Regulation

  • រាជរដ្ឋាភិបាលដាក់ចេញយន្តការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

    កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវយន្តការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈ “អនុក្រឹត្យលេខ៨៤​ អនក្រ.បក ស្តីពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា”។  អនុក្រឹត្យនេះ មានគោលបំណងសម្រួល និងបង្កបរិយាកាសល្អ ដល់ការបង្កើតអាជីវកម្មតាម រយៈការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាកាស ធុរកិច្ចឱ្យប្រសើរឡើង និងទាក់ទាញការវិនិយោគ នៅកម្ពុជា។…

    Read More »
  • ក្រុមការងារបច្ចេកទេសអន្តរក្រសួង រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថ្នាលទូរទស្សន៍ឌីជីថលជាតិ

    តាមប្រភពព័ត៌មានពីវេបសាយ FRESH NEWS បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថ្នាលទូរទស្សន៍ឌីជីថលជាតិ។ នេះបើយោងតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។ សមាសភាពនៃក្រុមការងារនេះ…

    Read More »
  • ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានបង្កើត

    ច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ ២០១/០០១/២០២០ កបធ.ច ចុះថ្ងៃទី២៥…

    Read More »
  • ចង់ប្តឹងប៉ូលីសរឿងបទល្មើសបច្ចេកវិទ្យាត្រូវធ្វើដូចម្តេច?

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានចេញផ្សាយអំពីនីតិវិធីនៃការទទួលពាក្យបណ្តឹង ស្របពេលនៃការកើនឡើងនៃការរីករាលដាលនៃជំងឺវីរ៉ុសកូវីដ១៩ ​(COVID-19) ដូចខាងក្រោម៖ ដោយយអនុវត្ដ តាមសារាចរណែនាំលេខ ០១សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងសេចក្ដីណែនាំលេខ ០០២ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ…

    Read More »
  • គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើង

    នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការតាមដានការការផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញទំនាក់ទំនសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានភារៈកិច្ចដូចតទៅ៖ តាមដានការផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងដំណឹងមិនពិតតាមបណ្តាញទំនាក់ទំនងសង្គមធ្វើការឆ្លើយតបជូនសាធារណជនឱ្យបានទាន់ពេលវេលា តាមគ្រប់មធ្យោបាយដែលមានស្រាប់ រាល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាននាំឱ្យមានការជ្រួលច្របល់ក្នុងសង្គមសហការជាមួយស្ថាប័នសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមគ្រប់មធ្យោបាយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងអង្គភាព ឬក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដើម្បីធ្វើការរាំងខ្ទប់ ​(block) គេហទំព័រ គណនី ឬទំព័រ (page)…

    Read More »
  • ឯកសារគោលនយោបាយជាតិស្តីពី វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០

    #ឯកសារគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ_បច្ចេកវិទ្យា_និងនវានុវត្តន៍_ឆ្នាំ២០២០_២០៣០ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវឯកសារគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) (Science, Technology, and Innovation – STI) ដែលត្រូវបានទទួលស្គាល់ជាសាកលថាជាកម្លាំងចនករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពសង្គម និងផ្តល់ដំណោះស្រាយលើបញ្ហាបរិស្ថាន ដែលជាកត្តាមូលដ្ឋានគ្រឹះទាំងបីសម្រាប់ការរស់រានសុខសាន្តចីរកាលរបស់មនុស្សជាតិ។ គោលនយោបាយជាតិនេះមានគោលបំណងពង្រឹងមូលដ្ឋានគ្រឹះ និងកែលំម្អបរិយាកាសនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍…

    Read More »
  • ចំនុចចាប់ផ្តើមនៃការបញ្ចប់នូវយុគ្គសម័យអ៊ិនធឺណិតបើកចំហរ

    នាពេលមួយក្នុងទសវត្សរ៍នេះ រដ្ឋាភិបាលចិនដោយមានការគាំទ្រពីប្រទេសរុស្ស៊ី និងរបបផ្តាច់ការដទៃទៀតនឹងឆ្ពោះទៅមុខជាមួយនឹងផែនការបង្កើតប្រព័ន្ធ root system ដាច់ដោយឡែកមួយសម្រាប់ចំណែកអុិនធឺណិតរបស់ពួកគេ។ នៅពេលការបំបែកកើតឡើង យើងនឹងសម្គាល់វាជាចុងបញ្ចប់នៃយុគសម័យអុិនធឺណិតពិភពលោក។ ការឈ្លោះប្រកែកជាយូរមកហើយពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទៅលើ root system ដែលជា top-level system ក្នុងការស្គាល់នូវ web address ត្រូវបានជជែកដេញដោលយ៉ាងក្តៅគគុកនៅក្នុងរង្វង់អភិបាលកិច្ចអុិនធឺណិត។ រដ្ឋបាលអូបាម៉ា បានឆ្ពោះទៅមុខជាមួយនឹងផែនការជាប់គាំងជាយូរមកហើយដើម្បីចាត់ចែងផ្តាច់គ្រប់គ្រង…

