ISAC Cambodia (InfoSec)
GeneralSecurity News

ហេគឃ័រអាចជាប់គុក ៨ឆ្នាំ ក្រោយរាយការណ៍អំពីចំនុចខ្សោយរបស់ប្រព័ន្ធ

អ្នកស្រាវជ្រាវសន្តិសុខអ៊ិនធឺណិត ជាពិសេសគឺអ្នកដែលមានជំនាញស្វែងរកចំនុចខ្សោយ ឬកំហុសឆ្គងនៅក្នុងប្រព័ន្ធ ឬវេបសាយ តែងតែមានសំណួរនៅក្នុងចិត្តខ្លួនឯងថា “តើវាខុសច្បាប់ដែរឬទេក្នុងការធ្វើតេស្តវេបសាយដើម្បីស្វែងរកចំនុចខ្សោយ ដោយគ្មានការអនុញ្ញាតពីម្ចាស់គ្រប់គ្រងវេបសាយនោះ?” “តើវាខុសច្បាប់ដែរឬទេដែលបញ្ចេញចំនុចខ្សោយជាសាធារណៈ?”

ចំលើយគឺ វាខុសច្បាប់! វាគឺខុសច្បាប់សឹងតែគ្រប់ពេលគ្រប់កាលៈទេសៈទាំងអស់ ហើយការធ្វើដូច្នេះអាចទទួលរងផលវិបាកត្រលប់មកវិញ ទោះបីជាអ្នកមានបំណងល្អក៏ដោយ។

កាលពីឆ្នាំទៅ នគរបាលហុងគ្រីបានធ្វើការចាប់ខ្លួនហេគឃ័រក្រមសីលធម៌ (ethical hacker) មួយរូបអាយុ ២០ឆ្នាំ ក្រោមការចោទប្រកាន់ថាបានរកឃើញ និងវាយលុកចូលចំណុចខ្សោយធ្ងន់ធ្ងរនៅក្នុងក្រុមហ៊ុន Magyar Telekom ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយ ហើយដែលក្នុងពេលនេះអាចត្រូវបានជាប់គុករហូតទៅដល់ ៨ឆ្នាំ។

យោងទៅតាមព័ត៌មានពីសារព័ត៌មានរបស់ហុងគ្រី បានឲ្យដឹងថា ហេគឃ័រនោះបានរកឃើញចំនុចខ្សោយដ៏ធ្ងន់ធ្ងរមួយនៅក្នុងប្រព័ន្ធព័ត៌មានរបស់ Magyar Telekom ក្នុងខែមេសា ២០១៨ ហើយបានធ្វើការរាយការណ៍ទៅកាន់បុគ្គលិករបស់ក្រុមហ៊ុននោះ។ បន្ទាប់មកហេគឃ័រ ត្រូវបានក្រុមហ៊ុនអញ្ជើញឲ្យចូលរួមប្រជុំជាមួយក្រុមហ៊ុន។

ហេគឃ័របានធ្វើដំណើរទៅកាន់ទីក្រុង Budapest ក៏ប៉ុន្តែអ្វីៗមិនដូចជាការរំពឹងទុកឡើយ ហើយក្រុមហ៊ុនមិនបានអនុញ្ញាតឲ្យគាត់ធ្វើតេស្តបន្តទៀតឡើយ។

ទោះបីជាមានការហាមឃាត់ក៏ដោយ បុរសម្នាក់នោះនៅតែបន្តធ្វើតេស្តចូលទៅកាន់ណេតវើករបស់ Magyar Telekom ហើយរកឃើញនូវចំនុចខ្សោយធ្ងន់ធ្ងរមួយផ្សេងទៀតនៅក្នុងដើមខែ ឧសភា ដែលចំនុចខ្សោយនោះអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការអាក់សេស (access) ទៅកាន់រាល់ public & retail mobile និងត្រាហ្វិកទិន្នន័យ និងអាចឃ្លាំមើលម៉ាស៊ីនមេរបស់ក្រុមហ៊ុនផងដែរ។

នៅពេលដែលក្រុមហ៊ុនធ្វើការចាប់បាននូវការវាយប្រហារដែលមិនមានការអនុញ្ញាតនៅក្នុងបណ្តាញផ្ទៃក្នុងរបស់ខ្លួន ក្រុមហ៊ុនបានធ្វើការរាយការណ៍ទៅកាន់ប៉ូលីស ហើយឈានទៅការចាប់ខ្លួនបុរសម្នាក់នោះ

ហេគឃ័រកំពុងតែស្ថិតនៅក្នុងដំណាក់កាលកាត់ក្តី។ ខាង The Hungarian Prosecution Service បានស្នើឲ្យមានការកាត់ទោសដាក់ពន្ធធនាគារ ក្នុងខណៈដែល Hungarian Civil Liberties Union កំពុងតែការពារក្តីឲ្យហេគឃ័រ បានអៈអាងថាបទចោទប្រកាន់នោះគឺគ្មានភាពត្រឹមត្រូវ មិនពេញលេញ និងខុសទាំងស្រុង។

ការិយាល័យព្រះរាជអាជ្ញាបាននិយាយថា​ “បុគ្គលណាដែលបានអាននូវឯកសាររបស់ព្រះរាជអាជ្ញា នឹងប្រាកដថាបទចោទប្រកាន់នោះមានគ្រប់ព័ត៌មានទាំងអស់” ហើយបានតវ៉ាថា ជនល្មើសបានឆ្លងបន្ទាត់ក្រហម និងដោយសារតែគ្រោះថ្នាក់ដែលអាចកើតមានឡើងចំពោះសង្គមនូវសកម្មភាពរបស់គាត់ ហេតុនេះគាត់ត្រូវតែប្រឈមមុខទៅនឹងផ្លូវច្បាប់។

ការិយាល័យព្រះរាជអាជ្ញាក៏បានផ្តល់នូវជំរើសដល់បុរសនោះដែរថា បើសិនជាគាត់ព្រមទទួលកំហុស គាត់នឹងទទួលបានការព្យួរទោសរយៈពេល ២ឆ្នាំ បើមិនដូច្នេះទេគាត់នឹងអាចប្រឈម មុខនឹងការជាប់ពន្ធធនាគាររយៈពេល ៥ឆ្នាំ។

បន្ទាប់ពីបុរសនោះបានបដិសេធន៍មិនទទួលកំហុស គាត់ត្រូវបានចោទប្រកាន់បន្ថែមទៀត ពាក់ព័ន្ធទៅនឹងការរំខានដល់ប្រតិបត្តិការនៃសេវាសាធារណៈ ដែលអាចជាប់គុករហូតដល់ ៨ឆ្នាំ បើសិនជារកឃើញថាមានកំហុសមែននោះ៕

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button