តាមព័ត៌មានពី CNA ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយក្នុងថ្ងៃព្រហស្បត៍នេះថា (ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០) មានអ្នកប្រើប្រាស់មួយចំនួនបានជួបបញ្ហានៅពេលដែលផ្ញើរសារនៅក្នុង Messenger, Instagram និងកម្មវិធីសហប្រតិបត្តិការ Workplace។
អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា “ពួកយើងបាននឹងកំពុងធ្វើការនៅលើបញ្ហានេះ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធត្រលប់មកដំណើរការជាធម្មតាវិញឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។”
តាមព័ត៌មានពីវេបសាយ Downdetector.com បានបង្ហាញថា មានអ្នកប្រើប្រាស់រាយការណ៍ប្រមាណជា ១,៨០០ដង ជាមួយនឹង Messenger និង ៣៥០ ដងអំពី Instagram។
កាលពីថ្ងៃពុធ, the US Federal Trade Commission និងស្ទើរតែរាល់រដ្ឋនិមួយៗរបស់សហរដ្ឋអាមេរិក បានប្តឹងប្រឆាំងទៅនឹងក្រុមហ៊ុនហ្វេសប៊ុក ដោយបាននិយាយថា ក្រុមហ៊ុនហ្វេសប៊ុកបានប្រើប្រាស់យុទ្ធសាស្ត្រ “Buy or Bury” ដើម្បីកំចាត់ដៃគូប្រកួត។
FTC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួននឹងស្វែងរកការចោទប្រកាន់មួយដែលអាចទាមទារឱ្យមានការ បំបែកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន រួមទាំង Instagram និង WhatsApp ៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280