Anonymous Declares #opNorthKorea
ខាងក្រោមនេះគឺជាសេចក្តីប្រកាសរបស់ក្រុម Hacker Anonymous ចំពោះរដ្ឋាភិបាលកូរ៉េខាងជើង។
សួស្តីប្រជាជនទូទាំងពិភពលោក។ យើងគឺជាក្រុម Hacker Anonymous។
រដ្ឋាភិបាលកូរ៉េខាងជើងគឺបាននឹងកំពុងក្លាយទៅជាការគំរាមគំហែងចំពោះសនិ្តភាព និងសេរីភាព។ ចូរកុំយល់ច្រលំចំពោះយើងខ្ញុំឲ្យសោះ យើងក៏មិនយល់ស្របតាមរដ្ឋាភិបាលសហរដ្ឋអាមេរិចដែរ។ រដ្ឋាភិបាលអាមេរិក គឺជាគោលដៅនិងជាសត្រូវរបស់យើងផងដែរ។ នេះគឺមិនមែនជាបញ្ហាប្រទេសប្រឆាំងនឹងប្រទេសទេ។ នេះគឺជា បញ្ហារបស់យើង ដែលជាប្រជាជន ៩៩ភាគរយនៃ USA និង North Korea ប្រឆាំងនឹងរបបជិះជាន់ និងហឹង្សា។ យើងជាប្រជាជន យើងប្រមូលផ្តុំគ្នា ពីព្រោះយើងរួមកំលាំងគ្នាពេលនេះ។
យើងត្រូវការ៖
– រដ្ឋាភិបាលកូរ៉េខាងជើងបញ្ឈប់ការបង្កើតនុយក្លេអ៊ែរ និងគំរាមគំហែងនុយក្លេអ៊ែរ
– Kim Jong Un ត្រូវលាឈប់
– វាដល់ពេលវេលាក្នុងការដំណើរការប្រជាធិបតេយ្យផ្ទាល់ដោយសេរីនៅកូរ៉េខាងជើង
– មិនរឹតត្បិតការប្រើប្រាស់អិនធឺណែតសម្រាប់ប្រជាជនខ្លួនទាំងអស់
ជូនចំពោះលោក Kim Jong Un:
– យើងនៅក្នុង local intranets របស់អ្នកទៅហើយ (Kwangmyong and others)
– យើងនៅក្នុង mail servers របស់អ្នក
– យើងនៅក្នុង web servers របស់អ្នក
ចូរសប្បាយរីករាយជាមួយនឹងទិន្នន័យមួយចំនួន ដែលជាភស្តុតាងនៃការភ្ជាប់ទៅកាន់ប្រព័ន្ធរបស់អ្នក។ យើងមានក្នុងដៃនូវព័ត៌មានចំនួន 15000 នៃវិបសាយ www.uriminzokkiri.com និងជាច្រើនទៀត។