តើអ្វីទៅជា VPN (Virtual Private Network)?

តើអ្វីទៅជា VPN?

វាមិនមាននិយមន័យពិតប្រាកដនៃពាក្យ VPN នេះទេ ទោះបីជានៅក្នុងសៀវភៅណែនាំក៏ដោយ។ យើងអាចនិយាយយ៉ាងសាមញ្ញថា៖ VPN មកពីពាក្យថា Virutal Private Network ហើយដែលអ្នកទាំងអស់គ្នាបានស្គាល់រួចទៅហើយនៅពាក្យថា ណេតវើក (network) ។ ចំណែកពាក្យថា “Private” គឺសំដៅទៅដល់ មិនមែនជាសាធារណៈ ហើយដែលណេតវើកប្រភេទនេះ គឺត្រូវទទួលស្គាល់តែការភ្ជាប់ណាមានសិទ្ធិប៉ុណ្ណោះ ។

ទី១គឺថា នរណាក៏ដោយដែលភ្ជាប់ទៅ private newtork និងរាល់ព័ត៌មានទាំងអស់ដែលឆ្លងកាត់វាត្រូវបានធ្វើការកត់ចំណាំ (tagged) ដែជាហេតុធ្វើឲ្យ អ្នកប្រើប្រាស់ និងទិន្នន័យដែលបានអនុញ្ញាតឲ្យឆ្លងកាត់ private network មានលក្ខណៈឯកជន ។ ទី២ គឺថាវាសំខាន់ណាស់ក្នុងការលាក់នូវព័ត៌មាននេះ តាមរយៈកូដនីយកម្ម (encryption)។ ទី៣ គឺវាត្រូវការរក្សាឲ្យបាននូវភាពត្រឹមត្រូវ (integrity) នៃការតភ្ជាប់ជាលក្ខណៈឯកជននេះ ដែលមានន័យថា មិនមានអ្នកខាងក្រៅណាម្នាក់ ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ណេតវើកនេះឡើយ។ រាល់ទិន្នន័យទាំងអស់ចេញមកតែពីប្រភពដ៏ទុកចិត្ត (trusted sources) ហើយនឹងព័ត៌មានគឺមិនត្រូវបានជ្រៀបចេញទៅខាងក្រៅក្នុងលក្ខណៈជា plaintext ឡើយ។

ពាក្យថា “Virtual” គឺកាន់តែងាយស្រួលយល់ ដែលសំដៅទៅដល់ណេតវើក ដែលមានទម្រង់ជាអរូបិយ ​(abstracted)  ដែលនៅក្នុងករណីជាច្រើន virtual network គឺមិនមែនជាកម្មសិទ្ធិរបស់ម្ចាស់ physical network ឡើយ ។ ឧទាហរណ៍ នៅក្នុងក្រុមហ៊ុនធំៗ គឺទាមទារឲ្យរាល់កុំព្យូទ័រយូរដៃ ឬឧបករណ៍ចល័តទាំងអស់ ដែលភ្ជាប់ទៅកាន់ណេតវើក (តាមខ្សែរ ឬឥតខ្សែរ) ដើម្បីភ្ជាប់ចូលទៅកាន់ណេតវើករបស់ក្រុមហ៊ុន ត្រូវតែឆ្លងកាត់តាមរយៈ VPN ។ វាមិនជាចំណោទទេថាតើ ទំនាក់ទំនងនេះវាត្រូវភ្ជាប់បានតាមរបៀបណា (ដែលភាគច្រើនោះគឺជួលសេវាកម្មមិនមែនជារបស់ក្រុមហ៊ុន) ។ ការតភ្ជាប់នោះជាទូទៅ វាត្រូវបានគេហៅថា “tunnel” ។

ហេតុអ្វីបានជាយើងត្រូវការ VPN?

ការតភ្ជាប់កុំព្យូទ័រយួរដៃពីចម្ងាយចូលទៅកាន់ណេតវើកក្រុមហ៊ុន គឺជាឧទាហរណ៍មួយដ៏ល្អសម្រាប់ការប្រើប្រាស់ VPN ។ អ្នកប្រើប្រាស់មានអារម្មណ៍ថានៅផ្ទះ ឬនៅកន្លែងធ្វើការ ដែលមានភាពងាយស្រួលក្នុងការភ្ជាប់ចូលទីកាន់ទិន្នន័យ និងសេវានានារបស់ក្រុមហ៊ុន។

បន្ថែមជាមួយគ្នានេះផងដែរ នៅក្នុងក្រុមហ៊ុនដែលមានការគិតគូរខ្លាំងអំពីសន្តិសុខ គឺគេដំណើរការនូវ enterprises VPN ដោយ default នៅគ្រប់រាល់ឧបករណ៍ចល័តទាំងអស់ ដែលប្រើប្រាស់ដោយបុគ្គលិក។

ឧទាហរណ៍ទី២ គឺស្រដៀងគ្នាទៅនឹងខាងលើដែរ ប៉ុន្តែក្នុងករណីនេះ គឺមិនមែនជាបុគ្គលម្នាក់ៗនោះទេដែលភ្ជាប់ទៅកាន់ណេតវើកក្រុមហ៊ុន ប៉ុន្តែគឺសាខាទាំងមូល ឬអាគារទាំងមូល។ គោលដៅតែមួយនោះទេ គឺការតភ្ជាប់ទីតាំងនៅកន្លែងផ្សេងគ្នា ឲ្យទៅជាទីតាំងតែមួយ ។

ជាចុងក្រោយ ឧទាហរណ៍មួយទៀតនៃ VPN  គឺការប្រើប្រាស់វាដើម្បីរំលង ​(bypass) ការកំណត់ណាមួយ ដូចជាចូលមើលវេបសាយដែលត្រូវបានប្លុក (restricted) នៅក្នុងតំបន់ ឬប្រទេសណាមួយ ។ ដោយផ្អែកទៅលើរបាយការណ៍ពី ​GlobalWebIndex នៅក្នុងឆ្នាំ២០១៤ មានមនុស្សប្រមាណជា ១៦៦លាននាក់ប្រើប្រាស់ VPN ដើម្បីចូលទៅកាន់ social networks ។

ប្រភព៖

https://blog.kaspersky.com/vpn-explained/11175/

Exit mobile version