ISAC Cambodia (InfoSec)
GeneralSecurity News

Kasperky – Cyber bank robbers steal $1bn

មានធនាគារប្រមាណជា ១០០ និងស្ថាប័នហិរញ្ញវត្ថុជុំវិញពិភពលោកត្រូវបានទទួលរងការវាយប្រហារជាបន្តបន្ទាប់

តាមរយៈវិបសាយ BBC News បានឲ្យដឹងថា ក្រុមហ៊ុន Kaspersky Lab ធ្វើការបានធ្វើការប៉ាន់ស្មានថា ទំហំទឹកប្រាក់ប្រមាណជា 1Billion ត្រូវបានលួច នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣ មក ហើយកំពុងតែបន្តមកដល់សព្វថ្ងៃ។

ក្រុមជើងកាងឧក្រិដ្ឋជនតាមបណ្តាញអ៊ិនធឺណិត (cybercriminal gang) ដែលមានសមាជិកមកពី Russia, Ukraine និង China គឺជាអ្នកទទួលខុស ត្រូវលើការវាយប្រហារទាំងនោះ។ ក្រុមហ៊ុន Kaspersky Lab បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយនឹង Interpol និង Europol ដើម្បីធ្វើការស៊ើបអង្កេតលើបញ្ហានេះ។

នៅក្នុងរបាយការណ៍បានបន្ថែមទៀតថា ការវាយប្រហារនេះគឺមានគោលដៅទៅប្រទេសប្រមាណជា ៣០ រួមមានក្រុមហ៊ុនហិរញ្ញវត្ថុនៅ Russia, US, Germany, China, Ukraine and Canada ។ ការវាយប្រហារននេះ គឺចង់បង្ហាញឲ្យយើងដឹងថា ឧក្រិដ្ឋជននឹងធ្វើការជ្រៀតចូលទៅលើចំនុចខ្សោយទាំងឡាយណា នៅក្នុងប្រព័ន្ធរបស់អ្នក (លោក Sanjay Virmani, director of Interpol’s digital crime centre) ។

Kaspersky បាននិយាយថា វិធីសាស្ត្រដែលពួកគេប្រើប្រាស់ គឺជាជំហានថ្មីមួយនៅក្នុងបរិបទនៃការលួចតាមប្រព័ន្ធអ៊ិនធឺណិត ដែលលួចលុយដោយផ្ទាល់ពី ធនាគារតែម្តង ដោយជៀសវាងគោលដៅអ្នកប្រើប្រាស់ចុងក្រោយ។

ក្រុមឧក្រិដ្ឋជននោះត្រូវបានដាក់ឈ្មោះថា Carbanak បានប្រើប្រាស់នូវមេរោគកុំព្យូទ័រដើម្បីធ្វើការចំឡងចូលទៅកាន់បណ្តាញ (network) របស់ក្រុមហ៊ុន ដោយក្នុងនោះរួមមាននូវ video surveillance ផងដែរ ដែលអាចឲ្យពួកគេមើលឃើញហើយនឹងកត់ត្រា (record) នូវរាល់អ្វីៗទាំងអស់ដែលបាន កើតមានឡើងនៅលើ អេក្រង់កុំព្យូទ័ររបស់បុគ្គលិក។

នៅក្នុងករណីខ្លះទៀត វាអាចមានលទ្ធភាពក្នុងការផ្ទេរលុយពីគណនីរបស់ធនាគារ ទៅកាន់គណនីរបស់ពួកគេ ឬក៍អាចមានលទ្ធភាពក្នុងការប្រាប់ (បញ្ជា) ទៅកាន់ ATM ឲ្យធ្វើការបញ្ចេញសាច់ប្រាក់ នៅថ្ងៃ/ពេលណាមួយដែលបានកំណត់ទុកជាស្រេច។

Kaspersky បាននិយាយថា ជាមធ្យមការលួចធនាគារនិមួយៗ មានរយៈពេលចន្លោះពី ពីរទៅបួនខែ ដែលមានការលួចរហូតទៅដល់ $10Million រាល់ពេល និមួយៗ។

មជ្ឈមណ្ឌលចែករំលែកព័ត៌មានហិរញ្ញវត្ថុបានឲ្យដឹងថា សមាជិករបស់ខ្លួនបានទទួលនូវរបាយការណ៍នេះនាខែមករា ដើមឆ្នាំនេះ។

ខាងក្រោមនេះគឺជាព័ត៌មានមកពី RT

[mom_video type=”youtube” id=”Tu85zXmU4P0″]

ព័ត៌មានបន្ថែម៖

http://www.bbc.com/news/business-31482985

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button