភាគច្រើនគឺអ្នកអាចទាញយកដោយសេរី និងប្រើវា។ នេះអាចជាការប្រសើរមួយដល់អ្នកប្រើដែលចង់រៀនអំពីសន្តិសុខអ៊ីធឺណិត (cybersecurity)។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានបញ្ហានៅពេល script kiddie ព្យាយាមប្រើវាសម្រាប់ការហេគឃីង។ តើអ្វីទៅជា Script Kiddie…

    Read More »
  • ក្រុមហ៊ុន ASUS បញ្ចេញការអាប់ដេត ដើម្បីជួសជុលមេរោគ ShadowHammer

    ក្រុមហ៊ុន ASUS បានបញ្ចេញនូវកម្មវិធីដើម្បីជួសជុលទៅលើបញ្ហាដែលកើតមានឡើងនាពេលថ្មីៗនេះ ដោយសារតែអ្នកវាយប្រហារបានធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនមេសម្រាប់ធ្វើការអាប់ដេតដោយស្វ័យប្រវត្តិទៅលើកុំព្យូទ័រម៉ាក ASUS របស់ខ្លួន។ ការជួសជុលទៅលើបញ្ហានេះ គឺត្រូវបានធ្វើឡើងដោយការប្រើប្រាស់កម្មវិធី Live Update Software Tool របស់ខ្លួន។ លើសពីនេះទៅទៀត ក្រុមហ៊ុននេះនិយាយថា ខ្លួនមានសូហ្វវែ៉រ​ “security diagnostic” ដែលអ្នកអាចប្រើដើម្បីវិភាគរកថា តើកុំព្យូទ័ររបស់អ្នកបានរងផលប៉ះពាល់ដែរឬទេ។…

    Read More »
Back to top button