ISAC Cambodia (InfoSec)
Tools

Network Files Share Monitoring Tool

Net Share Monitor គឺជាកម្មវិធីឥតបង់ប្រាក់ (free software) សម្រាប់ធ្វើការត្រួតពិនិត្យ ទៅលើរាល់ឯកសារដែលបានចែករំលែក (share files) មកពីរាល់ អ្នកប្រើប្រាស់ទាំងអស់នៅក្នុងបណ្តាញ។

នៅរាល់ពេលដែលអ្នកប្រើប្រាស់ធ្វើការភ្ជាប់មកកាន់ ឯកសារដែលអ្នកបានចែករំលែក NetShareMonitor នឹងបញ្ចេញដំណឹងដល់អ្នក ដោយរូបសញ្ញាលោតផ្លឹបផ្លែតៗនៅក្នង System tray ឬក៏បញ្ជេញជាសំលេង។ សម្រាប់ការភ្ជាប់និមួយៗវានឹងបង្ហាញនូវ IP Address, Username និង Share files ដែលកំពុងត្រូវបានភ្ជាប់យក។ អ្នកក៏អាច មានលទ្ធភាពក្នុងការត្រួតពិនិត្យ ទៅលើប្រព័ន្ធអ្នកពី Worms ដែលធ្វើការចែកចាញក្នុងបណ្តាញផងដែរ។

netsharemonitor1

netsharemonitor2

វាចែកចេញជាបីផ្នែកធំៗគឺ៖

  • Active Sessions Tab – បង្ហាញរាល់ connections ទាំងអស់ជាមួយ IP Address, UserName, Time, …etc
  • Accessed File Tab – បង្ហាញរាល់ files share ទាំងអស់ដែលកំពុងត្រូវបានភ្ជាប់ដោយអ្នកប្រើប្រាស់
  • Share Files Tab – បង្ហាញរាល់ឯកសារដែលអ្នកបាន share នៅក្នុងប្រព័ន្ធអ្នក

NetShareMonitor ដំណើរការនៅលើ 32bit និង 64bit ចាប់ពី Windows XP ដល់ Window 8។

ការទទួលខុសត្រូវ

NetShareMonitor វាមិនមែនជាកម្មវិធីសម្រាប់ hack ឬក៏ crack នោះទេ។ វាត្រូវបានរៀបចំឡើងក្នុង គោលបំណងល្អដើម្បីជួយដល់អ្នកប្រើប្រាស់ស្វែងរកឯកសារ ដែល មានចែករំលែកក្នុងបណ្តាញ។

ដូចគ្នាទៅនឹងកម្មវិធីដទៃទៀតដែរ ការប្រើប្រាស់ក្នុងផ្លូវល្អ ឬអាក្រក់វាអាស្រ័យទៅនឹងអ្នកប្រើប្រាស់ប៉ុណ្ណោះ។ អ្នកសរសេរកម្មវិធីនេះឡើង គឺមិនទទួលខុសត្រូវសម្រាប់ការខូចខាត ដែល បណ្តាលមកពីការប្រើប្រាស់ កម្មវិធីក្នុងផ្លូវមិនត្រឹមត្រូវឡើយ។

ទាញយកកម្មវិធី NetShareMonitor

 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button