Binance ទម្លាយការពិត៖ ល្បិចសម្ភាសន៍ការងារក្លែងក្លាយ បូកផ្សំការកេងប្រវ័ញ្ចលើ AI Tool ឈានដល់ការលួច ៦.៤៣ ពាន់លានដុល្លារ 🚨

ផ្សារជួញដូរគ្រីបតូយក្ស Binance បានទម្លាយពីខ្សែសង្វាក់នៃការវាយប្រហារដ៏ស្មុគស្មាញនៅពីក្រោយការលួចទ្រព្យសកម្ម ៦.៤៣ ពាន់លានដុល្លារ ដោយបញ្ជាក់ថា នេះជាយុទ្ធនាការឆ្លងកាត់ច្រើនដំណាក់កាល ដែលផ្តោតលើវិស្វករសំខាន់ៗរបស់ខ្លួន មិនមែនជាការ Phishing ធម្មតានោះឡើយ។
«វាមិនមែនជាការបំពានទោល ឬការវាយប្រហារ Phishing ធម្មតានោះទេ។ ហេគឃ័របានបូកបញ្ចូលបច្ចេកទេសជាច្រើន រួមមាន Social Engineering តាមរយៈការសម្ភាសន៍ការងារក្លែងក្លាយ ការទាញយកកូដផ្ទុកមេរោគ ការទម្លុះឧបករណ៍ AI ផ្ទៃក្នុង និងការគ្រប់គ្រង Endpoint!»
— ការបញ្ជាក់ពីក្រុមហ៊ុន Binance
សង្វាក់នៃការវាយប្រហារទាំង ៣ ដំណាក់កាល រួមមាន៖
- ច្រកចូលដំបូង (មិថុនា ២០២៦)៖ វិស្វករ DevOps (“Engineer A”) បានស្វែងរក AI Tool លើ Search Engine រួចទាញយកប៉ះចំ Trojanized Homebrew ក្លែងក្លាយ បណ្តាលឱ្យធ្លាយរចនាសម្ព័ន្ធក្រុមការងារ Wallet ទៅដៃហេគឃ័រ។
- សម្ភាសន៍ការងារបោកបញ្ឆោត (កញ្ញា ២០២៦)៖ ហេគឃ័របន្លំជា HR និង CEO ក្រុមហ៊ុនខ្មោច ទាក់ទងវិស្វករម្នាក់ទៀត (“Engineer B”) មកសម្ភាសន៍តាម Video Call និង Chat App រួចបញ្ឆោតឱ្យ Run កូដកិច្ចការតេស្ត (Malicious Assignment Repo) លើកុំព្យូទ័រការងារ ដែលជាកូដបង្កប់ Backdoor លួចគ្រប់គ្រងម៉ាស៊ីន។
- កេងប្រវ័ញ្ចលើ AI Tool ផ្ទៃក្នុង (តុលា ២០២៦)៖ ហេគឃ័របានប្រើម៉ាស៊ីនរបស់ Engineer B រួច ជ្រៀតចូលប្រើប្រាស់ Internal AI Tool របស់ Binance ដើម្បីរុករកទិន្នន័យសម្ងាត់ និងឈានទៅគ្រប់គ្រងម៉ាស៊ីនវិស្វករផ្សេងទៀត។ ចុងក្រោយ ពួកគេបានប្រើ Container Token របស់ Engineer A ចូលទៅបញ្ជា Wallet Signing Service បង្វែរទ្រព្យសកម្មចេញដោយជោគជ័យ។
ចំណាត់ការ និងទស្សនៈពី SecuDemy៖ បច្ចុប្បន្ន Binance បានសាងសង់ប្រព័ន្ធ Wallet និង AI Tool ឡើងវិញលើ Environment ថ្មី ដកហូតកូនសោ និងប្តូរកុំព្យូទ័រដែលពាក់ព័ន្ធទាំងអស់។ ករណីនេះជាមេរៀនប្រកាសអាសន្នសម្រាប់ Developers និង DevOps៖ ដាច់ខាតកុំទាញយក Tools តាម Terminal (ដូចជា Homebrew/npm) ដោយមិនផ្ទៀងផ្ទាត់ និងកុំ Run កូដ ឬ Test Project ពីជនចម្លែកដែលទាក់ទងមកសម្ភាសន៍ការងារលើម៉ាស៊ីនក្រុមហ៊ុនឱ្យសោះ!
credit: https://thehackernews.com/2026/11/binance-reveals-how-fake-job-interviews.html
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕




