តើអ្វីទៅជាបញ្ជូនប្រភេទ Multicast?

 ការបញ្ជូនប្រភេទជា Multicast ត្រូវបានរចនាឡើងដើម្បីសំចៃគំលាតបង់នៃបណ្តាញ IPv4 មួយ។ វានឹងកាត់បន្ថយចរាចរណ៍ទិន្នន័យតាមរយះការអនុញ្ញាត្តិអោយ host មួយបញ្ជូនកញ្ចប់ដោយឡែកតែមួយគត់ (single packet) ទៅកាន់ឈុតនៃបណ្តា hosts ដែលបានជ្រើសរើសមួយ ដែលជាសមាជិកនៃក្រុមប្រើ multicast មួយ។ ដើម្បីបានទៅដល់ hosts គោលដៅជាច្រើនតាមរយះប្រើប្រាស់
ការទាក់ទងគ្នាប្រភេទ unicast, host ជាប្រភពមួយចាំបាច់ត្រូវបញ្ជូនកញ្ចប់ផ្ទាល់ខ្លួនមួយដែលនឹងត្រូវបានតម្រង់ទៅកាន់ host និមួយៗ។ ជាមួយនឹង multicast, host ជាប្រភពនេះអាចនឹងបញ្ជូនកញ្ចប់ដោយឡែកតែមួយគត់ដែលអាចបានទៅដល់រាប់ពាន់ hosts ដែលជាគោលដៅ។ 

ការបញ្ជូនប្រភេទ multicast:

• ការផ្សព្វផ្សាយជាវីដេអូនិងសំលេង
• ការផ្តោះប្តូរពត៌មានបង្ហាញគន្លងផ្លូវគ្នាទៅវិញទៅមក
ដោយប្រូតូកូល
• ការចែកចាយសូហ្វ៊ែរ
• ការលេងហ្គេមពីចំងាយ

IPv4 មានប្លុកបណ្តាអសយដ្ឋានមួយដែលបំរុងទុកសំរាប់ដាក់អសយដ្ឋានអោយបណ្តាក្រុមជា multicast។ វិសាលភាពនៃអសយដ្ឋាននេះមានចាប់ពី 224.0.0.0 ដល់ 239.255.255.255។ វិសាលភាពនៃអសយដ្ឋានប្រភេទ multicast ត្រូវបានចែកបន្តរទៅទៀតចេញជាប្រភេទអសយដ្ឋានខុសៗគ្នា: អសយដ្ឋាន link-local addresses បំរុងទុក និងអសយដ្ឋានមានវិសាលភាពជាសកល។ ប្រភេទមួយបន្ថែមទៀតនៃអសយដ្ឋាន multicast គឺអសយដ្ឋានដែលមានវិសាលភាពជារដ្ឋបាលដែលត្រូវបានហៅផងដែរថាជាអសយដ្ឋានដែលវិសាលភាពមានកំរិត ។

អសយដ្ឋានប្រភេទ IPv4 multicast ពី 224.0.0.0 ដល់ 224.0.0.255 គឺជាអសយដ្ឋាន link local addresses បំរុងទុក។ អសយដ្ឋានទាំងនេះនឹងត្រូវបានប្រើសំរាប់បណ្តាក្រុម multicast ទាំងឡាយដែលមាននៅលើបណ្តាញក្នុងមូលដ្ឋានមួយ។ Router មួយដែលបានតរភ្ជាប់ទៅនឹងបណ្តាញក្នុងមូលដ្ឋាននេះនឹងទទួលស្គាល់ថាកញ្ចប់ទាំងនេះត្រូវបានតម្រង់ទៅកាន់ក្រុមមួយជា link-local multicast ហើយទោះជាយ៉ាងណាក៏ដោយក៏នឹងមិនបញ្ជូនពួកវាបន្តរទៅទៀតទេ។ ការប្រើប្រាស់ជាធម្មតាមួយនៃអសយដ្ឋាន link-local addresses បំរុងទុក គឺមាននៅក្នុងប្រូតូកូលបង្ហាញគន្លងផ្លូវ (routing protocols) ដែលប្រើប្រាស់ការបញ្ជូនប្រភេទជា multicast ដើម្បីផ្តោះប្តូរពត៌មានបង្ហាញគន្លងផ្លូវរវាងគ្នា ។

អសយដ្ឋានដែលមានវិសាលភាពជាសកលគឺចាប់ពី 224.0.1.0 ដល់ 238.255.255.255។ ពួកវាអាចនឹងត្រូវបានប្រើដើម្បីធ្វើ multicast ទិន្នន័យនៅលើអាំងទែណែត។ ឧទាហរណ៍, 224.0.1.1 បានត្រូវបំរុងទុកសំរាប់ប្រូតូកូលNTP (Network Time Protocol) ដើម្បីធ្វើសាំងក្រូនម៉ោង (time-of-day clocks) របស់រវាងបណ្តាគ្រឿងបរិក្ខាបណ្តាញទាំងឡាយ។

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Exit mobile version