WDE វគ្គទី ៥ ស្ដីពី “ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអប់រំក្នុងបរិបទកូវីដ-១៩”

តើអ្នកចង់ដឹងពីបញ្ហាប្រឈមនៃបច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យអប់រំ និងសារៈសំខាន់នៃការចូលរួមចំណែករបស់ស្ថាប័នពាក់ព័ន្ធនៅក្នុងការដំណើរការនៃការសិក្សាតាមបែបគន្លងថ្មីដែរឬទេ?

វគ្គទី ៥ នៃ WDE Policy Dialogue ស្ដីអំពី​​ “ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអប់រំក្នុងបរិបទកូវីដ-១៩”​​​​ នឹងជួយដោះស្រាយចម្ងល់ក៏ដូចជាឆ្លើយសំណួរផ្សេងៗរបស់អ្នកពាក់ព័ន្ធនឹងប្រធានបទនេះ។​​ កិច្ចសន្ទនា​នេះ​នឹង​សម្របសម្រួលដោយកញ្ញា ហៃ ស៊ាងម៉ី អ្នកសម្របសម្រួលកម្មវិធីនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ព្រមទាំង​ចូលរួមដោយវាគ្មិនកិត្តិយសចំនួន​ ២ នាក់​គឺ ឯកឧត្តម បណ្ឌិត សាន វឌ្ឈនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹងឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប និងជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា។ កិច្ចសន្ទនានេះ​​​នឹងធ្វើឡើងជាភាសាខ្មែរ​តាមកម្មវិធី Zoom និងផ្សាយផ្ទាល់នៅលើ​​គេហទំព័រ​ Facebook របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី​​ (AVI’s Facebook page) នៅថ្ងៃសុក្រ​ ទី ២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង​ ៩:០០​ ដល់​ ១០:00 ព្រឹក។

Exit mobile version