ISAC Cambodia (InfoSec)
GeneralSecurity News

អ្នកបង្កើតមេរោគចាប់ជំរិត TeslaCrypt សុំទោសជាសាធារណៈ

តើអ្នកបានធ្វើអ្វីមួយដែលអ្នកដឹងថាមិនល្អ ប៉ុន្តែអ្នកនៅតែធ្វើវា? ហើយក្រោយមកទៀតអ្នកមានអារម្មណ៍កាន់តែមិនល្អចំពោះអ្វីដែលបានប្រព្រឹត្ត ហើយចង់ធ្វើអ្វីមួយចំពោះអ្វីដែលអ្នកបានធ្វើ? នេះគឺជាអ្វីដែលបានកើតឡើងពិតប្រាកដទៅលើក្រុមមួយដែលបានបង្កើតនូវមេរោគចាប់ជំរិត។

TeslaCrypt គឺជាមេរោគមួយប្រភេទដែលត្រូវបានគេជួបប្រទៈនាពេលដើមឆ្នាំ២០១៥ ហើយអ្នកដែលបង្កើតវាបានធ្វើការអភិវឌ្ឍវាជាបន្តបន្ទាប់ ដើម្បីឲ្យមេរោគនេះកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។ បើសិនជាអ្នកមិនយល់ច្បាស់អំពីអ្វីទៅដែលហៅថា មេរោគចាប់ជម្រិត (ransomware) នោះវាគឺជា្របភេទមួយនៃមេរោគ ដែលនឹងធ្វើកូដនីយកម្ម ​(encrypt) រាល់ឯកសាររបស់អ្នកទាំងអស់ ហើយជំរិតទារប្រាក់។ នៅពេលដែលអ្នកបានបង់ប្រាក់រួចរាល់ហើយនោះ អ្នកនឹងអាចមានលទ្ធភាពក្នុងការទទួលបាននូវឯកសាររបស់អ្នកវិញ ដោយការធ្វើវិកូដនីយកម្ម (decrypt)។

មេរោគនេះបានធ្វើការអាប់ដេតសមត្ថភាពរបស់វានៅខែមីនាឆ្នាំ២០១៦ ដែលជាជំនាន់ទី៣ (TeslaCrypt 3.0) ហើយដែលមិនងាយនឹងបំបែកបានឡើយ ។

ប៉ុន្តែនាពេលថ្មីៗនេះ ក្រុមអ្នកបង្កើតមេរោគនេះបានបញ្ឈប់ការងារនេះហើយ។ បើសិនជាអ្នកចូលទៅកាន់វេបសាយរបស់ក្រុមនេះ នោះវានឹងចេញពាក្យ សុំទោស និងបង្ហាញនូវ master key សម្រាប់ធ្វើការវិកូដនីយកម្មឯកសារ។ មិនមានការពន្យល់ឲ្យបានលំអិតអំពីបញ្ហានេះទេ ហើយ master key នោះកំពុងតែត្រូវបានប្រើប្រាស់ដោយក្រុមអ្នកស្រាវជ្រាវសន្តិសុខ ក្នុងការបង្កើតនូវកម្មវិធីបំបែក ដែលអាចដំណើរការនៅរាល់កំព្យូទ័រទាំងឡាយណា ដែលបានឆ្លងនូវមេរោគ ​TeslaCrypt គ្រប់ជំនាន់។

Screenshot 2016-05-20 16.35.56

ក្រុមហ៊ុន ESET បញ្ចេញនូវកម្មវិធីសម្រាប់បំបែក

ក្នុងពេលដែលមានការបញ្ចេញនូវ master key ជាសាធារណៈនេះ ក្រុមហ៊ុន ​ESET បានធ្វើការបង្កើតនូវកូនកម្មវិធី decrypt មួយដោយឥតគិតថ្លៃ ដែលអាចមានលទ្ធភាពក្នុងការធ្វើវិកូដនីយកម្ម ​(decrypt) ។ ការណែនាំអំពីការប្រើប្រាស់នូវកូនកម្មវិធីនេះ សូមចូលទៅកាន់វេបសាយ ESET Knowledgeable

Screenshot 2016-05-20 16.46.36

ប្រភព: slashgear ប្រែសម្រួលដោយ: SecuDemy.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button