Website Owner response to Jek Jean and Jao Komsot
![ខ្លឹមសាររបស់ម្ចាស់វិបសាយ yct-computer](https://secudemy.com/wp-content/uploads/2013/07/yct-computer-969888_572889896097328_647777290_n.jpg)
នាពេលថ្មីៗនេះ ក្រុមចេកចៀនបានធ្វើការវាយប្រហារទៅលើវិបសាយលក់កុំព្យូទ័រមួយឈ្មោះថា www.yct-computer.com ដោយធ្វើការកែប្រែមុខវិបសាយ (defaced) ដែលមាន រូបដូចខាងក្រោម៖
![វិបសាយ yct-computer.com ដែលត្រូវបានវាយប្រហារ](http://secudemy.com/wp-content/uploads/2013/07/yct-2013-07-12_13-53-49.png)
ដោយមានអារម្មណ៍ឈឺចាប់ទៅនឹងទង្វើរខាងលើ ម្ចាស់វិបសាយ yct-computer បានសរសេរលិខិតមួយច្បាប់ផ្ញើរជូនទៅចេកចៀន និងចៅកំសត់ ដែលមានខ្លឹមសារដូចខាងក្រោម៖
![ខ្លឹមសាររបស់ម្ចាស់វិបសាយ yct-computer](http://secudemy.com/wp-content/uploads/2013/07/yct-computer-969888_572889896097328_647777290_n.jpg)
ជាមួយគ្នាេនះផងដែរ ចៅកំសត់បានធ្វើការការពារនូវអ្វីដែលខ្លួនបានធ្វើ តាមរយៈពាក្យពេចន៍ដូចខាងក្រោម៖
![ប្រតិកម្មតបរបស់ចៅកំសត់](http://secudemy.com/wp-content/uploads/2013/07/komsot-2013-07-12_14-01-56.png)
មកដល់ពេលនេះ ក្រុមចេកចៀនបានធ្វើការឆ្លើយតបទៅនឹងពាក្យពេចន៍របស់ម្ចាស់វិបសាយ YCT Computer ហើយ ដែលសូមធ្វើបកប្រែដូចខាងក្រោម៖
– ដំបូងបង្អស់ ខ្ញុំមិនបានលប់ទិន្នន័យឡើយ
– ទីពីរ វាគឺជាបទពិសោធន៍ដែលខ្ញុំបានធ្វើការរាយការណ៍ទៅឲ្យម្ចាស់អភិវឌ្ឍន៍វិបសាយនៅក្នុងកម្ពុជា។ ប៉ុន្តែពួកគេគឺមិនមានការយកចិត្តទុកដាក់ នូវអ្វីដែលខ្ញុំបានផ្ញើរជូនឡើយ ឬក៏ឆ្លើយតបត្រលប់ មកកាន់ខ្ញុំវិញឡើយ (ជាពិសេសគឺវិបសាយរដ្ឋាភិបាល កាលពីពេលមុន)។
– ទីបី ចុះបើសិនជាអ្នកផ្សេងទៀត ចូលទៅកាន់វិបសាយអ្នក រួចធ្វើការលប់ចោលនូវទិន្នន័យទាំងអស់ តើអ្នកគិតយ៉ាងដូចម្តេច? ពីព្រោះខ្ញុំចង់ឲ្យអ្នក ធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពវិបសាយ និងចង់ឲ្យ អ្នកធ្វើការជួសជុលនូវកំហុសឆ្គងទាំងឡាយ។ ហើយបើសិនជាអ្នកមិនមានសមត្ថភាពនោះទេ ចូរផ្ញើរសារមកខ្ញុំ ខ្ញុំនៅទីនេះដើម្បីជួយដល់អ្នក។
ពាក្យពេចន៍ពិសេស៖
ពាក្យពេចន៍ពិសេសនេះគឺផ្ញើរជូនទៅលោក Script Kiddy ដែលទើបបង្ហាញខ្លួននាពេលថ្មីៗនេះថា យើងមិនមែនធ្វើវាឡើងដើម្បីល្បីនោះទេ អ្វីដែលយើងធ្វើគឺដើម្បីស្វែងរកនូវ ចន្លោះប្រហោង ឬចំនុចខ្សោយ។
