GeneralKnowledgeSecurity NewsSecurity Tips

What Is The Difference Between Deep Web, Darknet, And Dark Web?

សម្រាប់អ្នកទាំងអស់គ្នា កាលណានិយាយទៅដល់ Web គឺប្រហែលជាសំដៅទៅដល់ដប់ ឬម្ភៃ ឬក៏ហាសិបវេបសាយ ។ តែតាមការពិតទៅ​ អ៊ិនធឺណិតគឺធំទូលំទូលាយណាស់ ហើយវាមានប្រហែលជារាប់សិបលានវេបសាយនៅជុំវិញពិភពលោក។

ទោះបីជាមានវេបសាយរាប់ពាន់លានយ៉ាងណាក៏ដោយ ក៏មិនទាន់ពេញលេញនោះដែរ។ ភាគច្រើនជឿជាក់ថា World Wide Web ដែលយើងឃើញរាល់ថ្ងៃនេះ គឺគ្រាន់តែជាស្រទាប់ខាងលើតែប៉ុណ្ណោះ (iceberg) ។ ពាក្យពីរទៀតគឺ ​Darknet និង Deep Web គឺជាការបញ្ជាក់ឲ្យកាន់តែច្បាស់នូវវត្តមាននៃ hidden web ដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍សោះឡើយ ។ ហើយអ្នកដែលស្គាល់អំពី Darknet តែងតែមានការច្រលំជាមួយនឹង deep web ។

តើអ្វីទៅជា Deep Web?

អស់រយៈកាលជាច្រើនសតវត្សមកហើយ នៅពេលដែលបច្ចេកវិទ្យាបានក្លាយប្រែខ្លួនកាន់តែមានភាពស្មុគស្មាញ មនុស្សអាចបង្កើតម៉ាស៊ីនឲ្យធ្វើការចុះទៅក្នុងសមុទ្រ្ទបានយ៉ាងជ្រៅ ដែលនេះហើយដែលធ្វើឲ្យគេរកឃើញនូវខ្មោចនាវា ​Titanic ។ កម្មវិធី search engine (ដូចជា Google) បានធ្វើការរុករក (crawlers) ដូចទៅនឹងការងារដែលធ្វើដោយឧបករណ៍រុករកបាតសមុទ្ទ្រដូច្នោះដែរ ដោយវាធ្វើការរុករកនៅក្នុងអ៊ិនធឺណិត ហើយកត់ត្រានូវអ្វីដែលវាបានរកឃើញ។

យើងអាចមានលទ្ធភាពក្នុងការរកឃើញខ្មោចកប៉ាល់ទីតានិក ប៉ុន្តែមានវត្ថុផ្សេងៗជាច្រើនសំបើមទៀតនៅក្នុងបាតសមុទ្ទ្រ។ ករណីដូចគ្នានេះដែរចំពោះ search engine វាមិនអាចធ្វើការរុករកនៅក្នុងផ្នែកផ្សេងៗទៀតនៅក្នុង World Wide Web បានអស់នោះឡើយ ហើយដែលយើងហៅថាជា Deep Web។

ជាឧទាហរណ៍ search engines គឺមិនអាចធ្វើការអាក់សេសទៅកាន់ servers និង websites ដែលធ្វើការ hosting data អំពីព័ត៌មានសំងាត់របស់រដ្ឋាភិបាល ។ ក៏ប៉ុន្តែ deep web មិនមែនមានលក្ខណៈស្រពិចស្រពិលដូចនឹងឈ្មោះវាឡើយ ។ វាអាចជា private network ដែលនៅជាប់ផ្ទះរបស់ អ្នក។ វាគ្រាន់តែជាអ៊ិនធឺណិតដែលមិនអាចធ្វើការត្រូវបានរុករកដោយសារ crawler របស់ search engine តែប៉ុណ្ណោះ។

ជាឧទាហរណ៍បន្តទៀត ណេតវើកដែលត្រូវបានបង្កើតនិងថែទាំដោយសេវាកម្មផ្សាយផ្ទាល់ (streaming) បង់ប្រាក់ គឺជាប្រភេទមួយនៃ deep web ឬក៏ hidden web ដែល search engine មិនអាចធ្វើការចូលទៅយកព័ត៌មាន ​(indexing) នៃវេបសាយទាំងនោះបានឡើយ។

តើអ្វីទៅជា ​​Darknet?

ផ្ទុយគ្នាទៅនឹង Deep Web, Darknet គឺត្រូវបានគេស្គាល់ទូលំទូលាយជាង ។ វាគឺជាណេតវើកកូដនីយកម្ម ​(encrypted network) ដែលបង្កើតឡើងបន្ថែមទៅលើប្រព័ន្ធអ៊ិនធឺណិតបច្ចុប្បន្ន ហើយត្រូវការកម្មវិធីច្បាស់លាស់ដើម្បីចូលទៅកាន់ Darknet នោះបាន ។

Darknet បានផ្តល់នូវអនាមិកភាព (anonymity) ទៅដល់អ្នកប្រើប្រាស់។ ឧទាហរណ៍មួយនៃ darknet គឺ ​Tor ឬ ​The Onion Router ហើយអ្នកត្រូវតែមានកម្មវិធី Tor browser ដើម្បីចូលទៅកាន់ Tor’s network ។

Tor អាចអនុញ្ញាតឲ្យអ្នកធ្វើការចូលទីកាន់វេបសាយដែលបើករាល់ថ្ងៃបានធម្មតា បូកផ្សំឲ្យយើងចូលទៅកាន់វេបសាយលាក់ខ្លួនជាច្រើន (hidden websites) និងសេវាកម្មនានាដែលមិនអាចបើកតាម browers ធម្មតា (chrome, firefox, safari, …) ។ Tor ប្រើប្រាស់នូវ protocol មួយដែលត្រូវបានគេស្គាល់ថា Tor Hidden Service Protocol ហើយវេបសាយដែលលាក់ខ្លួនបើកមើលបានក្នុងករណីប្រើប្រាស់ Tor browers គឺប្រើប្រាស់ .onion address ។

តើអ្វីទៅជា ​Dark Web?

នេះគឺជាបញ្ហាមួយទៀតដែលអ្នកត្រូវតែធ្វើការស្វែងយល់។ អ្នកអាចគិតថា Dark Web គឺជាផ្នែកមួយនៃ ​deep web។ អ្នកត្រូវតែយល់ពីភាពខុសគ្នារវាង deep web and darknet ហើយជាការពិតណាស់ដែលថា internet និង www (world Wide Web) គឺមិនដូចគ្នានោះទេ ។

Darknet គឺជាណេតវើក ហើយនឹង deep web គឺជាផ្នែកមួយនៃ World Wide Web ដែលមិនអាចទៅដល់ដោយប្រើប្រាស់ search engine ។ ហេតុដូចនេះហើយ យើងអាចនិយាយថា dark web គឺជា World Wide Web នៃ darknet ដូចជា Tor ជាដើម។ សរុបមក សេវាកម្ម និងវេបសាយ ទាំងឡាយណាដែលដំណើរការនៅក្នុង darknet គឺជា dark web ៕

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button