    Read More »
  • ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ត្រូវបានអនុម័តដោយរដ្ឋសភា

    កាលពីថ្ងៃមិ្សលមិញ រដ្ឋសភាជាតិកម្ពុជាបានអនុម័តទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់តាមប្រព័ន្ធអេឡិចត្រូនិក (e-commerce law) ដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយ ហើយគឺច្បាប់មួយដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញសេដ្ឋកិច្ចកម្ពុជាក្នុងយុគ្គសម័យឌីជីថលផងដែរ – នេះបើតាមការចេញផ្សាយពីវេបសាយ ​KhmerTime ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ច្បាប់ស្តីអំពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ​ គឺជាគតិយុត្តិមួយដ៍សំខាន់ក្នុងការជម្រុញលើកកំពស់សកម្មភាពពាណិជ្ជកម្មអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏នឹងពង្រឹងនូវទំនុកចិត្ត ក្នុងចំណោមអ្នកផ្តល់សេវា…

    Read More »
  • សឹង្ហបុរីដាក់ឱ្យដំណើរការផែនការមេស្តីអំពីសន្តិសុខទៅលើ ​Operational Technolgoy (OT)

    ទីភ្នាក់ងារសន្តិសុខអ៊ិនធឺណិតសឹង្ហបុរី (Cybersecurity Agency of Singapore – CSA) បានចេញផ្សាយនូវ Operational Technology (OT) Cybersecurity Masterplan ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់សឹង្ហបុរី ដើម្បីលើកកំពស់សន្តិសុខនិងភាពធន់ (resilience) នៃវិស័យហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ (Critical Information Infrastructure)…

    Read More »
  • ធនាគារជាតិកម្ពុជាចេញផ្សាយអំពី Technology Risk Management Guideline (TRM)

    កាលពីពេលថ្មីៗនេះ​ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយនូវឯកសារស្តីអំពី​ “គោលការណ៍ណែនាំការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា​ ឬ Technology Risk Management Guideline (TRM)”។ តាមឯកសារនោះបានឲ្យដឹងថា គោលបំណងនៃគោលការណ៍ណែនាំនេះ​ គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព សន្តិសុខ និងប្រសិទ្ធិភាពនៃប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលនឹងផ្តល់ប្រយោជន៍ទៅដល់គ្រឹះស្ថានខ្លួនឯង និងអតិថិជនរបស់ខ្លួនផងដែរ។ អ្នកទាំងអស់គ្នាអាចទាញយកឯកសារតាមរយ:តំណរភ្ជាប់ដូចខាងក្រោម៖ https://www.nbc.org.kh/download_files/publication/itguideline_eng/NBC-Risk-Management-Guidelines-July%202019.pdf

    Read More »
  • ប្រទេសថៃអនុម័តច្បាប់សន្តិសុខ អ៊ិនធឺណិត (Cybersecurity Law)

