GeneralSecurity News
តារាងប្រៀបធៀបសេវា VPN ជាងមួយរយដែលអ្នកជ្រើសរើស
ការជ្រើសរើសនូវសេវា VPN ដែលច្បាស់លាស់ និងមានទំនុកចិត្តខ្ពស់ គឺមានការលំបាក ប៉ុន្តែនាពេលថ្មីៗនេះម្នាក់បានធ្វើការប្រមូលផ្តុំនូវ សេវាកម្ម VPN ជាច្រើនទាំងតូចទាំងធំ ហើយបញ្ចូលវាទៅក្នុង Google Sheet ដែលអ្នកមានភាពងាយស្រួលក្នុងយល់។
នៅក្នុងតារាងនោះ គឺមានទិន្នន័យយ៉ាងល្អ ដោយរួមមានទាំង VPN នោះដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការណាខ្លះ, VPN នោះស្ថិតនៅក្នុងប្រទេស “Fourteen eyes” (គឺជាប្រទេសដែលធ្វើការលួចយកទិន្នន័យរបស់អ្នក ហើយធ្វើការចែករំលែកព័ត៌មានជាមួយអ្នកផ្សេងទៀត, តើប្រភេទនៃការ log-in របស់ពួកគេមានមានអ្វីខ្លះ (បើសិនជាមាន), តើ protocols អ្វីខ្លះដែលគាំទ្រ និងមាន ports ណាខ្លះដែលពួកគេប្លុក, ចំនួនម៉ាសីុនមេដែលពួកគេមាន ហើយនៅក្នុងប្រទេសណាខ្លះ … ល។