Apple Developer Website has been hacked

វិបសាយអ្នកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Apple ត្រូវបាន hacker វាយប្រហារនឹងបញ្ចេញនូវវិដេអូរបស់គណនី 100000

ព័ត៌មានថ្ងៃនេះគឺបានបង្ហាញថា ក្រុម Anonymous hacker បានវាយប្រហារជ្រៀតចូលទៅក្នុងវិបសាយ Apple Developer Website។ Hacker បានប្រកាសថា បានធ្វើការភ្ជាប់ទៅកាន់គណនីអ្នកប្រើប្រាស់ចំនួនលើសពី 100000 ។ គាត់តាំងខ្លួនឯងថាជា White Hat hacker ដោយសារតែគាត់មិនចង់ឲ្យនណាម្នាក់ហៅគាត់ថាជា hacker ឡើយ ពីព្រោះគាត់ធ្វើដូច្នេះដើម្បីហេតុផលសន្តិសុខប៉ុណ្ណោះ។

វិបសាយរបស់ Apple’s developer ដែលជួបបញ្ហាមិនដំណើរការខ្លះៗកាលពីសប្តាហ៍កន្លងទៅនេះ គឺត្រូវបានទទួលរងការ hacked។ ក្រុមហ៊ុន Apple បានបញ្ចេញនូវព័ត៌មាននៅក្នុងអីុម៉ែលទៅកាន់ developers ចុះបញ្ជីទាំងអស់ថា អីុម៉ែល ឈ្មោះ និងអាស័យដ្ឋាន អាចត្រូវបានគេលួចយក ដែលជាហេតុធ្វើឲ្យមានការដាក់នូវវិបសាយមិនឲ្យដំណើរការ ដើម្បីការពារការខូចខាតបន្តទៀត។

ខាងក្រោមគឺជាខ្លឹមសាររបស់ក្រុមហ៊ុន Apple ជាភាសាអង់គ្លេស៖

Last Thursday, an intruder attempted to secure personal information of our registered developers from our developer website. Sensitive personal information was encrypted and cannot be accessed, however, we have not been able to rule out the possibility that some developers’ names, mailing addresses, and/or email addresses may have been accessed. In the spirit of transparency, we want to inform you of the issue. We took the site down immediately on Thursday and have been working around the clock since then.
In order to prevent a security threat like this from happening again, we’re completely overhauling our developer systems, updating our server software, and rebuilding our entire database. We apologize for the significant inconvenience that our downtime has caused you and we expect to have the developer website up again soon.

សូមទស្សនាវិដេអូខាងក្រោម ដែលបង្ហាញពីការវាយប្រហារ

Exit mobile version