ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsTelecom & ICT

តេីអ្វីជា “Omnichannel” ?

តេីអ្វីជា “Omnichannel” ? តើវាមានសារៈសំខាន់ក្នុងការបង្កេីតបទពិសោធន៍ ដែលអតិថិជនពេញចិត្តយ៉ាងដូចម្តេច?

បច្ចុប្បន្ន ក្នុងប្រព័ន្ធវេបសាយ ពាក្យថា “Omnichannel” ឬ “omni-channel” ឬ “omni channel” ជាយន្តការមួយកំពុងមានការពេញនិយមប្រើប្រាស់ដោយបណ្តាអាជីវកម្ម ឬស្ថាប័ន ដេីម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវជម្រេីសក្នុងការទំនាក់ទំនង និងការទទួលសេវាកម្ម។

“Omni” មកពីពាក្យថា “Omnis” មានន័យថា ទាំងអស់ (All) ឬ សកល (universal)។ ពាក្យ “Omnichannel” អាចមានអត្ថន័យប្រហាកប្រហែលគ្នានឹងពាក្យ “multichannel” មានន័យថា ច្រើន (multiple or many) + “crosschannel” មានន័យថា ឆ្លងកាត់គ្នា ឬប្រទាក់គ្នា (to go accross) ដូច្នេះ យើងអាចនិយាយថា “Omnichannel” មានន័យថា មាន Channel ច្រើនដែលឆ្លងកាត់គ្នា ឬប្រទាក់គ្នា)? 

Omnichannel គឺជាការបន្តផ្តល់បទពិសោធន៍ជាក់ស្តែងដល់អតិថិជន ឬអ្នកប្រើប្រាស់ ប៉ុន្តែ អ្វីជាគន្លឹះពីក្រោយពាក្យ សកល (universe)? គន្លឹះដើម្បីឱ្យអតិថិជនអាចទទួលបានបទពិសោធន៍ល្អបំផុត គឺអនុញ្ញាតឱ្យពួកគេអាចគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន បន្ទាប់មកនិតិវិធីក្នុងការទំនាក់ទំនង ឬទទួលសេវាកម្មរបស់ពួកគេ នឹងបង្កេីតជាបទពិសោធន៍ថ្មីៗជាច្រេីន ។

អ្វីជាលក្ខណៈខុសគ្នារវាង Multichannel និង Omnichannel ?

Multichannel គឺជាអ្វីដែលបណ្តាអាជីវកម្ម ឬស្ថាប័នភាគច្រើនកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ ឧទាហរណ៍ការបង្កើត Channel ជាច្រើនដូចជា វេបសាយ, ទំព័រBlog, ហ្វេសប៊ុក, កម្មវិធីលើទូរសព្ទដៃ និង Twitter ។ល។ ដើម្បីធ្វើទាក់ទាញ និងទំនាក់ទំនងជាមួយអតិថិជន ឬអ្នកប្រើប្រាស់របស់ពួកគេ។ ប៉ុន្តែ ទោះជាបានបង្កើត Channel ជាច្រើន តែវានៅមានលក្ខណៈដាច់ៗពីគ្នា ដែលយេីងមិនអាចចាប់យកបទពិសោធន៍ល្អៗ របស់ អតិថិជន ឬអ្នកប្រើប្រាស់ តាមរយៈ Channel នីមួយៗ។

ចំពោះការអនុវត្តតាម Omnichannel វិញមានលក្ខណៈបង្កើតជា Channel ច្រើនដូចគ្នា ប៉ុន្តែ Channel នីមួយៗមានលក្ខណៈប្រទាក់គ្នា ដែលអតិថិជន ឬអ្នកប្រើប្រាស់ ទោះប្រើតាម Channel ណាក៏អាចទាក់ទងមកន្លែងផ្តល់សេវាតែមួយបានដូចគ្នា ហេីយយេីងអាចចាប់យកបទពិសោធន៍ល្អៗ របស់ អតិថិជន ឬអ្នកប្រើប្រាស់ តាមរយៈ Channel នីមួយៗបាន ឧ. អតិថិជនចូលចិត្ត ប្រេីប្រាស់ channel ណា? ទិញទំនិញប្រភេទណា? ពេលណា ? ភាគច្រេីនអាយុប៉ុន្មាន? ។ល។

អាជីវកម្មឬស្ថាប័នណា ដែលចេះបកប្រែទិន្នន័យដែលទទួលបានពី Omnichannel និងយល់ពីអតិថិជនបានច្រើនជាងគេគឺជាអ្នកឈ្នះ។ ការសម្រេចចិត្តចុងក្រោយថាត្រូវទិញនោះគឺអតិថិជនពិចារណ៍លើកក្តា តំលៃ, ទំនាក់ទំនង, សេវា និងនិរន្តរភាព។

ស្វែងយល់៖ «ទិដ្ឋភាពទូទៅអំពីសមត្ថភាពនៃ omnichannel តាមរយៈការប្រើប្រាស់សូហ្វវែរកម្មវិធី Microsoft Dynamics 365»

វីដេអូនេះ បង្ហាញអំពី «ទិដ្ឋភាពទូទៅអំពីសមត្ថភាពនៃ omnichannel ដោយប្រើសូហ្វវែរកម្មវិធី Microsoft Dynamics 365» សម្រាប់សេវាកម្មអតិថិជន ដែលផ្តល់នូវមុខងារនិងបទពិសោធន៍នៃ omnichannel ដ៏សម្បូរបែប ដើម្បីផ្តល់ជូនអតិថិជននូវការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន និងផ្តល់សិទ្ធិអំណាចដល់ភ្នាក់ងារ ម្ចាស់អាជីវកម្ម ឬស្ថាប័នរដ្ឋាភិបាល អាចធ្វើអន្តរកម្មយ៉ាងរលូនជាមួយអតិថិជន ក្នុងពេលវេលាជាក់ស្តែង (real time)។ 

សូហ្វវែរកម្មវិធី Microsoft Dynamics 365 បានបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរួមគ្នាជាច្រើនដូចជា Chat for Dynamics 365, asynchronously with SMS, AI-assisted service, និង Microsoft Bot Framework។

ប្រភព៖ ទំព័រហ្វេសប៊ុករបស់លោក ម៉ុក ខេមរា

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button