ISAC Cambodia (InfoSec)
GeneralSecurity News

ក្រុមអ្នកវាយប្រហារបានប្រើគណនីហ្វេសប៊ុក ដែលត្រូវបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម

វាមិនមែនជារឿងចម្លែកទេ ដែលក្រុមអ្នកវាយប្រហារជំរិតទារប្រាក់តាមរយៈអនឡាញ (Ransomware) បានប្រើគេហទំព័រនិង បណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងការផ្សព្វផ្សាយទិន្នន័យដែលគេបានលួចដើម្បីបង្ខំឱ្យក្រុមហ៊ុនបង់ប្រាក់ជាថ្នូរនឹងការបញ្ឈប់ការផ្សព្វផ្សាយឬលក់ទិន្នន័យ ប៉ុន្តែនៅពេលថ្មីៗនេះពួកគេបានប្រើវិធីថ្មីទៀតហើយ ដោយប្រើគណនីហ្វេសប៊ុកដែលគេបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។

ជាឧទាហរណ៍ ក្រុមអ្នកវាយប្រហារដែលមានឈ្មោះថា Ragnar Locker Team បានប្រើគណនីហ្វេសប៊ុករបស់ក្រុមហ៊ុន Hodson Event Entertainment ដែលពួកគេបានលួចយកមកផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងនឹងការជំរិតទារប្រាក់ពីក្រុមហ៊ុន Campari Group។ ពួកគេបានប្រើការផ្សព្វផ្សាយពាណិជ្ជកម្មនេះដើម្បីបញ្ជាក់ឱ្យក្រុមហ៊ុនដឹងថាពួកគេបានលួចទាញយកទិន្នន័យជាច្រើន ហើយសន្យាថានឹងមិនផ្សព្វផ្សាយព័ត៌មានទាំងនោះឡើយ ប្រសិនបើក្រុមហ៊ុនបង់ប្រាក់ឱ្យពួកគេ។

លោក Chris Hodson ដែលជាម្ចាស់គណនីហ្វេសប៊ុកបានប្រាប់អ្នកស្រាវជ្រាវឱ្យដឹងដែរថា គណនីរបស់លោកត្រូវបានគេលួចចូលទៅកាន់កាប់ ហើយនេះជាគណនីតែមួយគត់របស់លោកដែលមិនបានប្រើប្រព័ន្ធការពារ Two-step verification។ ទោះបីជាអ្នកស្រាវជ្រាវពុំបានដឹងថាតើមានគណនីហ្វេសប៊ុកប៉ុន្មានទៀតដែលក្រុមអ្នកវាយប្រហារបានប្រើដើម្បីយកទៅផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែពួកគេគិតថាវានឹងអាចមានក្រុមអ្នកវាយប្រហារផ្សេងៗទៀតដែលនឹងប្រើវិធីរបៀបនេះ។

សម្រាប់នៅក្នុងប្រទេសកម្ពុជាយើង នាយកដ្ឋានសង្កេតឃើញថាការលួចយកគណនីហ្វេសប៊ុក ភាគច្រើនគឺដើម្បីយកទៅខ្ចីលុយ ឬដើម្បីវាយប្រហារបុគ្គលណាមួយ ដូច្នេះដើម្បីការពារសុវត្ថិភាពគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យលោកអ្នកប្រើប្រព័ន្ធការពារ Two-step verification ប្រសិនបើមាន។ ម្យ៉ាងវិញទៀតសូមលោកអ្នកធ្វើការប្ដូរលេខសម្ងាត់ជាបន្ទាន់ប្រសិនបើបានឱ្យអ្នកលក់ទូរសព្ទបង្កើតគណនីទាំងនោះ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button