![ក្រុមចេកចៀនធ្វើការឆ្លើយតបទៅនឹងម្ចាស់វិបសាយ YCT Computer](http://secudemy.com/wp-content/uploads/2013/07/jekjean-2013-07-12_14-54-10.png)
នាពេលនេះ ក្រុម hacker មួយទៀតដែលតាំងខ្លួនឯងថាជា Anonymous Cambodia បានបង្ហាញខ្លួនហើយ ដើម្បីឆ្លើយតបទៅនឹងម្ចាស់វិបសាយ YCT Computer ក៏ដូចជាឆ្លើយតបទៅ នឹងសកម្មភាពរបស់ចេកចៀន និងចៅកំសត់ ។ យើងខ្ញុំសូមធ្វើការបកប្រែក្រៅផ្លូវការដូចខាងក្រោម៖
ជូនចំពោះ YCT-Computer ពួកយើងជាក្រុម Anonymous Cambodia
ពួកយើងបានតាមដានពាក្យពេចន៍របស់អ្នកយ៉ាងម៉ត់ចត់ដែលសោកស្តាយក្រោមការវាយប្រហារ (deface) ដោយចេកចៀន និងចៅកំសត់។ យើងមិននៅស្ងៀមស្ងាត់ឡើយចំពោះសកម្មភាពកំប្លែងលេង នៅលើវិបសាយរបស់អ្នក។ យើងសូមប្រកាសឲ្យអ្នករក្សាភាពអត់ធ្មត់ និងធ្វើការ reset ម៉ាស៊ីនមេរបស់អ្នកបើសិនជាអ្នកមានទិន្នន័យដែលបានរក្សាទុក (back up data) ហើយកុំបារម្ភ ពីព្រោះអ្នកមានឧបករណ័ ដែលអ្នកអាចធ្វើអ្វីៗក៏បានតាមតែអ្នកចង់បាន ហើយទុកឲ្យពួកគេវាយប្រហារ ទាល់តែរបូតខោក្នុងរបស់គេទាំងពីរ។
ពួកយើងនឹងចាប់ផ្តើមធ្វើការវាយប្រហារដោយរំខានធ្ងន់ធ្ងរ (DDoS) វិបសាយរបស់អ្នក នៅពេលដែលអ្នកព្យាយាមធ្វើការជួសជុល វានឹងអាចជួយអ្នកបាន ហើយរាល់អ្នកប្រើប្រាស់អិនធឺណែតទាំអស់ គឺមិនអាចធ្វើការភ្ជាប់ទៅកាន់វិបសាយអ្នក ដើម្បីមើលឃើញនូវទំព័រដែលវាយប្រហារដោយ hacker បានទៀតឡើយ។ រូបភាពខាងក្រោមគឺបង្ហាញពីទំព័រមួយដែល hacker បានដាក់នៅក្នុងម៉ាស៊ីនមេរបស់អ្នក ដែលមានឈ្មោះថា “indexs.php”។
![ការឆ្លើយតបរបស់ Anonymous Cambodia ចំពោះវិបសាយ YCT Computer](http://secudemy.com/wp-content/uploads/2013/07/anonymous-2013-07-12_15-49-20.png)
សុទ្ធតែពួកអាបាតសង្គម Hack ហើយបានអីមកវិញ បើខ្លាំងណាស់ Hack ក្រសួងការពារជាតិ USA ទៅ វាឆាប់ល្បី
Anonymous already did that to USA department of defense. ក្មេងទំនើងស្រុកស្រែ I want you to search #oplastresort on youtube or google…ក្រសួងការពារជាតិUSAក៏ធ្លាប់មានគេhackដែរគឺក្រុមAnonymous។ រក#oplastresortក្នុងgoogleឬyoutubeទៅ។
ប្រហែលគាត់មិនដែលចូល Google & Youtube ទេមើលទៅ ហេសហេស