GeneralKnowledgeSecurity NewsSecurity Tips

សូមប្រុងប្រយ័ត្នបទល្មើសឆបោក ឬបន្លំផ្ទេរប្រាក់តាមរយៈប្រព័ន្ធធនាគារ!

ISAC Cambodia (InfoSec)

តាមព័ត៌មានពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យា បណ្តាអង្គភាព ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ បានប្រែក្លាយរបៀបប្រតិបត្តិការបែបឌីជីថល គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមលើកយកបទល្មើសបច្ចេកវិទ្យាដែលកំពុងកើតមាន ផ្តោតគោលដៅលើគ្រឹះស្ថានហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយ:ការស្រាវជ្រាវ និងសេចក្តីរាយការណ៍កន្លងមក បទល្មើសហិរញ្ញវត្ថុ (មធ្យោបាយបច្ចេកវិទ្យា) កំពុងកើតមានយ៉ាងច្រើនករណី គោលដៅលើអ្នកប្រើប្រាស់ ឬប្រព័ន្ធធនាគារនានា ក្នុងព្រះរាជាណាចក្រកម្ពុជា តួរយ៉ាង៖ ការឆបោកផ្ទេរប្រាក់ដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering) ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់ (Banking System / Business Logic Hacking) និងការក្លែងបន្លំផ្សេងៗ។

  • ការឆបោកផ្ទេរប្រាក់ដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering)៖ ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេសឆបោកផ្សេងៗ (ឧទាហរណ៍ថាត្រូវរង្វាន់ បន្លំជាបុគ្គលិកធនាគារ។ល។) ដើម្បីលួងលោមម្ចាស់គណនីធនាគារ ផ្តល់នូវលេខកូដសម្ងាត់ លេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ឬរធ្វើការផ្ទេរប្រាក់ទៅកាន់ឧក្រិដ្ឋជន ក្នុងស្រុក ឬក្រៅប្រទេស។
  • ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់ (Banking System / Business Loophole Hacking)៖ ឧក្រិដ្ឋជនបានប្រើប្រាស់ចន្លោះខ្វះខាតផ្នែកសន្តិសុខប្រព័ន្ធ (Internet / Mobile Banking) កេងបន្លំតួនាទីកម្មវិធីប្រព័ន្ធធនាគារ ឬលួចចូលក្នុងគណនីអុីម៉ែលសម្ងំលួចមើលការឆ្លើយឆ្លងស្តីពីការទូរទាត់ប្រាក់ និងបោកបញ្ឆោតជនរងគ្រោះផ្ទេរប្រាក់។
  • ក្រៅពីបទល្មើសដូចរៀបរាប់ខាងលើ ក៏នៅមានករណីក្លែងបន្លំផ្សេងៗមួយចំនួនទៀត ដែលបានប្រេីប្រាស់ដោយឧក្រិដ្ឋជន តួរយ៉ាង៖ ការបញ្ឆោតផ្ទេរប្រាក់តាមរយៈការទិញទំនិញអនឡាញ ការឆបោកក្នុងសកម្មភាពវិនិយោគ ។ល។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរលឹកបងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយ័ត្នចំពោះសកម្មភាពឆបោកដូចបានរៀបរាប់ខាងលើ ដោយអនុវត្តវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖

  • ពិចារណា និងធ្វើការផ្ទៀងផ្ទាត់មុននឹងធ្វើការផ្ទេរប្រាក់ឱ្យជនណាម្នាក់
  • សូមប្រើប្រាស់លេខសម្ងាត់ការពារកម្មវិធី ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលពិបាកទស្សទាយ
  • ជៀសវាងការផ្តល់នូវព័ត៌មានស្តីពី លេខសម្ងាត់ លេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ឱ្យជនណាម្នាក់ ទោះបីពួកគេអះអាងថាជាបុគ្គលិកធនាគារក៏ដោយ ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button