Forum-DiscussionGeneralSecurity NewsVideo

WDE វគ្គទី៣៖ សារៈសំខាន់នៃការប្រើប្រាស់ស្ថិតិយេនឌ័រក្នុងសេដ្ឋកិច្ចឌីជីថល

ISAC Cambodia (InfoSec)

វគ្គទី ៣ នៃ WDE Policy Dialogue ស្ដីអំពី “សារៈសំខាន់នៃការប្រើប្រាស់ស្ថិតិយេនឌ័រក្នុងសេដ្ឋកិច្ចឌីជីថល” នឹងជួយដោះស្រាយចម្ងល់ក៏ដូចជាឆ្លើយសំណួរផ្សេងៗរបស់អ្នកពាក់ព័ន្ធនឹងប្រធានបទនេះ។ កិច្ចសន្ទនា នេះ នឹង សម្របសម្រួលដោយកញ្ញា ស៊ុន មល្លីកា អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ព្រមទាំង ចូលរួមដោយវាគ្មិនកិត្តិយសចំនួន ២ នាក់ គឺ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី រួមជាមួយ កញ្ញា មិត្ត ចាន់លីនដា អនុប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ កិច្ចសន្ទនានេះ នឹងធ្វើឡើងជាភាសាខ្មែរ តាមកម្មវិធី Zoom និងផ្សាយផ្ទាល់នៅលើ គេហទំព័រ Facebook របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI’s Facebook page) នៅថ្ងៃសុក្រ ទី ២១ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០ ដល់ ១០:00 ព្រឹក។

Women Digital Entrepreneurship Programme (WDE) មានគោលបំណងពង្រឹង (empower) ជំនាញផ្នែកសហគ្រិនភាពឌីជីថល (digital entrepreneurship skills) និង ជំនាញផ្នែកអាជីវកម្មរបស់ស្រ្ដីតាមរយ: កិច្ចសន្ទនា ការបណ្តុះបណ្ដាល ការស្រាវជ្រាវ ការបោះពុម្ពអត្ថបទស្រាវជ្រាវ ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានដល់សហគមន៍។

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button