ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ទទួលរងផលប៉ះពាល់ទិន្នន័យកក់សំបុត្រ ៤៦,០០០ ករណី ដោយសារការបែកធ្លាយប្រព័ន្ធ Amadeus 🚨

ក្រុមហ៊ុនអាកាសចរណ៍ជាតិសិង្ហបុរី Singapore Airlines (SIA) បានប្រកាសថា ទិន្នន័យកំណត់ត្រានៃការកក់សំបុត្រយន្តហោះ (Booking Records) ប្រមាណ ៤៦,០០០ ករណី បានរងផលប៉ះពាល់ ដោយសារឧប្បត្តិហេតុសន្តិសុខសាយប័រលើប្រព័ន្ធរបស់ក្រុមហ៊ុន Amadeusដែលជាដៃគូផ្គត់ផ្គង់បច្ចេកវិទ្យាកក់សំបុត្រយន្តហោះសកល។

ព្រឹត្តិការណ៍នេះកើតឡើងស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើននៅអាស៊ី ដូចជា Japan Airlines (ប៉ះពាល់ ៩២,០០០ នាក់),Cathay Pacific (ប៉ះពាល់ ៥៣,០០០ កំណត់ត្រា), Asiana Airlines និង Malaysia Airlines ក៏បានរាយការណ៍អំពីការបែកធ្លាយទិន្នន័យអតិថិជនពីប្រព័ន្ធ Amadeus នេះផងដែរ។

«Amadeus បានបញ្ជាក់ថា ព័ត៌មានគណនីធនាគារ ឬកាតឥណទាន (Credit Card) មិនត្រូវបានបែកធ្លាយឡើយ ហើយទិន្នន័យនៃការកក់សំបុត្រក៏មិនត្រូវបានកែប្រែដែរ។ ប្រព័ន្ធ IT ផ្ទៃក្នុងរបស់ក្រុមហ៊ុន Singapore Airlines ផ្ទាល់ មិនបានរងការទម្លុះនោះទេ!»

— ការបញ្ជាក់ផ្លូវការពីតំណាងក្រុមហ៊ុន Singapore Airlines

ព័ត៌មានលម្អិតអំពីទិន្នន័យដែលបានបែកធ្លាយ៖

  • ទិន្នន័យទូទៅ (៤៦,០០០ ករណី)៖ រួមមាន ឈ្មោះអតិថិជន, លេខកូដសម្គាល់ការកក់ (Booking Reference / PNR), កាលវិភាគធ្វើដំណើរ (Itineraries) និងថ្នាក់កៅអីអង្គុយ (Booking Classes)។
  • ទិន្នន័យលម្អិតបន្ថែម (ប្រមាណ ៦២០ ករណី)៖ ត្រូវបានចូលមើលដល់ អាសយដ្ឋានអ៊ីមែល, លេខទូរស័ព្ទ, ព័ត៌មានឯកសារធ្វើដំណើរ (លិខិតឆ្លងដែន) និងលេខសមាជិក KrisFlyer។

ចំណាត់ការ និងទស្សនៈវិភាគពី SecuDemy៖

បច្ចុប្បន្ន Singapore Airlines កំពុងទាក់ទងទៅកាន់អតិថិជនដែលរងផលប៉ះពាល់ និងមានគម្រោងហោះហើរឆាប់ៗ ដើម្បីប្តូរលេខកូដកក់សំបុត្រ (Booking Reference) ថ្មីជាវិធានការបង្ការ។

ឧប្បត្តិហេតុនេះគឺជាឧទាហរណ៍ច្បាស់ក្រឡែតនៃ Third-Party Supply Chain Risk។ ទោះបីជាប្រព័ន្ធការពារផ្ទៃក្នុងរបស់ក្រុមហ៊ុនអាកាសចរណ៍រឹងមាំយ៉ាងណាក៏ដោយ ក៏នៅតែអាចរងគ្រោះបានតាមរយៈដៃគូសេវាកម្មខាងក្រៅ (SaaS Vendor) ដូចជា Amadeus។ សម្រាប់អ្នកដំណើរដែលធ្លាប់កក់សំបុត្រហោះហើរជាមួយក្រុមហ៊ុនខាងលើ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះ សារ Phishing តាមអ៊ីមែល ឬ SMS ដែលបន្លំជាក្រុមហ៊ុនអាកាសចរណ៍មកស្នើសុំឱ្យប្តូរជើងហោះហើរ ឬទារប្រាក់បន្ថែម។

credit: https://www.thestar.com.my/business/business-news/2026/11/04/singapore-airlines-says-46000-booking-records-affected-by-amadeus-breach#goog_rewarded

អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security

Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕

Show More
Apsara Media Services (AMS)

POUN Sokha

អ្នកស្រាវជ្រាវ និងអ្នកបង្កើតមាតិកាសុវត្ថិភាពសាយប័រ (Cybersecurity Content Creator & Researcher)អ្នកជំនាញស្រាវជ្រាវ និងចងក្រងមាតិកាសុវត្ថិភាពសាយប័រជាភាសាខ្មែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន។ ផ្តោតលើការផលិតអត្ថបទ និងមាតិកាអប់រំប្រកបដោយគុណភាពសម្រាប់គេហទំព័រ ដោយសម្រួលបច្ចេកទេសស្មុគស្មាញឱ្យទៅជាខ្លឹមសារងាយយល់ ងាយអនុវត្ត និងទាន់ហេតុការណ៍ ។ ការងារនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង បង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន និងអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងសម័យកាលទំនើប។

Related Articles

Back to top button