ISAC Cambodia (InfoSec)
GeneralSecurity News

Anonymous Collective Hack into Philippines Gov’t

រដ្ឋាភិបាលរបស់ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន មានការជាប់រវល់ជាមួយនឹងក្រុម hackers នាសប្តាហ៍នេះ។ នៅពេលដែលប្រទេសសឹង្ហបុរីកំពុងតែធ្វើការជាមួយបុគ្គល (ឬក្រុម) ដែលហៅថា “The Messiah”  ដែលតាំងខ្លួនឯងតំណាងឲ្យក្រុម Anonymous … រដ្ឋាភិបាលហ្វីលីពីនឥឡូវនេះកំពុងតែធ្វើការស្រដៀងគ្នាេនះដែរ ជាមួយនឹងក្រុម hackers ដែលតាំងខ្លួន ជាផ្នែកមួយនៃក្រុមដូចគ្នាេនះដែរ។

យើងទទូលបាននូវពាក្យពេចន៍ក្នុងថ្ងៃនេះថា វិបសាយរបស់រដ្ឋាភិបាលហ្វីលីពីនចំនួន ៧ ត្រូវបានវាយប្រហារដោយ Anonymous។ ដូចដែលអ្វីមានកើតឡើងនៅក្នុងប្រទេសសឹង្ហបុរី ក្រុមនេះបាន ធ្វើការបង្ហោះវិដេអូ ហើយនឹងពាក្យពេចន៍ធ្វើការពន្យល់ពីហេតុផល ដែលស្ថិតពីក្រោយការវាយប្រហារ។ វិដេអូនេះ គឺចង់ឲ្យប្រជាជនមានការដល់ថា រដ្ឋាភិបាលមិនបានប្រឹងប្រែងឲ្យអស់លទ្ធភាព របស់ខ្លួន ក្នុងការផ្តល់នូវអ្វីដែលប្រជាជនចង់បាន។

វិបសាយដែលទទួលរងការវាយប្រហារនោះមានដូចជា (.gov.ph):

http://omb.gov.ph/
http://www.sra.gov.ph/
http://www.calasiao.gov.ph/
http://bolinao.gov.ph/home/
http://magarao.gov.ph/
http://www.vigancity.gov.ph/
http://www.ombudsman.gov.ph/index.php?home=1&pressId=NDAz

ក្រុមនេះក៏បាននិយាយដែរថា នឹងមានការកើតឡើងនូវចលនាមួយនាថ្ងៃទី ៥ ខែវិច្ឆិកា ដែលហៅថា “Million mask march” ដែលនឹងក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រផងដែរ។

[Update]

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះវិបសាយរបស់ហ្វីលីពីនដែលទទួលរងគ្រោះ

បញ្ចីឈ្មោះវិបសាយដែលរងគ្រោះ
បញ្ចីឈ្មោះវិបសាយដែលរងគ្រោះ

ព័ត៌មានបន្ថែម៖

http://therealsingapore.com/content/anonymous-collective-hack-philippines-govt-websites-promote-million-mask-march

http://www.techinasia.com/filipino-government-sites-hacked-support-million-mask-march-movement/

 

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button