GeneralSecurity News

ចោរបច្ចេកវិទ្យាក្រុមហ៊ុនសាយប័រក្លែងក្លាយដើម្បីដើម្បីបោកបញ្ជោតអ្នកស្រាវជ្រាវ

ISAC Cambodia (InfoSec)

នាពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវការគំរាមគំហែងមកពីក្រុមហ៊ុន ​Google (Google’s Threat Analysis Group) បាននិយាយថា មានក្រុមអ្នកវាយប្រហារបានបង្កើតជាក្រុមហ៊ុនសន្តិសុខក្លែងក្លាយមួយឈ្មោះថា SecuriElite ជាមួយនឹងព័ត៌មាននៅលើ ​Twitter និង ​LinkedIn ក្នុងគោលបំណងដើម្បីជាធ្នាក់ឱ្យអ្នកស្រាវជ្រាវសន្តិសុខសាយប័រចូលទៅបើកមើលវេបសាយដែលមានផ្ទុកមេរោគ ដែលអាចមានលទ្ធភាពវាយលុកចូលទៅក្នុង browser ហើយជ្រៀតចូលទៅក្នុងកុំព្យូទ័រ។

នៅក្នុងវេបសាយនោះបានសរសេរថា ខ្លួនគឺជាក្រុមហ៊ុនមានសមត្ថភាពខាងវាយលុកប្រព័ន្ធ ហើយមានទីតាំងនៅក្នុងប្រទេស ​Turkey ដែលផ្តល់សេវាកម្ម Pentests, Software Assessment និងវាយលុកទៅលើចំនុចងាយរងគ្រោះ។

ក្រុមហ៊ុននេះត្រូវបានគេរកឃើញនៅក្នុងខែមករា ឆ្នាំ២០២១ ដោយក្រុមហ៊ុន ​TAG នៅពេលដែលមានការបង្កើតនូវប្លុកសម្រាប់ស្រាវជ្រាវ និងគណនីមួយចំនួននៅលើ social media platforms ដូចជា ​Twitter, LinkedIn, Telegram, Discord, និង Keybase ដើម្បីធ្វើការទំនាក់ទំនង និងបង្កើនទំនុកចិត្ត ក្នុងគោលបំណងដើម្បីតំឡើងមេរោគជា Windows backdoor ។

ដើម្បីជាការពង្រឹងការពារ ក្រុមហ៊ុន ​Google បានដាក់បញ្ចូលអាស័យដ្ឋានរបស់វេបសាយនៅក្នុង Safebrowsing ដើម្បីបង្ការការអាក់េសសដោយចៃដន្យដោយប្រការណាមួយ៕

ប្រភព៖ Blog.Google

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button