    តាមព័ត៌មានពីកាសែត Straitstimes បានឱ្យដឹងថា រដ្ឋសភាថៃកាលពីពេលថ្មីៗនេះបានអនុម័តច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតដ៏ចម្រូងចម្រាសដែលផ្តល់អំណាចយ៉ាងច្រើនដល់ស្ថាប័នគ្រប់គ្រងអ៊ិនធឺណិតរបស់រដ្ឋាភិបាល ទោះបីជាមានការព្រួយបារម្ភពីក្រុមហ៊ុននិងសកម្មជនពាក់ព័ន្ធទៅនឹងការរំលោភបំពានលើអំណាច។ ច្បាប់ស្តីពីសន្តិសុខអ៊ិនធឺណិតដែលត្រូវបានអនុម័តជាឯកច្ឆ័យគឺជានិន្នាការចុងក្រោយបំផុតនៅក្នុងរលកនៃច្បាប់ថ្មីនៅក្នុងបណ្តាប្រទេសអាស៊ី ដែលអះអាងពីការគ្រប់គ្រងរបស់រដ្ឋាភិបាល លើអ៊ីនធឺណិត។ ក្រុមអ្នកតស៊ូមតិសេរីភាពស៊ីវិល, ក្រុមហ៊ុនអ៊ិនធឺណិត និងក្រុមជំនួញបានតវ៉ាប្រឆាំងនឹងច្បាប់ដោយនិយាយថាខ្លួននឹងលះបង់សិទ្ធិឯកជន និងនីតិរដ្ឋ ហើយព្រមានថាការដាក់បន្ទុកនៃអនុលោមភាពទៅតាមច្បាប់អាចជំរុញឱ្យក្រុមហ៊ុនបរទេសចេញពីប្រទេសថៃ។ រដ្ឋាភិបាលយោធាបានជំរុញឱ្យមានច្បាប់ជាច្រើនដែលខ្លួនបាននិយាយថានឹងគាំទ្រសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ រួមទាំងការធ្វើវិសោធនកម្មច្បាប់កុំព្យូទ័រឧក្រិដ្ឋកម្មនៅឆ្នាំ 2017 ដែលត្រូវបានប្រើដើម្បីបង្ក្រាបអ្នកប្រឆាំង។ សកម្មជនសេរីភាពអ៊ីនធឺណិតបានហៅច្បាប់នេះថាជា “ច្បាប់អាជ្ញាសិកតាមអ៊ីនធឺណិត” ព្រោះវាគ្របដណ្ដប់គ្រប់នីតិវិធីទាំងអស់…

    Read More »
  • ប្រទេសរុស្សីនឹងផ្តាច់ចេញពីប្រព័ន្ធ អ៊ិនធឺណិតពិភពលោក នៅពេលចាំបាច់

    Cover Image: MLADEN ANTONOV / AFP/GETTY IMAGES បើតាមភ្នាក់ងារព័ត៌មានរុស្សី RosBiznesKonsalting (RBK) រាយការណ៍កាលពីសប្តាហ៍មុនមកថា អាជ្ញាធរមានសមត្ថកិច្ចរុស្សី និងក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតធំៗកំពុងមានផែនការក្នុងការផ្តាច់ប្រទេសរបស់ខ្លួនចេញពីប្រព័ន្ធអ៊ិនធឺណិត ដែលនេះគឺជាផ្នែកមួយនៃគម្រោងសាកល្បងរបស់ខ្លួន។ ហេតុផលនៃការសាកល្បងនេះគឺដើម្បីប្រមូលនូវព័ត៌មានវិភាគ និងផ្តល់នូវមតិយោបល់ត្រឡប់ទៅវិញ ហើយនឹងធ្វើការកែសម្រួលទៅនឹងសេចក្តីស្នើច្បាប់ដែលបានបញ្ជូនដល់រដ្ឋសភារុស្សី កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ។ នៅក្នុងសេចក្តីព្រាងដំបូងរបស់ខ្លួនបានចែងថា ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតរុស្សីទាំងអស់គួរតែ…

    Read More »
  • ស្ថាប័នរដ្ឋចិនអាចធ្វើការហេគតេស្ត (pentest) ទៅកាន់រាល់ប្រព័ន្ធអនឡាញទាំងអស់ដែលរកស៊ីនៅក្នុងប្រទេសខ្លួន

    ប្រទេសចិនបានចេញផ្សាយនូវច្បាប់ដែលអាចធ្វើការហេគធ្វើតេស្ត (pen-test) ទៅកាន់រាល់សេវាអនឡាញរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទឹកដីរបស់ខ្លួន។ ជំពូកថ្មីបន្ថែមទៅនឹង China’s Cybersecurity Law បានផ្តល់ឲ្យអង្គភាពរដ្ឋនូវសិទ្ធិអំណាចតាមផ្លូវច្បាប់ក្នុងការហេគធ្វើតេស្តពីចំងាយ (remote pentest) ទៅកាន់រាល់សេវាអនឡាញទាំងឡាយណាដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន ហើយអាចធ្វើការថតចំលង​ (copy) និងចែករំលែករាល់ទិន្នន័យដែលបានរកឃើញនៅលើប្រព័ន្ធអនឡាញនោះទៀតផង។ រាល់សេវាអនឡាញទាំងឡាយណាដែលដំណើរការច្រើនជាង ០៥ ឆ្នាំ គឺស្ថិតនៅក្នុងវិសាលភាពនៃជំពូកថ្មីបន្ថែមនេះ។ រដ្ឋាភិបាលចិនបានផ្តល់ភារកិច្ចនេះទៅឲ្យក្រសួងសន្តិសុខសាធារណៈ​ (Ministry…

    Read More »
Back to top button