ISAC Cambodia (InfoSec)
GeneralSecurity News

ការព្រមាន៖ មេរោគត្រូវបានរកឃើញវាយលុកក្នុង ​​Blockchain of Bitcoin

ក្រុមអ្នកស្រាវជ្រាវសន្តិសុខអ៊ិនធឺណិតមកពីក្រុមហ៊ុន ​Trend Micro បានព្រមានថា Bitcoin’s blockchain ត្រូវបានវាយលុក (hijacked) ដោយមេរោគថ្មីនៃមេរោគ Glupteba ។

មេរោគនេះ ប្រើ bitcoin blockchain ដើម្បីធ្វើការអាប់ដេត (update) ដែលមានន័យថាវាអាចបន្តដំណើរការបានធម្មតា ទោះបីកម្មវិធីកំចាត់មេរោគរារាំងការភ្ជាប់របស់វាទៅនឹងម៉ាស៊ីនមេដែលដំណើរការដោយពួក Hacker ក៏ដោយ។

មេរោគ Glupteba ដែលត្រូវបានរកឃើញដំបូងនៅខែធ្នូឆ្នាំ២០១៨ ត្រូវបានចែកចាយតាមរយៈការផ្សាយពាណិជ្ជកម្ម ហើយធ្វើការរីករាលដាលតាមរយៈ script ហើយអាចលួចយក browsing history, website cookies និង account name & passwords ដែលត្រូវបានរកឃើញនៅលើវេបសាយចែកចាយឯកសារ ​(file sharing websites)។

ទោះយ៉ាងណា យោងទៅតាមអ្នកស្រាវជ្រាវបានឱ្យដឹងថា កំណែថ្មីនៃមេរោគនេះក៏អាចធ្វើការរុករក ​(mine) នូវ privacy-specialized monero cryptocurrency និងការគំរាមកំហែងដល់សុវត្ថិភាពគណនីរបស់អ្នកប្រើប្រាស់ Instagram ផងដែរ។

មេរោគនេះប្រើប្រាស់ Electrum bitcoin wallet ដើម្បីធ្វើការបញ្ជូន bitcoin transactions ដែលអ្នកវាយប្រហារប្រើប្រាស់ដើម្បីអាចចូលទៅកាន់ប្រព័ន្ធ ​(access to system)។

បើតាម Trend Micro បានឱ្យដឹងថា វិធីសាស្ត្រនេះគឺមានភាពងាយស្រួលសម្រាប់អ្នកវាយប្រហារដើម្បីធ្វើការជំនួស command and control servers ដែលជាកុំព្យូទ័រមេកណ្តាល (centralize computer) ដែលចេញពាក្យបញ្ជាទៅកាន់ឧបករណ៍ដែលរងគ្រោះ។

បើសិនជាវាបត់បង់នូវ ​command & control server ដោយប្រការណាមួយនោះ វាគ្រាន់តែត្រូវការដាក់បន្ថែមនូវ bitcoin script ថ្មីមួយ ហើយធ្វើការឆ្លងទៅកាន់ម៉ាស៊ីនដើម្បីទទួលយកនូវពាក្យបញ្ជាថ្មីពី command & control server នោះ ដោយការវិកូនីយកម្ម (decrypt) នូវ script data ហើយធ្វើការតភ្ជាប់សារទំនាក់ទំនងឡើងវិញ (reconnect)។

វាមិនមែនជាលើកទី១ទេ ដែល bitcoin blockchain ត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជនបច្ចេកវិទ្យា ដែលកាលពីឆ្នាំមុនអ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់បានរកឃើញនូវការប្រើប្រាស់នូវ decentralized network ក្នុងការចែកចាយនូវបទល្មើសកុមារ៕

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button