ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

Binance ទម្លាយការពិត៖ ល្បិចសម្ភាសន៍ការងារក្លែងក្លាយ បូកផ្សំការកេងប្រវ័ញ្ចលើ AI Tool ឈានដល់ការលួច ៦.៤៣ ពាន់លានដុល្លារ 🚨

ផ្សារជួញដូរគ្រីបតូយក្ស Binance បានទម្លាយពីខ្សែសង្វាក់នៃការវាយប្រហារដ៏ស្មុគស្មាញនៅពីក្រោយការលួចទ្រព្យសកម្ម ៦.៤៣ ពាន់លានដុល្លារ ដោយបញ្ជាក់ថា នេះជាយុទ្ធនាការឆ្លងកាត់ច្រើនដំណាក់កាល ដែលផ្តោតលើវិស្វករសំខាន់ៗរបស់ខ្លួន មិនមែនជាការ Phishing ធម្មតានោះឡើយ។

«វាមិនមែនជាការបំពានទោល ឬការវាយប្រហារ Phishing ធម្មតានោះទេ។ ហេគឃ័របានបូកបញ្ចូលបច្ចេកទេសជាច្រើន រួមមាន Social Engineering តាមរយៈការសម្ភាសន៍ការងារក្លែងក្លាយ ការទាញយកកូដផ្ទុកមេរោគ ការទម្លុះឧបករណ៍ AI ផ្ទៃក្នុង និងការគ្រប់គ្រង Endpoint!»

— ការបញ្ជាក់ពីក្រុមហ៊ុន Binance

សង្វាក់នៃការវាយប្រហារទាំង ៣ ដំណាក់កាល រួមមាន៖

  1. ច្រកចូលដំបូង (មិថុនា ២០២៦)៖ វិស្វករ DevOps (“Engineer A”) បានស្វែងរក AI Tool លើ Search Engine រួចទាញយកប៉ះចំ Trojanized Homebrew ក្លែងក្លាយ បណ្តាលឱ្យធ្លាយរចនាសម្ព័ន្ធក្រុមការងារ Wallet ទៅដៃហេគឃ័រ។
  2. សម្ភាសន៍ការងារបោកបញ្ឆោត (កញ្ញា ២០២៦)៖ ហេគឃ័របន្លំជា HR និង CEO ក្រុមហ៊ុនខ្មោច ទាក់ទងវិស្វករម្នាក់ទៀត (“Engineer B”) មកសម្ភាសន៍តាម Video Call និង Chat App រួចបញ្ឆោតឱ្យ Run កូដកិច្ចការតេស្ត (Malicious Assignment Repo) លើកុំព្យូទ័រការងារ ដែលជាកូដបង្កប់ Backdoor លួចគ្រប់គ្រងម៉ាស៊ីន។
  3. កេងប្រវ័ញ្ចលើ AI Tool ផ្ទៃក្នុង (តុលា ២០២៦)៖ ហេគឃ័របានប្រើម៉ាស៊ីនរបស់ Engineer B រួច ជ្រៀតចូលប្រើប្រាស់ Internal AI Tool របស់ Binance ដើម្បីរុករកទិន្នន័យសម្ងាត់ និងឈានទៅគ្រប់គ្រងម៉ាស៊ីនវិស្វករផ្សេងទៀត។ ចុងក្រោយ ពួកគេបានប្រើ Container Token របស់ Engineer A ចូលទៅបញ្ជា Wallet Signing Service បង្វែរទ្រព្យសកម្មចេញដោយជោគជ័យ។

ចំណាត់ការ និងទស្សនៈពី SecuDemy៖ បច្ចុប្បន្ន Binance បានសាងសង់ប្រព័ន្ធ Wallet និង AI Tool ឡើងវិញលើ Environment ថ្មី ដកហូតកូនសោ និងប្តូរកុំព្យូទ័រដែលពាក់ព័ន្ធទាំងអស់។ ករណីនេះជាមេរៀនប្រកាសអាសន្នសម្រាប់ Developers និង DevOps៖ ដាច់ខាតកុំទាញយក Tools តាម Terminal (ដូចជា Homebrew/npm) ដោយមិនផ្ទៀងផ្ទាត់ និងកុំ Run កូដ ឬ Test Project ពីជនចម្លែកដែលទាក់ទងមកសម្ភាសន៍ការងារលើម៉ាស៊ីនក្រុមហ៊ុនឱ្យសោះ!

credit: https://thehackernews.com/2026/11/binance-reveals-how-fake-job-interviews.html

អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security

Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕

Show More
Apsara Media Services (AMS)

POUN Sokha

អ្នកស្រាវជ្រាវ និងអ្នកបង្កើតមាតិកាសុវត្ថិភាពសាយប័រ (Cybersecurity Content Creator & Researcher)អ្នកជំនាញស្រាវជ្រាវ និងចងក្រងមាតិកាសុវត្ថិភាពសាយប័រជាភាសាខ្មែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន។ ផ្តោតលើការផលិតអត្ថបទ និងមាតិកាអប់រំប្រកបដោយគុណភាពសម្រាប់គេហទំព័រ ដោយសម្រួលបច្ចេកទេសស្មុគស្មាញឱ្យទៅជាខ្លឹមសារងាយយល់ ងាយអនុវត្ត និងទាន់ហេតុការណ៍ ។ ការងារនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង បង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន និងអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងសម័យកាលទំនើប។

Related Articles

Back to top button