GeneralKnowledgeSecurity NewsSecurity Tips

What is Ransomware?

តើអ្វីទៅជា Ransomware?

ការយល់ដឹងទូទៅ
Ransomware គឺជាប្រភេទនៃមេរោគ ដែលឧក្រិដ្ឋជនបានប្រើប្រាស់រួចតំឡើងនៅក្នុងកុំព្យូទ័ររបស់អ្នក ហើយធ្វើការចាក់សោរកម្មវិធី ឬឯកសារនានាពីចម្ងាយដោយមិនឲ្យអ្នកបើកបានឡើយ។ Ransomware បានបង្កើតនូវផ្ទាំងវិនដូរ (pop-up) វិបភេជ ឬក៍អ៊ីម៉ែល ធ្វើការព្រមានអ្នក ដោយមើលទៅហាក់ដូចជា មកពីអាជ្ញាធរមានសមត្ថកិច្ច។ វាធ្វើការពន្យល់ថា កុំព្យូទ័រ ឬឯកសាររបស់អ្នកត្រូវបានចាក់សោរ ដោយសារតែសកម្មភាពត្រឹមត្រូវរបស់អ្នក ហើយត្រូវការបង់ប្រាក់ មុនពេលដែលអ្នកអាចបើកនូវឯកសារនោះបានមកវិញ។ ថ្មីៗនេះ គឺកម្មវិធី ​Ransomware ធ្វើការចាក់សោរឯកសារសំខាន់ៗរបស់អ្នកទាំងអស់ក្នុងកុំព្យូទ័រ ហើយទាមទារដោយផ្ទាល់តែម្តងឲ្យអ្នកបង់ប្រាក់។

ស្វែងយល់បន្ថែម >> យល់ដឹងអំពី Phishing Attack

ហានិភ័យ និងការគំរាមគំហែង
ជាធម្មតា Ransomware ដូចជាមេរោគ (worm) ដទៃទៀតដែរ ដែលឆ្លងចូលទៅកាន់កុំព្យូទ័ររបស់អ្នកតាមការទាញយកឯកសារ (download) ឬក៍ចំនុចខ្សោយដែលមាននៅក្នុងបណ្តាញ។ Ransomware ជារឿយៗត្រូវបានតំឡើងនៅពេលដែលអ្នកបើកនូវឯកសារភ្ជាប់ (attachment) មកជាមួយអ៊ីម៉ែល ឬក៍ នៅពេលដែលអ្នកចុចលើតំណរភ្ជាប់ (link) នៅក្នុងខ្លឹមសារអ៊ីម៉ែល ឬក្នុងវិបសាយបណ្តាញទំនាក់ទំនងសង្គម ឬវិបសាយដ៍ទៃៗ។

ស្វែងយល់បន្ថែម >> ការវាយប្រហារដែលនិយមប្រើប្រាស់

យុទ្ធសាស្ត្រឆ្លើយតប

  • ធ្វើបច្ចុប្បន្នភាពរាល់កម្មវិធីទាំងអស់ដែលមានក្នុងកុំព្យូទ័រអ្នក
  • បើកនូវមុខងារ Firewall
  • កុំបើកមើលសារ SPAM ឬចុចនៅលើតំណរភ្ជាប់មិនសមរម្យនៅក្នុងអ៊ីម៉ែល ឬវិបសាយ
  • ប្រើប្រាស់កម្មវិធីកំចាត់ និងទប់ស្កាត់មេរោគ
  • ធ្វើការស្កេននូវកុំព្យូទ័ររបស់អ្នកជាប្រចាំដើម្បីរកមេរោគផ្សេងៗ

ស្វែងយល់ជាមួយវិដេអូ

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button