Website Owner response to Jek Jean and Jao Komsot

នាពេលថ្មីៗនេះ ក្រុមចេកចៀនបានធ្វើការវាយប្រហារទៅលើវិបសាយលក់កុំព្យូទ័រមួយឈ្មោះថា www.yct-computer.com ដោយធ្វើការកែប្រែមុខវិបសាយ (defaced) ដែលមាន រូបដូចខាងក្រោម៖

ដោយមានអារម្មណ៍ឈឺចាប់ទៅនឹងទង្វើរខាងលើ ម្ចាស់វិបសាយ yct-computer បានសរសេរលិខិតមួយច្បាប់ផ្ញើរជូនទៅចេកចៀន និងចៅកំសត់ ដែលមានខ្លឹមសារដូចខាងក្រោម៖

ជាមួយគ្នាេនះផងដែរ ចៅកំសត់បានធ្វើការការពារនូវអ្វីដែលខ្លួនបានធ្វើ តាមរយៈពាក្យពេចន៍ដូចខាងក្រោម៖

មកដល់ពេលនេះ ក្រុមចេកចៀនបានធ្វើការឆ្លើយតបទៅនឹងពាក្យពេចន៍របស់ម្ចាស់វិបសាយ YCT Computer ហើយ ដែលសូមធ្វើបកប្រែដូចខាងក្រោម៖
– ដំបូងបង្អស់ ខ្ញុំមិនបានលប់ទិន្នន័យឡើយ
– ទីពីរ វាគឺជាបទពិសោធន៍ដែលខ្ញុំបានធ្វើការរាយការណ៍ទៅឲ្យម្ចាស់អភិវឌ្ឍន៍វិបសាយនៅក្នុងកម្ពុជា។ ប៉ុន្តែពួកគេគឺមិនមានការយកចិត្តទុកដាក់ នូវអ្វីដែលខ្ញុំបានផ្ញើរជូនឡើយ ឬក៏ឆ្លើយតបត្រលប់ មកកាន់ខ្ញុំវិញឡើយ (ជាពិសេសគឺវិបសាយរដ្ឋាភិបាល កាលពីពេលមុន)។
– ទីបី ចុះបើសិនជាអ្នកផ្សេងទៀត ចូលទៅកាន់វិបសាយអ្នក រួចធ្វើការលប់ចោលនូវទិន្នន័យទាំងអស់ តើអ្នកគិតយ៉ាងដូចម្តេច? ពីព្រោះខ្ញុំចង់ឲ្យអ្នក ធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពវិបសាយ និងចង់ឲ្យ អ្នកធ្វើការជួសជុលនូវកំហុសឆ្គងទាំងឡាយ។ ហើយបើសិនជាអ្នកមិនមានសមត្ថភាពនោះទេ ចូរផ្ញើរសារមកខ្ញុំ ខ្ញុំនៅទីនេះដើម្បីជួយដល់អ្នក។
ពាក្យពេចន៍ពិសេស៖
ពាក្យពេចន៍ពិសេសនេះគឺផ្ញើរជូនទៅលោក Script Kiddy ដែលទើបបង្ហាញខ្លួននាពេលថ្មីៗនេះថា យើងមិនមែនធ្វើវាឡើងដើម្បីល្បីនោះទេ អ្វីដែលយើងធ្វើគឺដើម្បីស្វែងរកនូវ ចន្លោះប្រហោង ឬចំនុចខ្សោយ។

នាពេលនេះ ក្រុម hacker មួយទៀតដែលតាំងខ្លួនឯងថាជា Anonymous Cambodia បានបង្ហាញខ្លួនហើយ ដើម្បីឆ្លើយតបទៅនឹងម្ចាស់វិបសាយ YCT Computer ក៏ដូចជាឆ្លើយតបទៅ នឹងសកម្មភាពរបស់ចេកចៀន និងចៅកំសត់ ។ យើងខ្ញុំសូមធ្វើការបកប្រែក្រៅផ្លូវការដូចខាងក្រោម៖
ជូនចំពោះ YCT-Computer ពួកយើងជាក្រុម Anonymous Cambodia
ពួកយើងបានតាមដានពាក្យពេចន៍របស់អ្នកយ៉ាងម៉ត់ចត់ដែលសោកស្តាយក្រោមការវាយប្រហារ (deface) ដោយចេកចៀន និងចៅកំសត់។ យើងមិននៅស្ងៀមស្ងាត់ឡើយចំពោះសកម្មភាពកំប្លែងលេង នៅលើវិបសាយរបស់អ្នក។ យើងសូមប្រកាសឲ្យអ្នករក្សាភាពអត់ធ្មត់ និងធ្វើការ reset ម៉ាស៊ីនមេរបស់អ្នកបើសិនជាអ្នកមានទិន្នន័យដែលបានរក្សាទុក (back up data) ហើយកុំបារម្ភ ពីព្រោះអ្នកមានឧបករណ័ ដែលអ្នកអាចធ្វើអ្វីៗក៏បានតាមតែអ្នកចង់បាន ហើយទុកឲ្យពួកគេវាយប្រហារ ទាល់តែរបូតខោក្នុងរបស់គេទាំងពីរ។
ពួកយើងនឹងចាប់ផ្តើមធ្វើការវាយប្រហារដោយរំខានធ្ងន់ធ្ងរ (DDoS) វិបសាយរបស់អ្នក នៅពេលដែលអ្នកព្យាយាមធ្វើការជួសជុល វានឹងអាចជួយអ្នកបាន ហើយរាល់អ្នកប្រើប្រាស់អិនធឺណែតទាំអស់ គឺមិនអាចធ្វើការភ្ជាប់ទៅកាន់វិបសាយអ្នក ដើម្បីមើលឃើញនូវទំព័រដែលវាយប្រហារដោយ hacker បានទៀតឡើយ។ រូបភាពខាងក្រោមគឺបង្ហាញពីទំព័រមួយដែល hacker បានដាក់នៅក្នុងម៉ាស៊ីនមេរបស់អ្នក ដែលមានឈ្មោះថា “indexs.php”។

សុទ្ធតែពួកអាបាតសង្គម Hack ហើយបានអីមកវិញ បើខ្លាំងណាស់ Hack ក្រសួងការពារជាតិ USA ទៅ វាឆាប់ល្បី
Anonymous already did that to USA department of defense. ក្មេងទំនើងស្រុកស្រែ I want you to search #oplastresort on youtube or google…ក្រសួងការពារជាតិUSAក៏ធ្លាប់មានគេhackដែរគឺក្រុមAnonymous។ រក#oplastresortក្នុងgoogleឬyoutubeទៅ។
ប្រហែលគាត់មិនដែលចូល Google & Youtube ទេមើលទៅ ហេសហេស