250,000 accounts compromised – Twitter

ថ្ងៃនេះ Twitter បានចេញសេចក្តីប្រកាសថា ខ្លួនបានត្រួតពិនិត្យឃើញថា មានការភ្ជាប់ចូល ទៅកាន់ប្រព័ន្ធរបស់ខ្លួន ដែលត្រូវបានកំណត់ថា ជាការព្យាយាមភ្ជាប់ដោយ មិនមានសិទ្ធិ ទៅកាន់ទិន្នន័យអ្នកប្រើប្រាស់ Twitter។ មាន  Hackers មិនស្គាល់ប្រភពបានបំពាន ចូលទៅក្នុងប្រព័ន្ធរបស់ Twitter ក្នុងសប្តាហ៍នេះ ហើយប្រហែលជាបាន ចូលទៅកាន់ passwords និងព័ត៌មានដទៃទៀតមានរហូតដល់ ២៥០០០០ គណនីអ្នកប្រើប្រាស់។

ពួក hackers អាចចូលទៅកាន់ព័ត៌មានមួយចំនួនរបស់អ្នកប្រើប្រាស់ មានដូចជា username, email addresses, session tokens និង encrypted/salted versions of passwords នេះបើតាមសំដីរបស់លោក Bod Lord ដែលជាប្រធានផ្នែកសន្តិសុខព័ត៌មានរបស់ Twitter។

សម្រាប់ហេតុផលសន្តិសុខ Twitter បានធ្វើការ reset passwords និង revoked session tokens នូវរាល់គណនីណាដែលសង្ស័យថាទទួលរងគ្រោះ។ គាត់បាន បន្ថែមទៀតថា ការវាយប្រហារនេះមិនមែន ជាការងាររបស់នៃអ្នកគ្មានទេពកោសល្យ និងយើងមិនជឿថា វាគឺជាបញ្ហាមួយដាច់តែឯងនោះឡើយ។ អ្នកវាយប្រហារគឺមានភាព ស្មុគស្មាញបំផុត ហើយយើងជឿថាក្រុមហ៊ុនឬអង្គភាពដទៃទៀត ក៍ទទួលរងគ្រោះ ដោយបញ្ហានេះដែរក្នុងរយៈពេលថ្មីៗនេះ។ Twitter មិនបានបញ្ជាក់ទេថា តើ hackers អាចធ្វើការជ្រៀតចូល ទៅក្នុងប្រព័ន្ធខ្លួនឯងយ៉ាងដូចម្តេចទេ ប៉ុន្តែនៅក្នុងប្លុក Twitter បានបញ្ជាក់ថា hackers បានចូលទៅកាន់ ប្រព័ន្ធតាមរយៈចំនុចខ្សោយដែលមាននៅក្នុង Oracle’s Java។

ប្រភព៖ http://blog.twitter.com/2013/02/keeping-our-users-secure.html

យល់ដឹងបន្ថែមពី Twitter

Exit mobile version